ចិន គឺគោលដៅពិតប្រាកដនៃការដាក់ពន្ធគយរបស់ Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានប្រកាសពន្ធឆ្លើយតបឲ្យស្មើភាពគ្នា ( Reciprocal tariffs ) លើការនាំចូលពីប្រទេស និងដែនដីជាង ១៨០ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោក។

ការដាក់ពន្ធគយថ្មីរបស់ Trump នឹងប៉ះពាល់ខ្លាំងដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្សោយ​ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសមួយចំនួននៅអាស៊ី និងអាហ្វ្រិក ដែលត្រូវបានដាក់ពន្ធខ្ពស់ដោយប្រធានាធិបតីអាម៉េរិករូបនេះ។ ទន្ទឹមនឹងនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើនកំពុងប្រឈមនឹងការដាក់ពន្ធនាំចូលខ្ពស់ពីអាម៉េរិក លើកលែងតែសឹង្ហបុរីប៉ុណ្ណោះដែលត្រូវបានដាក់ពន្ធទាបជាងគេ ១០ ភាគរយ។

អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា Trump ទំនងជាកំពុងកំណត់គោលដៅលើបណ្តាប្រទេសដែលទទួលការវិនិយោគពីចិន ដោយមិនគិតពីស្ថានភាពនៅក្នុងប្រទេសនោះទេ។ កាលពីមុន ក្រុមហ៊ុនចិនបានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីចៀសវាងពីពន្ធអាម៉េរិក និងទទួលបានតម្លៃប្រតិបត្តិការទាប។ ចិនដែលជាគូប្រជែង និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយពន្ធគយ ៣៤​ ភាគរយពីលើពន្ធដែលមានស្រាប់ ២០ ភាគរយ។ ជាលទ្ធផល ចិនអាចប្រឈមមុខនឹងអត្រាពន្ធនាំចូល ៥៤ ភាគរយពីអាម៉េរិក។​

ការដាក់ពន្ធថ្មីនេះកើតឡើងចំពេលប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងការបាត់បង់ជំនួយពីទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្ត​រជាតិ USAID ដែលផ្តល់ជាជំនួយមនុស្សធម៌ដល់តំបន់ដែលងាយរងគ្រោះ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាប្រឈមនឹងការកំណត់ពន្ធ ៤៩ ភាគរយ, ឡាវ ៤៨ ភាគរយ, វៀតណាម ៤៦ ភាគរយ, និងមីយ៉ាន់ម៉ា ៤៤ ភាគរយ។ លើសពីនេះ ប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចធំៗក៏ត្រូវបានដាក់ពន្ធថ្មីដោយអាម៉េរិកផងដែរដូចជា ឥណ្ឌូណេស៊ីប្រឈមមុខនឹងអត្រាពន្ធ ៣២ ភាគរយ និងថៃប្រឈមមុខនឹងអត្រាពន្ធ ៣៦ ភាគរយ។ ម៉ាឡេស៊ី និងប្រ៊ុយណេប្រឈមមុខនឹងអត្រាពន្ធ ២៤ ភាគរយ, ហ្វីលីពីន ១៧ ភាគរយ, និងសិង្ហបុរីត្រូវបានដាក់ពន្ធថ្មីទាបជាងគេ ១០ ភាគរយ។

លោក Siwage Dharma Negara អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីលើកឡើងថា គោលបំណងនៃការដាក់ពន្ធគយខ្ពស់លើប្រជាជាតិអាស៊ីអាគ្នេយ៍គឺចង់ធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន។ រដ្ឋបាល Trump ទំនងជាគិតថា តាមរយៈការកំណត់គោលដៅលើប្រទេសទាំងនេះ វាអាចនឹងមានឥទ្ធិពលប៉ះពាល់ដល់វិនិយោគរបស់ចិននៅក្នុងប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម ជាពិសេសការកំណត់គោលដៅផលិតផល ឬ ទំនិញរបស់ពួកគេទំនឹងជាប៉ះពាល់ដល់ការនាំចេញ និងសេដ្ឋកិច្ចរបស់ចិន។ លោកយល់ឃើញថា ប្រទេសចិនគឺជាគោលដៅពិតប្រាកដរបស់អាម៉េរិក ប៉ុន្តែប្រទេសទាំងនោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីព្រោះការវិនិយោគនេះបង្កើតការងារ និងប្រាក់ចំណូលពីការនាំចេញ។

ក្រៅពីអាស៊ីអាគ្នេយ៍ ប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិកក៏រងនឹងការដាក់ពន្ធខ្ពស់ផងដែររួមមាន ប្រទេសឡេសូថូត្រូវបានដាក់ពន្ធ ៥០ ភាគរយ, ម៉ាដាហ្កាស្កា ៤៧ ភាគរយ, និង បុតស្វាណា ៣៧ ភាគរយ។ លើសពីនេះ ប្រទេសណាដែលមិនមាននៅក្នុងបញ្ជីត្រូវបានដាក់ពន្ធមូលដ្ឋាន ១០ ភាគរយលើផលិតផលណាមួយដែលចូលមកក្នុងសហរដ្ឋអាម៉េរិក ដែលនឹងចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៥ ខែ​មេសា ហើយពន្ធឆ្លើយតបឲ្យស្មើរភាពគ្នា ឬ Reciprocal tariffs ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៩ ខែ​មេសា។

ទោះបីជា Donald Trump លើកឡើងថា ​ការ​យក​ពន្ធ​នឹង​ការពារសេដ្ឋកិច្ច និងជំរុញកំណើ​ការងារ​នៅ​សហរដ្ឋអាម៉េរិក​ក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ចបានព្រមានថា វិធានការដ៏ខ្លាំងក្លានេះនឹងបង្កើនការចំណាយរបស់ពលរដ្ឋអាម៉េរិក, គំរាមកំហែងដល់វិស័យការងារ, កំណើនយឺត, និងផ្តាច់សហរដ្ឋអាម៉េរិកចេញពីប្រព័ន្ធពាណិជ្ជកម្មសកលដែលខ្លួនមានឈ្មោះជាមហាអំណាចអស់រយៈពេលជាច្រើនទសវត្សរ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *