Goldman Sachs ៖ អាមេរិកអាចធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ចកើនឡើងដល់កម្រិតខ្ពស់ប្រមាណជា៤៥ភាគរយ

បរទេស ៖ ធនាគារអាមេរិក Goldman Sachs ដែលជំនាញខាងវិនិយោគដ៏ធំបំផុតរបស់ពិភពលោកនៅសប្តាហ៍នេះបានធ្វើការព្យាករណ៍គួរឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភមួយអំពីអត្រាដែលអាចធ្លាក់ចូលក្នុងឱនភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក (US Recession) ក្នុងកម្រិតខ្ពស់។

Goldman Sachs បានបញ្ជាក់បន្ថែមថា ការសម្រេចចិត្តក្នុងការបង្កើនតម្លៃពន្ធគយថ្មី និងចុងក្រោយរបស់ប្រធានាធិបតីលោក Donald Trump គឺជាកត្តាជំរុញសំខាន៉ជាងគេដោយក្នុងនោះវានឹងរុញច្រានឲ្យសកម្មភាពហិរញ្ញវត្ថុមានភាពលំបាកជាងមុន ហើយសកម្មភាពវិនិយោគទៀតសោតក៏កាន់តែតានតឹងឡើង។

នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយដែលមានចំណងជើងថា៖ US Daily: Countdown to Recession និងត្រូវបានយកមកបង្ហាញកាលពីថ្ងៃចន្ទដោយធនាគារ Goldman Sachs បានរៀបរាប់ថា លទ្ធភាពនៃការធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ិនតោនបានកើនឡើងទៅដល់៤៥ភាគរយ ពោលគឺច្រើនជាងធៀបទៅនឹងលទ្ធភាពកាលពីមួយសប្តាហ៍មុនដែលមានត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ ហើយ Goldman Sachs ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងដាំក្បាលចុះពី ១ភាគរយ មកត្រឹមតែ ០,៥ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៥នេះ។

ការកែសម្រួលថ្មីលើកនេះធ្វើឡើងបន្ទាប់ពីមានការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលដោយរដ្ឋបាលលោក Trump កាលពីថ្ងៃទី២ ខែមេសា ជាមួយនឹងការដំឡើងពន្ធគយ១០ភាគរយទៅលើប្រទេសជាច្រើន និងប្រមាណជា១១ភាគរយ ទៅ ៥០ភាគរយ ទៅលើបណ្តាប្រទេសមួយចំនួនទៀតដែលលោក Trump លើកឡើងថា ដោយសារតែបញ្ហាមិនស្មើភាពគ្នានៃជញ្ជីងពាណិជ្ជកម្មជាមួយនឹងអាមេរិក។ ក្នុងនោះសហភាពអឺរ៉ុបទទួលរ៉ាប់រងពន្ធគយថ្មី២០ភាគរយពីអាមេរិក ហើយចិនប្រមាណជា៣៤ភាគរយដែលវាចូលជាធរមាននៅថ្ងៃទី៩ខែមេសានេះ។

អ្នកវិភាគនៅ Goldman Sachs បានធ្វើការពន្យល់នៅក្នុងរបាយការណ៍កែសម្រួលថ្មីនេះថា ៖លក្ខខណ្ឌហិរញ្ញវត្ថុទាំងឡាយបានរឹតបន្តឹងខ្លាំងជាងអ្វីដែលយើងរំពឹងទុកក្នុងការឆ្លើយតបទៅនឹងការប្រកាសរបស់សេតវិមានអំពីពន្ធគយទាំងនោះ។ ការរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុ ការធ្វើពហិការវិនិយោគិនបរទេស និងការបន្តកើនឡើងនូវភាពមិនច្បាស់លាស់នៃគោលនយោបាយ ទំនងជានឹងធ្វើឱ្យបញ្ហាបញ្ចេញទុនកាន់តែយ៉ាប់យ៉ឺនជាងអ្វីដែលបានរំពឹងទុកពីមុន។

បន្ថែមពីនេះដែរ មហាសេដ្ឋី និងជាអ្នកវិនិយោគអាមេរិក លោក Bill Ackman ក៏បានបង្ហាញពីការព្រួយបារម្ភ ហើយថែមទាំងបានព្រមានតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យដោយហៅពន្ធគយទាំងនេះថាជា “សង្គ្រាមនុយក្លេអ៊ែរនៅក្នុងវិស័យសេដ្ឋកិច្ច (Economic Nuclear War) ដែលវានឹងអាចបំផ្លាញទំនុកចិត្តជាមួយនឹងសហរដ្ឋអាមេរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលជាកន្លែងធ្វើអាជីវកម្ម និងជាទីផ្សារដើម្បីវិនិយោគ។

គួរឲ្យដឹងដែរថា ឱនភាពសេដ្ឋកិច្ច ( Recession )គឺជាស្ថានភាពមួយដែលមានការធ្លាក់ចុះនៃគ្រប់សកម្មភាពពាក់ព័ន្ធសេដ្ឋកិច្ចក្នុងរយៈពេលជាប់គ្នាយ៉ាងហោចណាស់២ត្រីមាស ឬ ៦ខែ ខណៈដែលវិបត្តិសេដ្ឋកិច្ច (Depression )គឺជាស្ថានភាពដែលធ្ងន់ធ្ងរខ្លាំងជាង Recession ក្នុងរយៈពេលដល់ទៅរាប់សិបឆ្នាំ ហើយពេលខ្លះទៅដល់សតវត្សរ៍ទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *