គម្រោងអគារ​ជាប់គាំងទាំងអស់​នៅ​ខេត្តព្រះសីហនុ ត្រូវ​បានរាជរដ្ឋាភិបាល​ប្រកាសលើកទឹកចិត្ត​បន្ថែម​ចំពោះ​​ពន្ធលើអចលនទ្រព្យ​រហូតដល់​ដាច់​ឆ្នាំ២០២៨

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​បណ្ដាក់ទុនវិនិយោគលើអគារ​ជាប់គាំង​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ រាជរដ្ឋាភិបាល​បានលើ​កទឹកចិត្ត​បន្ថែម​ចំពោះពន្ធលើ​អចលនទ្រព្យ​រហូតដល់​ដំណាច់ឆ្នាំ២០២៨ ។ នេះ​បើតាមសេចក្ដីជូនដំណឹង​របស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ចេញផ្សាយ​នៅថ្ងៃទីទី២៣​ ខែមេសា ឆ្នាំ២០២៥ ។

នៅក្នុងសេចក្ដីជូនដំណឹង​របស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​បានបង្ហាញថា រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​ការ​លើកទឹកចិត្ត​​បន្ថែម​ដោយអនុញ្ញាត​លើកលែងពន្ធ​លើអចលនទ្រព្យ​ដូច​មានកំណត់​ក្នុង​ កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដែល​នឹង​ផុត​កំណត់​នៅដំណាច់​ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់​ឆ្នាំ២០២៨ សម្រាប់គម្រោងអគារ​ជាប់គាំង​នៅក្នុង​ខេត្តព្រះសីហនុ ដែល​បាន​សាងសង់​ចាប់ពីឆ្នាំ២០១៦ ទោះបីជា​បាន ឬមិនបាន​បញ្ចប់ការ​សាងសង់​នៅក្នុងឆ្នាំ២០២៥​ក្ដី ។

សេចក្ដី​ជូន​ដំណឹង​បន្ត​ថា ការ​ផ្ដល់​នេះ​មានវិសាល​ភាពគ្របដណ្ដប់​ចំពោះ​គម្រោងអគារ​ជាប់គាំង​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែលស្ថិត ឬមិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃ​កម្មវិធិពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​ឆ្នាំ២០២៤ ។ ទន្ទឹមនឹង​នេះ​ ចមពោះគម្រោងអគារ​ជាប់គាំង​ដែលមិនទាន់​ទទួលបានការ​សម្រួល​ និងលើក​ទឹកចិត្ត​ផ្សេងៗទៀត ព្រមទាំង​ការលើក​ទឹកចិត្ត​ផ្នែកពន្ធដារ តាមរយៈ​ កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​​ ឆ្នាំ​២០២៤ របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោង​អាច​ដាក់ពាក្យស្នើ​សុំ​មក​កាន់ក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ ដើម្បី​ទទួលបានការ​សម្រួល​និងការ​លើកទឹកចិត្ត​ផ្សេងទៀត​ក្រៅពីការ​លើកលែង​ពន្ធលើអចលនទ្រព្យ​នេះ ។​

កន្លងមក​រាជរដ្ឋាភិបាល​បានដាក់ចេញនូ​វកម្មវិធីជំរុញការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ដើមឆ្នាំ២០២៤ ហើយ​តាមរយៈកម្មវិធីនេះដែរ មានគម្រោងជាច្រើន​បានដាក់ពាក្យស្នើ​សុំ​លើកទឹកចិត្តពី​រាជរដ្ឋាភិបាល និង​មាន​គម្រោងជាច្រើនត្រូវ​បានលើកទឹកចិត្ត​ផ្នែកពន្ធ​និងផ្នែកផ្សេងទៀត​ពីរាជរដ្ឋាភិបាល ។​ ដើម្បីជំរុញឱ្យ​កា​រ​វិនិ​យោគនូវអគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​ដំណើរការ​ល្អប្រសើរ​និង​បានលឿន​ឡើង​វិញ  រាជ​រដ្ឋា​ភិបា​ល​​បា​នសម្រេច​បន្ត​អនុវត្តកម្មវិធីពិសេស​នេះ រហូតដល់ដាច់ឆ្នាំ ២០២៨តែម្ដង ។

ចាប់តាំងពីដើមឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ បាន​ប្រជុំ ​និងពិនិត្យ​គម្រោង​វិនិយោគ​ដែល​បានស្នើ​ការ​លើកទឹកចិត្ត​ ការអនុគ្រោះ​ និងការ​សម្រួល​នីតិវិធី​ ដោយបាន​សម្រេចជា​គោលការណ៍​ផ្ដល់ការ​លើកទឹកចិត្តពិសេស​ដល់​គម្រោង​ចំនួន ៤២​គម្រោង​ ក្នុងនោះ​ក៏មាន​គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៥ផងដែរ ។​ ក្រៅពីនេះមាន គម្រោងថ្មីចំនួន ១២ ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។

បើតាម​ផែនការ​មេ​របស់រាជរដ្ឋាភិបាល​ក្នុងការជំរុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ​បានបង្ហាញថា ក្នុង​រយៈពេល​១៥ឆ្នាំខាងមុខ​ រាជរដ្ឋាភិបាល​គ្រោងនឹងទាក់ទាញទុនវិនិយោគ​មកបណ្ដាក់វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុឱ្យ​បាន​២០ពាន់លានដុល្លារ​អាមេរិក ក្នុងនោះ មានវិស័យ​ឧស្សាហកម្ម ទេសចរណ៍ និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ ។

ឯកឧត្តម ​ស៊ី​ ជីនពីង​ ក្នុងដំណើរទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​១៧ និង​១៨ ខែមេសា ឆ្នាំ ២០២៥​កន្លងទៅនេះ ក៏បានសន្យា​ក្នុងការ​លើកទឹកចិត្ត​ និងជំរុញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុនវិនិយោគ​នៅក​ម្ពុជា ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលមានតំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ​ ជា​គម្រោង​វិនិ​យោ​គ​​របស់​វិនិយោគិន​ស្រាប់ ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

Leave a Reply

Your email address will not be published.Required fields are marked *