បណ្តាប្រទេសនានា មិនគួរមើលស្រាលសង្គ្រាមបែបកូនកាត់ក្នុងសម័យទំនើបដែលរៀបចំដោយប្រទេសមហាអំណាចនោះទេ

បរទេស ៖ នៅក្នុងសតវត្សរ៍ទី២១នេះមនុស្សជាច្រើនសុទ្ធតែបានឃើញរួចមកហើយនូវសង្គ្រាមរវាងប្រទេស និងប្រទេស ដូចជា សង្គ្រាមនៅយេមែន ដែលចាប់ផ្តើមកាលពីឆ្នាំ២០១៤ ដែលមានការចូលរួម និងពាក់ព័ន្ធដោយក្រុមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់, សង្គ្រាមនៅស៊ីរី និងអាហ្គានីស្ថាន ហើយចុងក្រោយនេះនៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ី។ ជម្លោះដោយយោធាទាំងនេះត្រូវបានគេចាត់ទុកថា ជាសង្គ្រាមបែបកូនកាត់ ( Proxy War ) ហើយទម្រង់សង្គ្រាមប្រភេទបានកើតមានរាប់រយឆ្នាំមកហើយ។ ប៉ុន្តែ សម្រាប់សម័យទំនើបនាពេលបច្ចុប្បន្ន សង្គ្រាមបែបកូនកាត់មានការផ្លាស់ប្តូរនូវទម្រង់ និងលក្ខណៈជាច្រើន រួមទាំងពីការរៀបចំយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងគ្រឿងសព្វាវុធដែលត្រូវបានជំនួយឧបត្ថម្ភគាំទ្រពីប្រទេសមហាអំណាចណាមួយ។

ចំពោះទម្រង់សង្គ្រាមបែបនេះ ជាទូទៅគេមើលឃើញថា អ្នករងគ្រោះពិតប្រាកដភាគច្រើនសុទ្ធសឹងតែជាប្រទេសតូចតាចដែលសំដៅទៅលើឥទ្ធិពលនយោបាយការបរទេស ឬប្រទេសដែលមានសេដ្ឋកិច្ចតូចនិងជាប្រទេសដែលមានអស្ថិរភាពនយោបាយផ្ទៃក្នុងជាដើម ក្នុងនោះក៏មានប្រទេសមួយចំនួនដែលស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រអាចប៉ះពាល់ប្រយោជន៍ដល់ប្រទេសមហាអំណាចក៏អាចនឹងប្រឈមមុខទៅនឹងការកកើតជាសង្គ្រាមបែបនេះផងដែរ។

សម្រាប់និយមន័យរបស់ Proxy War នេះត្រូវបានអ្នកប្រវត្តិសាស្ត្រយោធាសរសេររៀបរាប់នៅលើគេហទំព័រ Britannica ថា ជាជម្លោះដោយយោធាដែលមានការពាក់ព័ន្ធពីខាងក្រោយដោយភាគីទី៣ ចំនួន១ ឬច្រើន ទាំងដោយផ្ទាល់(មិនមែនកម្លាំងយោធា) ឬដោយប្រយោល ខណៈដែលភាគីទី៣ទាំងនោះសង្ឃឹមថានឹងអាចទាញយកប្រយោជន៍ពីសង្គ្រាមបាន ដូចជា ប្រយោជន៍ជាធនធាន និងប្រយោជន៍ពាណិជ្ជកម្មផ្សេងទៀតដែលអាចកើតចេញពីសង្គ្រាមនេះ។ យ៉ាងណាក្តី ជាទូទៅភាគីទី៣ទាំងនោះមិនបានចូលរួមក្នុងការប្រយុទ្ធដោយផ្ទាល់នៅសមរភូមិនោះទេ ហើយពួកគេគឺជាប្រទេសមហាអំណាចដែលមានឥទ្ធិពលនិងកម្លាំងយោធាខ្លាំង ដូច្នេះសង្គ្រាមកូនកាត់គឺតែងតែត្រូវបានរៀបចំទុកជាមុនរួចទៅហើយ។

ចំពោះការចូលរួមពាក់ព័ន្ធដោយផ្ទាល់តែមិនប្រើកម្លាំងយោធានោះ មហាអំណាចនឹងប្រើប្រាស់រូបភាពផ្សេងជំនួសវិញ ដូចជាការគាំទ្រផ្នែកជំនួយយោធា ជំនួយការហ្វឹកហាត់យោធា ជំនួយសេដ្ឋកិច្ច និងការឧបត្ថម្ភគាំទ្រតាមបែបកម្លាំងសេដ្ឋកិច្ច ដូចជាការដាក់ទណ្ឌកម្ម ឬការរឹតត្បិតលើពាណិជ្ជកម្មជាដើម។ ដូច្នេះ ដើម្បីបង្ការសង្គ្រាមកូនកាត់កុំឲ្យកើតមាននៅក្នុងប្រទេសបាន វាទាមទារចាំបាច់នូវការរៀបចំឱ្យមាននូវកត្តាធំៗមួយចំនួន ដូចជា ការបង្កើតភាពចម្រុះនៃសេដ្ឋកិច្ចដោយកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើជំនួយពីបរទេស, បន្តការវិនិយោគលើប្រព័ន្ធអប់រំ និងការអភិវឌ្ឍធនធានមនុស្ស, ការបង្កើនសមត្ថភាពអង្គភាពស៊ើបការសំងាត់ និងប្រយុទ្ធទៅនឹងបច្ចេកវិទ្យាយកការណ៍បែបទំនើបជាដើម។

ក្រៅពីនោះ សម្រាប់នយោបាយផ្ទៃក្នុងវិញ ប្រទេសនានាទាមទារនូវការរួបរួមសាមគ្គីភាពគ្នា ក៏ដូចជាបង្កើនសមត្ថភាពការពារជាតិឲ្យបានកាន់តែរឹងម៉ាំ ប៉ុន្តែមិនបង្កើនសមត្ថភាពយោធាសម្រាប់ប្រយុទ្ធឡើយ ដើម្បីជៀសវាងបង្កហេតុណាមួយជាមួយនឹងប្រទេសជិតខាង។

រក្សាគោលការណ៍ និងទំនាក់ទំនងការទូតឲ្យបានល្អប្រសើរជាមួយនឹងមហាអំណាចទាំងអស់ និងផ្សព្វផ្សាយ លើកកំពស់អំពីតម្លៃនៃសន្តិភាព និងចូលរួមស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនានាដែលកំពុងមានស្រាប់នៅតាមបណ្តាប្រទេសផ្សេងៗផង ក៏សុទ្ធតែអាចចូលរួមចំណែកក្នុងការថែរក្សាការពារប្រទេសរបស់ខ្លួនចេញពីផែនការបង្កើតសង្គ្រាមដោយប្រទេសមហាអំណាចទាំងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *