ឈប់បារម្ភ ! បាត់​ប្លង់ដី អាច​ធ្វើថ្មីបាន គ្រាន់តែស្វែ​ងយល់ពី​នីតិវិធី​ក្នុង​ការ​ដាក់ពាក្យស្នើ​សុំ​ធ្វើប្លង់រឹងឡើង​វិញតែប៉ុណ្ណោះ

ភ្នំពេញ ៖ ប្លង់​ដី​ (​ប្លង់រឹង​ )ជា​ក្រដាសរឹង​សម្គាល់​ម្ចាស់កម្មសិទ្ធិ​អចលនវត្ថុដែល​ត្រូវ​រក្សាទុក​យ៉ាង​គត់​មុត ប៉ុន្តែ​ក្នុងករណី​បាត់ប្លង់​ដីដោយ​ប្រការណាមួយ ដូចជា​ ករណីអគ្គីភ័យ​ ឬច្រលំដៃបាត់​ដោយ​ជាយថាហេតុ ម្ចាស់​កម្មសិទ្ធិក៏អាច​ដាក់ពាក្យស្នើ​សុំ​ធ្វើ​ប្លង់​ដីនោះឡើងវិញបានដែរ តែ​ក្នុងប្លង់​ដីថ្មីនោះ ត្រូវបញ្ជាក់ថា «ទុតិយតា» ។ ដើម្បី​អាច​ធ្វើប្លង់ថ្មីបាន ម្ចាស់កម្មសិទ្ធិត្រូវ​អនុវត្ត​ទៅតាម​នីតិវិធីមួយ​ចំនួន ដោយ​ដំបូង​ឡើយ ម្ចាស់កម្មសិទ្ធិ​ប្លង់​នោះ​ ត្រូវ​ដាក់ពាក្យ​បណ្ដឹង​នៅប៉ុស្តិ៍នគរ​បាល​នៃទីតាំង​ដែលបានបាត់ប្លង់ដី រួចហើយ​​ត្រូវ​ចុះផ្សាយព័ត៌មាននៅទំព័រ​កាសែត ឬ​មធ្យោបាយ​សោទ​ស្សន៍នានា អំពីដំណឹង​បាត់​ប្លង់​ដីនោះ ។​

បន្ទាប់ពីបានចុះផ្សាយ​ព័ត៌មានរួចរាល់ ត្រូវ​យក​ឯកសារទាំងអស់ ទាំង​ពាក្យបណ្ដឹង និង​​កាសែត ​ឬឯកសារ​ចុះ​ផ្សាយព័ត៌មាន​ទៅ​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើប្លង់​ទុតិយតា នៅអង្គភាពច្រក​ចេញចូល​តែមួយនៃសាលា​រាជធានី​/​ខេ​ត្ត​ ដោយភ្ជាប់​ជាមួយ​នឹង​ប្លង់​ដីថតចម្លង អត្តសញ្ញាណ​ប័ណ្ណ​ថត​ចម្លង ។​ បន្ទាប់មកអង្គភាពច្រក​ចេញ​ចូល​តែ​មួយ​​នឹង​បញ្ជូន​សំណុំ​បែប​បទ​ពីម្ចាស់​សំណើបង់​កម្រៃ​សេវារដ្ឋបាល​រួចរាល់ទៅមន្ទីរ​រៀបចំដែន​ដី នគរូប​នី​យ​កម្ម​​ និ​ងសំណង់ និងសុរិយោដី ដើម្បី​ធ្វើ​ចំណាត់ការ​បន្ត ។​

បន្ទាប់ពី​មន្ទី​រដែនដី និងភូមិឃុំ​/សង្កាត់ ក្រុង/ស្រុកបាន​បំពេញ​បែប​បទរួចរាល់ រដ្ឋបាល​រាជធានី/ខេត្ត នឹង​ប្រ​កា​ស​បិទផ្សាយ​អំពីដំណឹង​បាត់ប្លង់ដី និងការ​ស្នើ​សុំធ្វើថ្មីរបស់ម្ចាស់សំណើចំនួន​ពីរ​លើក ​​ហើយ​ក្នុង​ករ​ណី​ពុំ​មានការតវ៉ា​ណាមួយ​ពីម្ចាស់​កម្មសិទ្ធិដែលបានដាក់ស្នើ​ រដ្ឋបាល​រាជធានី/ខេត្ត នឹងបញ្ជូន​​មក​មន្ទីរ​រៀប​ចំ​ដែន​ដី​​វិញ ដើម្បីបោះ​ពុម្ព​ប្លង់​ដី «ទុតិយតា»។

គួរ​បញ្ជាក់ថា ​ប្លង់​រឹង គឺជា​ក្រដាស​សម្គាល់ម្ចាស់​កម្មសិទ្ធិ​អចលនវត្ថុ​ ដែល​មានន័យថា ​គឺជា​បណ្ណ​សម្គាល់​ដី​ធ្លី ឬអចលនវត្ថុ​នោះ បើ​ដីគ្មាន​បណ្ណកម្មសិទ្ធិ ឬគ្មានប្លង់​រឹង​ប្រៀប​ដូចជា​រថយន្ត​អត់​មាន​បណ្ណ​សម្គាល់ ( កាតគ្រី ) ម៉ូតូអត់កាតគ្រី ហើយម្ចាស់​ដីនោះ ក៏មិនអាច​ប្រើប្រាស់ដីដោយស្រប​ច្បាប់ ឬ​បើត្រូវការ​ទុន​ដើម្បីអភិវឌ្ឍ​លើដី​នោះក៏ធនាគារ​ពិបាក​នឹង​សិក្សា​ ឬ​ផ្ដល់​កម្ចី​សម្រាប់អភិវឌ្ឍ​ដែរ ។

សូមជម្រាបថា ក្នុងគោលបំណងបញ្ចប់​បញ្ហា​វិវាទដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​ដែល​មានក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ជាសេនាធិការ​ បាន​ជំរុញឱ្យ​បញ្ចប់​ការ​វាស់វែងដីលក្ខណៈជា​ប្រព័ន្ធ​​នឹង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឱ្យបានគ្រប់ៗគ្នា​។ ជាលទ្ធផល បច្ចុប្បន្ន នៅតាម​បណ្ដាខេត្តមួយចំនួន​ក្នុងប្រទេស​កម្ពុជា​បានប្រកាស​បញ្ចប់ការវាស់វែង​ដីជា​បន្តបន្ទាប់ ហើយ​បើតាម​រដ្ឋ​មន្ត្រីក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម ​និង​សំណង់ បានបញ្ជាក់​ថា​ នៅចុង​ឆ្នាំ​នេះ ទូទាំង​ប្រទេស​កម្ពុជានឹង​បញ្ចប់ការ​វាស់វែងដីធ្លីជាប្រព័ន្ធ ប៉ុន្តែក្រុមការងារ​សុំ​ពេល​សម្អាត​កិច្ច​ការ​មួយចំនួន​តូចដែលនៅ​សេស​សល់​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *