កម្ពុជា – ចិន សហការគ្នាផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឆ្ពោះកាន់សេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ កម្ពុជា និងចិន បានឯកភាពគ្នាសហការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីពន្លឿនបរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងវិនិយោគលើសួន និងការស្រាវជ្រាវវិទ្យាសាស្ត្រ។

ទាក់ទងនឹងកិច្ចសហការនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ បានទទួលជួបក្រុមប្រឹក្សាក្រុង Hefei នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោក Han Bing ។

នៅក្នុងជំនួបនោះ លោក Han បានលើកឡើងពីភាពខ្លាំងផ្នែកសេដ្ឋកិច្ច និងនវានុវត្តន៍របស់ទីក្រុង Hefei ដែលមានផលិតផលក្នុងស្រុកសរុបចំនួន ១,៣៥ទ្រីលានយ័ន (ប្រមាណ១៩៣ ពាន់លានដុល្លារ)នាឆ្នាំ២០២៤ និងមានភាពឈានមុខក្នុងការផលិតយានយន្តប្រើថាមពលថ្មី និងជាក្រុងដែលស្ថិតក្នុងចំណោមមជ្ឈមណ្ឌលនវានុវត្តន៍កំពូលទាំង៧របស់ប្រទេសចិន។

លោកបានរំលេចពីតួនាទីរបស់ទីក្រុងនេះថាជា មជ្ឈមណ្ឌលផលិតប្រព័ន្ធកុំព្យូទ័រ Quantum របស់ចិន និងមានសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់ចិនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីភាគលាភប្រជាសាស្ត្ររបស់កម្ពុជា និងភាពចាំបាច់ក្នុងការចាប់យកបច្ចេកវិទ្យា ដើម្បីពន្លឿនបរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យទីក្រុង Hefei ផ្តល់ការគាំទ្រដល់អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍នៅសាកលវិទ្យាល័យដែលផ្តោតលើជំនាញ STEM របស់ក្រុង Hefei និងគាំទ្រដល់មន្ទីរពិសោធន៍របស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញអ្នកវិនិយោគពីទីក្រុង Hefei ឱ្យមកវិនិយោគលើសួនវិទ្យាសាស្ត្ររបស់កម្ពុជា និងបានគូសបញ្ជាក់អំពីឱកាសដែលអាចសហការក្រោមអនុស្សរណៈនៃការយោគយល់ដ៏ទូលំទូលាយនាពេលថ្មីៗនេះរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន ដែលកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង៕



ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែ និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង​ នឹងចូលរួមចំណែកដល់ការ​ចែកចាយផលិត​ផលកសិកម្ម និងទំនិញរបស់កម្ពុជា​ទៅទីផ្សារកាន់តែទូលាយ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា "Australia-Cambodia Agrifood Connection Forum" ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

អ៊ីរ៉ង់បានវាយប្រហារលើ Fujairah ដែលជាកំពង់ផែប្រេងដ៏សំខាន់ធំមួយរបស់អារ៉ាប់រួម និងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃ ខណៈដែលបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រ

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ជំនួញ, ព្រឹត្តិការណ៍

• 17/03/2026

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/03/2026

កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ

កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ​ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *