ក្រសួងកសិកម្ម និង ធនាគារ ជីប ម៉ុង រួមដៃគ្នាជួយសហគមន៍កសិកម្មទំនើប ផ្ដល់ទុនកម្ចីការប្រាក់ទាបពិសេស និងមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារ ជីប ម៉ុង បានសហការគ្នាជួយទៅដល់សហគមន៍កសិកម្មទំនើបតាមរយៈការផ្តល់ទុនកម្ចីការប្រាក់ទាបសំដៅចូលរួមអភិវឌ្ឍកសិកម្មទំនើប និងលើកស្ទួយវិស័យកសិកម្មជាតិ ។

ធនាគារ ជីប ម៉ុង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)  ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការនូវកិច្ចសហការជាយុទ្ធសាស្ត្រ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីឈានទៅដល់ការសម្រចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពឯករាជ្យ រឹងមាំ និងទទួលបាននិរន្តរ៍ភាព។

ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តី​ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ​ ជីប​ ម៉ុង​ ខមមើសល​ ប៊ែង​ ម.ក ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាបជូនសហគមន៍កសិកម្មទំនើប កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖

«ក្នុងបរិបទនៃបញ្ហាតម្លៃស្រូវបច្ចុប្បន្ន​ ការត្រៀមកញ្ចប់ទុនកម្ចីនេះនឹងជួយពុកម៉ែបងប្អូនប្រជាកសិករ ដែលបានរងផលប៉ះពាល់ផងដែរក្នុងការស្ដារឡើងវិញនៅរដូវក្រោយតាមរយៈការចូលរួមសហគមន៍កសិកម្មទំនើប ដើម្បីទទួលទុនកម្ចីដែលមានអត្រាការប្រាក់ទាបជាងការខ្ចីរៀងៗខ្លួននៅខាងក្រៅកន្លងមក។ ការចូលរួមអភិវឌ្ឍសហគមន៍កសិកម្មទំនើប នឹងជួយបង្កបង្កើនផលក្នុងសហគមន៍ ការប្រមូលទិញជី ថ្នាំ និងពូជរួមគ្នាដែលនឹងជួយកាត់បន្ថយចំណាយដើម»។

ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកឧកញ៉ា​ លាង​ ម៉េង​ អគ្គនាយកធនាគារ​ ជីប​ ម៉ុង​ សម្រាប់ការឈានចូលក្នុងវិស័យកសិកម្មតាមរយៈកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាការជួយប្រមូលទិញកសិផលកន្លងមក​ និងចំណាប់អារម្មណ៍ទៅមុខក្នុងការវិនិយោគលើការកែច្នៃកសិផលក្នុងស្រុក ដែលនឹងជួយលើកស្ទួយភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង  បានលើកឡើងថា ៖ កិច្ចសហការដ៏មានតម្លៃនេះ គឺជាជំហានថ្មីមួយដ៏សំខាន់សម្រាប់ធនាគារ ជីប ម៉ុង ក្នុងការចូលរួមលើកកម្ពស់វិស័យកសិកម្មជាតិឲ្យកាន់​តែរីកចម្រើន ស្របទៅតាមទស្សនវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ថា ៖

«ធនាគារ ជីប ម៉ុង ជាធនាគារខ្មែរ ចង់ឃើញកសិកម្មនៅខ្មែរខ្លាំង និងរីកចម្រើន ដូច្នេះយើងខ្ញុំបានត្រៀមកញ្ចប់ប្រាក់បម្រុងទុកសម្រាប់គាំទ្រសហគមន៍កសិកម្មទំនើបដើម្បីបានទុនទាន់ពេល និងមានមន្រ្តីឥណទាននៅទូទាំង២៥ខេត្តក្រុង អាចជួយប្រឹក្សាឱ្យការប្រើប្រាស់កម្ចីចំគោលដៅ។ កម្ចីសម្រាប់សហគមន៍កសិកម្មទំនើបនេះ នឹងផ្តល់ជូនក្នុងអត្រាការប្រាក់៨%ក្នុងមួយឆ្នាំ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំនោះទេ»។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានមានប្រសាសន៍ថា៖ ការចូលរួមរបស់ធនាគារ ជីប ម៉ុង នៅពេលនេះ ជាការចូលរួមយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ជាពិសេសការគាំទ្រនូវសហគមន៍កសិកម្មទំនើប ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាកសិករជាសមាជិក អាចមានដើមទុនកម្ចី ដែលមានការប្រាក់ទាប ដោយមិនត្រូវឱ្យមានវត្ថុបញ្ចាំ។

ឯកឧត្តមបានលើកឡើងថា៖ កន្លងមកការប្រាក់គឺជាឧបសគ្គមួយដែលធ្វើឱ្យថ្លៃដើមផលិតរបស់កសិករកើនខ្ពស់។ ឧទាហរណ៍ កសិករទៅទិញជី និងពូជ ដោយជំពាក់ក្នុងអត្រាការប្រាក់ថ្លៃ។ ដូច្នេះការអនុញ្ញាតឱ្យកសិករមានដើមទុនបង្វិលគ្រប់គ្រាន់ក្នុងអត្រាការប្រាក់ទាប ពិតជាបានជួយកាត់បន្ថយថ្លៃដើមដល់កសិករបានច្រើន និងអនុញ្ញាតឱ្យបងប្អូនកសិករ ជាពិសេសក្នុងពេលជួបការលំបាកដូចជាខាតបង់ដោយ​សា​រស្រូវធ្លាក់ថ្លៃ  មានលទ្ធភាពស្តារការធ្វើកសិកម្មរបស់ពួកគាត់មកវិញប្រកបដោយទំនុកចិត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

Leave a Reply

Your email address will not be published.Required fields are marked *