រយៈពេល ៩ ខែ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ​បានជិត ១២ពាន់​លាន​ដុល្លារអាម៉េរិក

ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា​ រយៈ​ពេល​ ៩ខែ ឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) សរុបជាទឹកប្រាក់ចំនួន ១១,៨​ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦% ធៀប​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ឯកឧត្តម ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានលើកឡើងថា ការកើនឡើងនៃការបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា ដោយសារប្រសិទ្ធភាពនៃការ​ផ្គត់​ផ្គង់ និង​គុណភាព​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា។

 ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

«អ្នកបញ្ជាទិញគេបញ្ជាមក ហើយកម្ពុជាតែងតែផ្គត់ផ្គង់ទាន់ពេលវេលា ដោយសារយើងមានកម្លាំងកម្មករជំនាញ កម្លាំងកម្មកររបស់យើងមានផលិតភាពខ្ពស់»។

លោកឧកញ៉ា លី ឃុនថៃ ប្រធានសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាន៍ថា នៅរយៈពេលចុងក្រោយនេះ មានសហគ្រាស រោងចក្រមួយចំនួនធំ បានពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួនកាន់តែច្រើនដើម្បីផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលាទៅតាមការបញ្ជាទិញពីខាងក្រៅ។

លោកឧកញ៉ាបានបញ្ជាក់ថា ៖

«រោងចក្រនីយមួយៗដែលកន្លងមកបានវិនិយោគនៅទីនេះ គឺគាត់បានពង្រីកបន្ថែមនូវចង្វាក់ផលិតកម្ម ចាប់ផ្តើមបញ្ជាទិញពីអ៊ឺរ៉ុប និងអាម៉េរិក»។

ទោះជាយ៉ាងនេះក្តី លោក ហ្វា សាលី ប្រជាសហព័ន្ធសហជីជាតិបានកត់សំគាល់ថា​ ការបញ្ជាទិញ​​បាន​ថយចុះក្នុង​រយៈ​ពេល​ពីរខែចុង​ក្រោយ​នេះ។

លោកបានបន្តថា ៖

«ការបញ្ជាទិញគឺបានកាត់បន្ថយច្រើនគួរសម ឃើញថាតាមបណ្តារោងចក្រ សហគ្រាស ពុំសូវសំបូរការងារធ្វើការ ដោយសាការបញ្ជាទិញទុកសម្រាប់ធ្វើចុងឆ្នាំគឺត្រូវបានសម្រុកធ្វើអស់មុន»។

គួរបញ្ជាក់ថា ទីផ្សារសំខាន់ៗសម្រាប់នាំចេញផលិតផលវាយនភណ្ឌកាត់ដេរ​របស់​កម្ពុជា រួមមានដូចជា ទីផ្សារអឺរ៉ុប សហរដ្ឋអាម៉េរិក និងទីផ្សារនៅអាស៊ាន ដូចជា ប្រទេសកូរ៉េខាងត្បូង និងជប៉ុនជាដើម។

នៅក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហគ្រាស សរុបជាង ៤ម៉ឺន ៥​ពាន់កន្លែង មានកម្មករ-កម្មការនីសរុបចំនួន ១លាន ៨សែន ៧ម៉ឺននាក់ ខណៈដែលវិស័យ​វាយនភណ្ឌ​របស់​កម្ពុជា បាន​ដើរតួយ៉ាងសំខាន់​ក្នុងការ​ស្រូប​យកកម្លាំងពលកម្ម​សក្តានុពល​របស់​ពលករ​ដែល​បាន​វិលត្រឡប់​ពី​ប្រទេសថៃវិញ​ក្រោយ​ពី​ផ្ទុះ​អរិភាព​ព្រំដែន​រវាង​កម្ពុជា និងថៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

Leave a Reply

Your email address will not be published.Required fields are marked *