ម៉ាឡេស៊ី​នឹង​ក្លាយ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​លឿន​បំផុត​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍បន្ទាប់​ពីវៀតណាម

បរទេស៖ ម៉ាឡេស៊ី​នឹង​ក្លាយ​ជាប្រទេសមានកំណើន​សេដ្ឋកិច្ច​​លឿន​បំផុត​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍បន្ទាប់​ពីវៀតណាម ដោយសារវិស័យការទូត ភាពធន់នៃសេដ្ឋកិច្ចក្នុងស្រុក និង ការងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមការរាយការណ៍ពី CNA។

ការស្រាវជ្រាវចុងក្រោយបំផុតរបស់ស្ថាប័ន HSBC Global Investment Research បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីពី ៤,២% ទៅ ៥% ក្នុងឆ្នាំ ២០២៥។ HSBC បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ម៉ាឡេស៊ីក្នុងវិស័យការទូត ជាពិសេសក្នុងអំឡុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួកាលពីខែតុលា ដោយសារអព្យាក្រឹតភាពរបស់ប្រទេសនេះបានជួយនាំដៃគូពាណិជ្ជកម្មសំខាន់ៗមកចរចារលើតុតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្កើនការព្យាករណ៍លើកំណើនសេដ្ឋកិច្ចដល់ទៅ ៥% ដោយសារហេតុផលផ្សេងទៀតរួមមាន លទ្ធផលមានភាពល្អប្រសើរជាងការរំពឹងទុក និង ការថយចុះនៃភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម។ នេះមានន័យថា ម៉ាឡេស៊ីទំនងជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទីពីររបស់អាស៊ាន បន្ទាប់ពីវៀតណាមដែលមានអត្រា​ ៧,៩%។

HSBC ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកអាចគាំទ្របន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ដោយសារវាបន្ធូរបន្ថយភាពមិនច្បាស់លាស់ខាងពាណិជ្ជកម្ម។ លើសពីនេះ វិស័យទេសចរណ៍របស់ម៉ាឡេស៊ីបានស្ទុះងើបឡើងវិញទាំងស្រុងដូចទៅនឹងកម្រិតឆ្នាំ ២០១៩ ជាពិសេសត្រូវបានជំរុញដោយកំណើនភ្ញៀវទេសចរ​ចិន ដែលគាំទ្រដោយគម្រោងគ្មានទិដ្ឋាការជាមួយចិន និងការបង្កើនការតភ្ជាប់នៃជើងហោះហើរ។ លើសពីនេះ ម៉ាឡេស៊ីបានបង្កើតយុទ្ធនាការ ‘Visit Malaysia 2026’ នៅឆ្នាំក្រោយសម្រាប់ជំរុញដល់វិស័យទេសចរណ៍បន្ថែមទៀត។

ធនាគារ​ផ្សេង​ទៀត​ក៏​បាន​បង្កើនទស្សនវិស័យ​របស់ពួកគេ​សម្រាប់​ម៉ាឡេស៊ី​ដែរ។ ធនាគារ Maybank, Investment Bank Bhd និង ធនាគារ Standard Chartered បង្កើនការព្យាកររបស់ពួកគេសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់ម៉ាឡេស៊ីពី ៤,២% ទៅ ៤,៧% ក្នុងឆ្នាំ ២០២៥។ ធនាគារ មេ Maybank ​លើកឡើង​ថា តម្រូវ​ការ​ក្នុង​ស្រុក​ដែល​មាន​ភាព​ធន់​ ទោះ​បី​ជា​តម្រូវ​ការ​ខាង​ក្រៅ​​រងសម្ពាធក៏ដោយ។ នៅក្នុងត្រីមាសទីបីចាប់ពីខែកក្កដាដល់ខែកញ្ញា កំណើសេដ្ឋកិច្ចម៉ាឡេស៊ីបានកើនឡើង ៥,២% ដែលជាល្បឿនដ៏លឿនបំផុតរបស់ខ្លួន។ នៅឆ្នាំនេះ លុយរីងហ្គីតម៉ាឡេស៊ីក៏បានឡើងថ្លៃផងដែរដោយឈានដល់កម្រិតខ្ពស់រយៈពេលបួនឆ្នាំ (១ ដុល្លារអាម៉េរិកស្មើរនឹង ៤,‌៦ រីងហ្គីត)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *