ឥណ្ឌូណេស៊ី អាចចំណាយជាង ៣ ពាន់លានដុល្លារសម្រាប់ដោះស្រាយគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា

បរទេស៖ គ្រោះទឹកជំនន់បានឆក់យកជីវិតមនុស្សជាង ១ ០០០ នាក់នៅលើកោះស៊ូម៉ាត្រា ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធនានាឡើងវិញអាចនឹងចំណាយយ៉ាងហោចណាស់ ៣,១១ ពាន់លានដុល្លារ នេះបើយោងតាមការរាយការណ៍ពី CNA។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានលើកឡើងថា កោះស៊ូម៉ាត្រា បានរងការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបានឆក់យកជីវិតមនុស្សជាង ១ ០០០ នាក់។ ប្រធានាធិបតីរូបនេះបានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តដែលរងផលប៉ះពាល់ចំនួន៣ កំពុងដំណើរការជាមួយនឹងការសុំទោសផងដែរ ដោយសារអាជ្ញាធរមិនអាចសង្គ្រោះ និងដោះស្រាយបញ្ហាក្នុងរយៈពេលលឿនបាននោះទេ ប៉ុន្តែប្រហែលជាក្នុងរយៈពេល ២ ទៅ ៣ ខែ សកម្មភាពនៅក្នុងខេត្តទាំងនឹងត្រលប់មកធម្មតាវិញ។ ស្ថានភាពនៅលើកោះស៊ូម៉ាត្រា កំពុងស្ថិតក្រោមការគ្រប់គ្រងដោយមានជំនួយពីបរទេស។ លើសពីនេះ អាជ្ញាធរនឹងសាងសង់ផ្ទះបណ្តោះអាសន្នរាប់រយខ្នងសម្រាប់អ្នកដែលផ្លាស់ទីលំនៅ ដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានព្យាករណ៍ថា ការកសាងឡើងវិញនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះស៊ូម៉ាត្រាអាចនឹងចំណាយអស់យ៉ាងហោចណាស់ ៣,១១ ពាន់លានដុល្លារ។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនបានសម្លាប់មនុស្សជាង ១ ០០០ នាក់ បំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមនុស្សជម្លៀសលើកោះស៊ូម៉ាត្រាកើនឡើងដល់ ១ ០៣០ នាក់ ជាមួយនឹងការបាត់ខ្លួន ២០៦ នាក់។ ព្យុះ​នេះ​ក៏​បាន​សម្លាប់​មនុស្ស​ប្រហែល ២០០ នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ និង​ម៉ាឡេស៊ីផងដែរ។ ក្រុម​អ្នកស្រឡាញ់ធនធានបៃតងបានលើកឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ , ការ​ជីក​យក​រ៉ែ​កាន់តែធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​កាន់​តែ​ខ្លាំងឡើង។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានរបស់ឥណ្ឌូនេស៊ីបានផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការរបស់ក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានធម្មជាតិ និងតម្រូវឱ្យពួកគេធ្វើសវនកម្មបរិស្ថានឡើងវិញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *