ក្រុមធុរកិច្ច និងអាជីវកម្មថៃព្រមានពីការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអាម៉េរិកនឹងប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ច

បរទេស៖ ក្រុមធុរកិច្ច និងបណ្តាម្ចាស់អាជីវកម្មថៃបានព្រមានអំពីការរំលាយសភាចោល រួមជាមួយនឹងការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអាម៉េរិកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានថៃ The Nation ។

នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បានប្រកាសរំលាយសភាកាលពីថ្ងៃសុក្រទី ១២ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្កជាក្ដីព្រួយបារម្ភសម្រាប់ក្រុមអាជីវកម្ម ដោយសាររដ្ឋាភិបាលចាំផ្ទះនៅមានកម្រិតក្នុងការអនុម័តអ្វីមួយ ដែលធ្វើឲ្យគម្រោងជាច្រើនត្រូវទុកចោល។ មេដឹកនាំនៃធុរកិច្ចថៃ បានបង្ហាញក្តីព្រួយបារម្ភថា ការរំលាយសភា និងការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះអាចរំខានដល់វិធានការសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកកាន់តែពិបាក។

លោក Thanakorn Kasetsuwan ប្រធានក្រុមប្រឹក្សាដឹកជញ្ជូនជាតិថៃ បានលើកឡើងថា វិស័យឯកជនកំពុងពឹងផ្អែកលើវិធានការជំរុញសេដ្ឋកិច្ចដែលត្រូវបន្តរហូតដល់ខែមករា ឆ្នាំ២០២៦ ប៉ុន្តែគោលនយោបាយនេះកំពុងស្ថិតក្រោមការពិចារណាដែលអាចផ្អាកសិន និងមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយនោះទេ ដោយសារជិតបោះឆ្នោតអាណត្តិថ្មី។ លើសពីនេះ ការនាំចេញកំពុងមានភាពពិបាកកាន់តែខ្លាំងឡើង ខណៈដែលកិច្ចពិភាក្សាបញ្ហាពន្ធគយជាមួយអាម៉េរិកដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែត្រូវពន្យារពេលកាន់តែយូរជាងនេះទៀត ដោយសារភាពមិនច្បាស់លាស់ខាងនយោបាយ។ លោក Thanakorn បានព្រមានថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតអាចកើតឡើងលើអ្នកវិនិយោគធំៗដែលមានទម្ងន់លើគម្រោងថ្មីៗនៅក្នុងប្រទេសថៃ។ ដូច្នោះហើយ ភាពមិនច្បាស់លាស់ត្រឹមរយៈពេល ១​ ឬ ២ ខែអាចបណ្តាលឱ្យការវិនិយោគពន្យារពេល ឬ ប្តូរទិសដៅទៅកន្លែងផ្សេងទៀត ដែលនឹងជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយទៀត។

លោក Kriangkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានព្រមានផងដែរថា ប្រហែល ៦០ ថ្ងៃនៅក្រោមអំណាចរដ្ឋាភិបាលចាំផ្ទះអាចធ្វើឲ្យវិធានការជំរុញសេដ្ឋកិច្ចសំខាន់ៗចុះខ្សោយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដែលមានបំណងគាំទ្រផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៤ ឆ្នាំនេះ។ លោក Kriangkrai ក៏បានលើកឡើងពីបញ្ហាដែលមិនទាន់ដោះស្រាយចំនួន ៣ ធំៗ រួមមាន៖ ការដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅភាគខាងត្បូង, ជម្លោះព្រំដែនថៃ-កម្ពុជា ដែលប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍, និងការចរចារបស់ថៃជាមួយនឹងដៃគូអន្តរជាតិសំខាន់ៗ ជាពិសេស សហរដ្ឋអាម៉េរិក។ ផ្អែកលើបទពិសោធន៍ដែលធ្លាប់រំលាយសភាកន្លងមក មន្ត្រីរាជការតែងតែធ្វើការយឺតយ៉ាវ និងរង់ចាំមើលរដ្ឋាភិបាលបន្ទាប់ ដែលធ្វើឲ្យការអនុវត្តគោលនយោបាយចុះខ្សោយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *