Amazon ច្រានចោលពាក្យស្នើសុំធ្វើការងារជាង ១ ៨០០ នាក់ ក្រោយសង្ស័យថាជាភ្នាក់ងារមកពីកូរ៉េខាងជើង

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក Amazon បានសម្រេចច្រានចោលពាក្យដាក់ស្នើសុំធ្វើការងារជាង ១ ៨០០ នាក់ ដែលសង្ស័យថាជាភ្នាក់ងារមកពីកូរ៉េខាងជើង នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។

ប្រធានសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Amazon លោក Stephen Schmidt បានលើកឡើងថា ពលរដ្ឋមកពីកូរ៉េខាងជើង បានព្យាយាមដាក់ពាក្យសុំធ្វើការងារពីចម្ងាយផ្នែកព័ត៌មានវិទ្យា (IT) ដោយប្រើអត្តសញ្ញាណលួចពីគេ ឬក្លែងក្លាយ។ លោក Schmidt បានបង្ហោះនៅក្នុង LinkedIn ថា គោលបំណងរបស់ពួកគេជាធម្មតាគឺចង់ទទួលបានការងារធ្វើ និងទទួលបានប្រាក់ឈ្នួល ដើម្បីផ្តល់មូលនិធិទៅដល់កម្មវិធីសព្វាវុធរបស់ប្រទេសខ្លួន ហើយនិន្នាការនេះទំនងជាកំពុងកើតឡើងនៅទូទាំងឧស្សាហកម្ម ជាពិសេសនៅក្នុងអាម៉េរិក។ អាជ្ញាធរទាំងនៅអាម៉េរិក និងកូរ៉េខាងត្បូង ធ្លាប់បានព្រមានអំពីប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន Amazon បានកត់សម្គាល់ឃើញពីការកើនឡើង ១ ភាគ ៣ នៃពាក្យស្នើសុំធ្វើការងារមកពីកូរ៉េខាងជើង។ ជាធម្មតា ប្រតិបត្តិករ ធ្វើការជាមួយមនុស្សដែលគ្រប់គ្រង “laptop farm” មានន័យថា កម្មវិធី ឬ ប្រព័ន្ធនៅក្នុងកុំព្យូទ័រមានមូលដ្ឋាននៅអាម៉េរិក ប៉ុន្តែដំណើរការចម្ងាយមកពីខាងក្រៅប្រទេស។ ក្នុងន័យនេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើពាក្យសុំការងារទាំងនោះ Amazon បានប្រើប្រាស់ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត (AI) និងការផ្ទៀងផ្ទាត់ដោយបុគ្គលិករបស់ខ្លួន ដើម្បីចៀសវាងប៉ះអ្នកបោកប្រាស់ ប៉ុន្តែវិធីសាស្រ្តនេះកាន់តែមានភាពស្មុគ្រស្មាញ។ អ្នកបោកប្រាស់ទាំងនោះនៅតែអាចលួចចូលគណនី LinkedIn ដែលគេទុកចោល ដោយប្រើព័ត៌មានសម្ងាត់លេចធ្លាយ និងក្លែងបន្លំជាបុគ្គលម្នាក់នោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក្លែងបន្លំទាំងនោះកំណត់គោលដៅ ឬ ស្វែងរកការងារផ្នែកវិស្វករកម្មវិធី ឬ software engineer និងបង្ហាញពីភាពមានវិជ្ជាជីវៈគួរឲ្យទុកចិត្ត។ ដូច្នោះហើយ លោក Schmidt បានជំរុញឲ្យ​ក្រុមហ៊ុននានាពិនិត្យមើលឲ្យបានល្អិតល្អន់ ឬ ​រាយការណ៍​ទៅអាជ្ញាធរ ប្រសិនបើជួបប្រទះនឹងពាក្យ​ស្នើសុំ​ការងារ​គួរ​ឱ្យ​សង្ស័យ​។ និយោជកគួរពិនិត្យមើលសូចនាករនៃការក្លែងបន្លំកម្មវិធីការងាររបស់កូរ៉េខាងជើង រួមមាន លេខទូរស័ព្ទមានទ្រង់ទ្រាយមិនត្រឹមត្រូវ និងប្រវត្តិនៃការអប់រំមិនត្រូវគ្នា។

សូមរំលឹកថា កាលពីខែមិថុនា កន្លងទៅនេះ រដ្ឋាភិបាលអាម៉េរិកបានរកឃើញ “laptop farm” ចំនួន ២៩ ដំណើរការខុសច្បាប់ដោយបុគ្គលិកផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើង។ នាយកដ្ឋានយុត្តិធម៌ (DOJ) បានលើកឡើងថា ពួកគេបានលួច ឬក្លែងបន្លំអត្តសញ្ញាណរបស់ជនជាតិអាម៉េរិក ដើម្បីទទួលបានការងារធ្វើនៅអាម៉េរិក។ លើសពីនេះ គេក៏សង្ស័យថាមានមេខ្យល់ជនជាតិអាម៉េរិក ដែលបានជួយធានាការងារសម្រាប់ប្រតិបត្តិករកូរ៉េខាងជើងផងដែរ។ ដោយឡែក កាលពីខែកក្កដា មានស្ត្រីម្នាក់មកពីរដ្ឋ Arizona ត្រូវបានកាត់ទោសឱ្យជាប់គុកជាង ៨ ឆ្នាំពីបទដំណើរការ “laptop farm” ដើម្បីជួយបុគ្គលិក IT របស់កូរ៉េខាងជើងទទួលបានការងារធ្វើពីចម្ងាយនៅក្នុងក្រុមហ៊ុនអាម៉េរិកជាង ៣០០ ។ DOJ បានលើកឡើងថា ករណីខុសច្បាប់នេះធ្វើឲ្យស្ត្រីរូបនោះ និង ទីក្រុងព្យុងយ៉ាងរកប្រាក់ចំណេញបានជាង ១៧ លានដុល្លារឯណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *