ក្រសួងកសិកម្ម អំពាវនាវ និងជូនដំណឹងដល់ប្រជាពលរដ្ឋដល់រដូវធ្វើប្រហុក ផ្អក នារដូវនេសាទ

ភ្នំពេញ ៖ ឈានចូលមកជិតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ ជាអំឡុងពេលដែលត្រីទឹកសាប ចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប ចូលព្រែក ទន្លេបាសាក់ និងចូលបឹងទន្លេសាបវិញ ដែលឱ្យអំណោយផលសម្រាប់ប្រជានេសាទ អាចប្រមូលផលត្រីបានច្រើន និងលក់ឱ្យពលរដ្ឋទូទៅទិញយកទៅធ្វើផ្អក ប្រហុក ឆ្អើរ ទុក សម្រាប់ទទួលទាននៅរដូវក្រោយៗទៀត។

ជាការប្រកាសឱ្យបានកាន់តែទូលាយ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

នៅក្នុងអំឡុងពេលនេះ ត្រីចាប់ផ្តើមត្រូវបណ្តើរៗហើយ ដោយរដ្ឋបាលជលផល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយការរឹតបន្តឹងលើការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសនេសាទ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនផលនេសាទនេះ។

ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជានេសាទ សហគមន៍នេសាទ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីជំនាញ ចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត សំដៅធានានិរន្តរភាពផលនេសាទ និងសន្តិសុខស្បៀង ការពារជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលជាអ្នកហូបសម្រាប់ពេលបច្ចុប្បន្នផង ព្រមទាំងរក្សាការពារធនធានជលផលរបស់យើងឱ្យសម្បូរបែបសម្រាប់កូនចៅតទៅជំនាន់ក្រោយផងដែរ។

សូមជម្រាបថា ច្បាប់ជលផលថ្មី ដែលប្រកាសឱ្យប្រើកាលពីខែមិថុនា ឆ្នាំ២០២៥ ផ្តល់នូវមូលដ្ឋានគ្រឹះដ៍រឹងមាំសម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ធនធានជលផលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសំដៅលើកំពស់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់កិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ អាជីវកម្មផល និងផលិតផលជលផល។ ការងារអាទិភាពបន្ទាប់គឺការជំរុញនូវការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពបំផុត ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន និងកំពុងរៀបចំអនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក៏ដូចជាកំពុងអនុវត្តសកម្មភាពជាក់ស្តែងក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកានេសាទ ជាពិសេសគឺការនេសាខុសច្បាប់។

តាមការអង្កេត ត្រីទើប​ចាប់ផ្ដើមចុះតិចៗនៅតាម​ដាយក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយ​លើកម្ដង​រយៈពេលមួយម៉ោង ​បានប្រមាណ ​៧០០ គីឡូក្រាម ទៅ ១តោន ហើយភាគច្រើនជាប្រភេទ​ត្រីស្លឹក​ឫស្សី និងត្រីរៀលល្អិតៗ។

របាយការណ៍រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេចបានសរុបចំនួនជាង ៩២ម៉ឺនតោន កើនឡើងជាង ៦០ពាន់តោន ស្មើនឹង៧%​ ក្នុងនោះ ផលនេសាទទឹកសាបទទួលបានជាង ៤៦ម៉ឺនតោន ផលនេសាទសមុទ្រទទួលបានជង ១៣ម៉ឺនតោន និងផលវារីវប្បកម្មទទួលបានជាង ៣២ម៉ឺនតោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *