រយៈពេលប្រមាណ១ឆ្នាំ គម្រោង​សំណង់ដែល​ទទួល​បានលិខិត​អនុញ្ញាតទូទាំង​ខេត្ត​ពោធិ៍សាត់មានចំនួន ៥៥គម្រោង​គិតជា​ទឹកប្រាក់​ជាង​១៦លានដុល្លារ​

ភ្នំពេញ ៖ ក្នុង​រយៈប្រមាណជិត​១ឆ្នាំមក​នេះ ពោល គឺក្នុងឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់ បានអនុញ្ញាត​សាងសង់​សំណង់ ទាំងដែនសមត្ថកិច្ច​រដ្ឋបាលខេត្ត​ និ​ងដែន​សមត្ថកិច្ច​របស់រដ្ឋបាល​ក្រុង/ស្រុក សរុប​ចំនួន​៥៥​គ​ម្រោ​ង និងគិតជាទឹកប្រាក់​ប្រមាណ ១៦លានដុល្លារអាម៉េរិក​ ។ នេះបើតាមរបាយការណ៍របស់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និងសុរិយដី ខេត្តពោធិ៍សាត់ ។

នៅក្នុងរបាយការណ៍បានបង្ហាញថា សំណង់​ដែល​មានការអនុញ្ញាតសាងសង់ជាសមត្ថកិច្ច​របស់​រដ្ឋបាលខេត្តមានចំនួន​២០គម្រោង មានផ្ទៃក្រឡាសំណង់ ៤២ ៩៧៣ម៉ែត្រក្រឡា មានទុន​វិនិយោគ​សរុប​ចំនួន ១៣ ៣៦៧ ១០០ដុល្លារអាម៉េរិក ។ ចំណែក​សំណង់​មានការអនុញ្ញាត​សាងសង់ជា​សមត្ថកិច្ច​របស់រដ្ឋបាលក្រុង​/ស្រុក មានចំនួន​ ៣៥គម្រោង មានផ្ទៃក្រឡា​សំណង់​ ៨ ៨៧១ម៉ែត្រក្រឡា និងមានទុនវិនិយោគចំនួន​ ២ ៦៣៣ ៣៨៩ដុល្លារអាម៉េរិក ។

ក្នុងឆ្នាំ២០២៥នេះ អាជ្ញាធរ​ក៏បានរកឃើញ​សំណង់​គ្មានការ​អនុញ្ញាត​សាងសង់​ដែលស្ថិតនៅក្រោមសមត្ថកិច្ច​របស់រដ្ឋបាល​ក្រុង មានចំនួន​១៨គម្រោង​ផងដែរ ខណៈក្នុង​ដែនសមត្ថកិច្ច​របស់​រដ្ឋបាលខេត្ត​គឺមិនមាន​សំណង់​ដែល​គ្មានកា​រអនុញ្ញាត​សាងសង់នោះឡើយ ។ ក្រៅពីការងារ​សំណង់នេះដែរ មន្ទីររៀបចំដែនដីនគរូបនីយកម្ម​សំណង់ និងសុរិយោដី​ខេត្តពោធិ៍សាត់​ ក៏បានបង្ហាញលទ្ធផល​ពាក់ព័ន្ធនឹងការ​ងារដីធ្លី ក្នុង​រយៈពេល​៣ត្រីមាស​ ក្នុងនោះ​រួមមាន ការវិនិច្ឆ័យ​ដីសរុប​បានចំនួន ៤២ ១០៣ក្បាលដី វាស់វែង​សរុប​បានចំនួន ៤៩ ១៧៦ក្បាលដីបន្ថែមទៀត និ​ងបញ្ចូល​ទិន្នន័យ​សរុប​ប្រមាណ៣៦ ១៧៦ក្បាលដី ។

ក្រៅពីនេះដែរ ក្រុមការងារក៏បានគូរ​ក្បាលដីបន្ថែម​បានចំនួន ២០ ៤៦០ក្បាលដី ហើយបានបិទផ្សាយជាសាធារណៈចំនួន​១៨​ភូមិ ស្មើនឹង ១៨ ១៧៧ក្បាលដី និងបានប្រគល់វិញ្ញា​បនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​កម្មសិទ្ធិករ​ជូនពលរដ្ឋ​បានចំនួន ១៥ ១៣៩​បណ្ណ ។​

គួរ​រម្លឹកថា ពោធិ៍សាត់​ជា​ខេត្ត​ដែលមានសក្ដានុពល​ខ្ពស់មួយក្នុងការទាក់ទាញ​ការ​វិនិយោគក្នុងនិងក្រៅប្រទេស ខណៈថ្មីៗនេះមានគម្រោង​វិនិយោគមួយចំនួនបានលេច​រូបរាងជា​បន្ត​បន្ទាប់​ ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ​៥ ។ ការណ៍នេះ បានជំរុញឱ្យរដ្ឋបាលខេត្តក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវ​រៀបចំដីធ្លី និង​សណ្ដាប់ធ្នាប់ដើម្បីទាក់ទាញ​អ្នកវិនិយោគក្នុងនិងក្រៅប្រទេស​បន្ថែមចូលទៅកាន់ខេត្ត​ពោធិ៍សាត់ដើម្បីដំណើរការវិនិយោគ ។

នៅក្នុង​របាយការណ៍ លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និ​ងសុរិយោដី ខេត្តពោធិ៍សាត់ លើកឡើងថា ដើម្បី​ជាកិច្ចតប​ស្នង​ចំពោះ​ចំការ​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់​ថ្នាក់ដឹកនាំក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់​ ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់ មន្ទីរសុរិយោដីខេត្ត នឹង​បន្ត​ខិតខំយកចិត្តទុកដាក់អស់ពីកម្លាំង​កាយចិត្ត និងប្រាជ្ញា​ស្មារតីដែល​មាន ជំរុញការចុះបញ្ជីដីឱ្យបានបញ្ចប់ ទូទាំង​ខេត្ត​ពោធិ៍សាត់នៅឆ្នាំ២០២៥​នេះ ពង្រឹង​ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឱ្យ​កាន់តែប្រសើរ ស្រ​បតាមគោល នយោបាយរបស់ក្រសួង គឺសេវាគាប់ចិត្ត បរិយាកាស​គ្មានវិវាទ និងខិតខំសហការដោះស្រាយ​វិវាទដែលនៅសេសសល់​ដើម្បីភាពសុខសាន្ត​របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ជានិច្ចកាល តែងតែបានលើក​ឡើង និងជំរុញការងារវាស់វែងដីធ្លី ចុះបញ្ជី​ ឱ្យបានចប់ឆាប់ និងចេញបណ្ណជូនពលរដ្ឋ ដើម្បីបញ្ចប់​វិវាទនៅទូទាំង​ប្រទេស បង្កើតបរិយាកាស​គ្មានវិវាទ និង​រៀបចំ​តំបន់ទីប្រជុំជន ក៏ដូចជាក្រុង​ ស្រុក នៅទូទាំង​ប្រទេស​ឱ្យមានសណ្ដាប់ធ្នាប់ ក្នុងគោលបំណង​លើក​កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *