កម្ពុជា ទទួលបានចំណូលពីការនាំចេញសម្លៀកបំពាក់ជាង ១០ពាន់លានដុល្លារក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំជាង១០ពាន់លានដុល្លារ (១០,៤៥៩.១៩ ដុល្លារ) កើន១៧.០២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹម ៨, ៩៣៨. ៣២ ដុល្លារ។

តាមរយៈរបាយការណ៍ដដែលបានបង្ហាញទៀតថា ចំពោះមុខទំនិញដែលឈរនៅលំដាប់លេខ២ បន្ទាប់ពីសម្លៀកបំពាក់ គឺស្បែកជើង ដែលមានទំហំជាង ១,៩ពាន់លានដុល្លារ( ១,៩០៥. ៥៣ ដុល្លារ) កើន ២៦.៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹមជាង១៥០០លានដុល្លារ។ ចំណែកសម្ភារធ្វើដំណើរ និងកាបូប មានទំហំជាង ១,៨ពាន់លានដុល្លារ(១,៨៥៤.៩៥ដុល្លារ) កើនជាង ៦៦ភាគរយ។

ក្រៅពីទំនិញជាសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ កម្ពុជាក៏បាននាំចេញនូវទំនិញសំខាន់ៗផ្សេងៗជាច្រើនទៀតដូចជា សំបកកង់រថយន្ត មានទំហំជាង១២០០លានដុល្លារ កើនជាង៥៧ភាគរយ  និងស្រូវជាង៩០៨លានដុល្លារ ថយជាង២៩ភាគរយ។ ក្រៅពីនេះ កម្ពុជា ក៏បាននាំចេញគ្រឿងអេឡិចត្រូនិក មានទំហំជាង ៨៣៨លានដុល្លារ កើនជាង ៣៥% , គ្រាប់ស្វាយចន្ទី ជាង៨០៨លានដុល្លារ, វាយនភណ្ឌជាង៦១៧លាន, ដំឡូងមី ជាង៥៧៤លានដុល្លារ និងទោចក្រយាន ជាង៥៤១លានដុល្លារ។

ប្រភពទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា ៖ ទំហំនាំចេញរបស់កម្ពុជាមានចំនួន ជាង២៨ពាន់លានដុល្លារអាម៉េរិក(២៨,៣៦៨.៣៤ ដុល្លារ)ក្នុងនោះនាំចេញទៅទីផ្សារ អាមេរិកជាង១១ពាន់លានដុល្លារ កើនជាង៤០%,  អាស៊ានជាង៥ពាន់លានដុល្លារ កើនជាង១៨% ,សហភាពអឺរ៉ុបជាង៤ពាន់លានដុល្លារកើនជាង១៦% ចិនជាង១៥០០លានដុល្លារកើនជាង៥% ជប៉ុនជាង១៤០០លានដុល្លារ កើនជាង៥% ហើយក្រៅពីនេះនៅមានទំនិញបន្ទាប់បន្សំជាច្រើទៀតដែលមានតម្លៃសរុបប្រមាណជិត៥ពាន់លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ដែរថា ចំពោះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយទីផ្សារនានានៅលើពិភពលោកក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កន្លងទៅនេះ មានទំហំជិត៦០ពាន់លានដុល្លារ កើនជាង ១៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលក្នុងនោះការនាំចេញមានជាង២៨ពាន់លានដុល្លារ ហើយការនាំចូលមានជាង៣០ពាន់លានដុល្លារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/06/2026

ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ

រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/06/2026

ភ្នំពេញ គឺជា​រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីអតីតកាលសំបូរ​ទៅដោយ​បឹង​បួរ​ ប្រឡាយ ពោល គឺជា​តំបន់​លិច​ទឹក​ ប៉ុន្តែ​ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជា​ទីក្រុងរណបដ៏ទំនើប​

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦

លោក ម៉ាក្រុង ៖ ក្រុមហ៊ុនបរទេសសន្យាបោះទុន ១០០ ពាន់លានដុល្លារ លើវិស័យ AI និងមជ្ឈមណ្ឌលទិន្នន័យនៅបារាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការនូវកញ្ចប់ថវិកាសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ

ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ប្រទេសកម្ពុជា និងឥណ្ឌា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ (ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/06/2026

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *