ចិន បន្តតំណែងជាប្រទេសដែលមានតំបន់ដីសើមធំជាងគេបំផុតនៅអាស៊ី និងទី៤ នៅលើពិភពលោក

បរទេស ៖ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងាររដ្ឋបាលព្រៃឈើ និងវាលស្មៅរបស់រដ្ឋចិន (The National Forestry and Grassland Administration) បានប្រកាសកាលពីដើមខែកុម្ភៈកន្លងទៅនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបន្តពង្រឹងកិច្ចការពារប្រព័ន្ធអេកូឡូស៊ី និងស្ដារឡើងវិញនូវតំបន់ដីសើមរបស់ខ្លួនជាច្រើនទីតាំង។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន ប៊ុលហ្ការី Novinata បានសរសេរថា ផ្ទៃដីសរុបនៃតំបន់ដីសើមក្នុងប្រទេសចិនបានបន្តជាប់ចំណាត់ថ្នាក់ធំបំផុតជាងគេទី ១នៅអាស៊ី និងទី៤នៅលើពិភពលោក។ ជាមួយគ្នានេះ ចិន បានបង្កើតជាប្រព័ន្ធអេកូឡូស៊ីថ្មីមួយទៀតដែលមានសមត្ថភាពខ្ពស់សម្រាប់ការពារតំបន់អេកូឡូស៊ីដោយក្នុងនោះរួមមានបញ្ចូលគ្នាទាំងការគ្រប់គ្រង និងការអភិរក្សប្រកបដោយប្រសិទ្ធភាព។

មកដល់ពេលនេះ ប្រទេសចិនបានបន្តបង្កើត និងកែលម្អប្រព័ន្ធគ្រប់គ្រងតំបន់ដីសើមរបស់ខ្លួននៅគ្រប់កម្រិតទាំងអស់ ហើយជាលទ្ធផល ទីតាំងចំនួន ៨២កន្លែង ត្រូវបានកំណត់ចូលជាជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ (wetlands of international importance) និង៨០កន្លែងផ្សេងទៀត ជាតំបន់មានសារៈសំខាន់សម្រាប់ថ្នាក់ជាតិ (wetlands of national importance)។

ប្រភពដដែលបានសរសេរទៀតថា នៅក្នុងប្រទេសចិន មានទីក្រុងតំបន់ដីសើមចំនួន ២២ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលវាគឺជាចំនួនទីក្រុងមានតំបន់ដីសើមច្រើនជាងគេនៅលើពិភពលោក ​ខណៈដែលឧទ្យានជាតិសម្រាប់តំបន់ដីសើមមានសរុបរហូតដល់ជាង ៩០០ កន្លែងឯណោះ។

សូមជម្រាបដែរថា តំបន់ដីសើម គឺជាប្រព័ន្ធអេកូឡូស៊ី ១ ក្នុងចំណោមប្រព័ន្ធអេកូសំខាន់ៗទាំង ៣ នៅលើផែនដី និងមានតម្លៃបំផុតសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម សេដ្ឋកិច្ច និងវប្បធម៌ ដែលមិនអាចជំនួសបាន។ មិនត្រឹមតែប៉ុណ្ណោះ វាបានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់តាមរយៈការដើរតួជាហេដ្ឋារចនាសម្ព័ន្ធធម្មជាតិសម្រាប់កាត់បន្ថយគ្រោះទឹកជំនន់ ការបន្សុតទឹក និងការពារតំបន់ឆ្នេរសមុទ្រ ដែលកាត់បន្ថយការចំណាយលើការស្តារឡើងវិញពីគ្រោះមហន្តរាយ។ បន្ថែមពីនេះ តំបន់ដីសើម ក៏នឹងអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ ការនេសាទ និងកសិកម្ម ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេស លើកជួយកម្ពស់ដល់ជីវចម្រុះ និងការផ្គត់ផ្គង់ទឹកផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *