ប្រធានាធិបតីចិន ជំរុញឲ្យវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលើកកម្ពស់ចំណងមិត្តភាព

បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ សប្ដាហ៍នេះ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នៅទីក្រុងប៉េកាំង បានជំរុញឱ្យវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់មិត្តភាពឱ្យកាន់តែស៊ីជម្រៅ។

យោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Xi Jinping បានយកចិត្តទុកដាក់ក្នុងកិច្ចអភិវឌ្ឍន៍ និងលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែប្រសើរឡើង ក្នុងឆន្ទៈបន្តលើកកម្ពស់មិត្តភាពឲ្យកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងសិក្សាពីភាពខុសគ្នាឱ្យបានត្រឹមត្រូវក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយកាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានបង្ហាញពីការគាំទ្រសម្រាប់ការរួបរួមយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដោយលើកឡើងថា ទីក្រុងប៉េកាំង និងទីក្រុងហាណូយគួរតែរួបរួមគ្នា និងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានានូវអាទិភាពទាំងសងខាងសម្រាប់ការអភិវឌ្ឍន៍ និងសន្តិសុខ ការពារប្រព័ន្ធអន្តរជាតិយ៉ាងរឹងមាំជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់ពិភពលោកដែលគាំទ្រដោយច្បាប់អន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ រួមទាំងបញ្ហាក្នុងតំបន់ និងពិភពលោក ដោយសន្យាពង្រឹងការសម្របសម្រួលពហុភាគី និងធ្វើឱ្យការរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានស្នើឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗដែលកំពុងរីកចម្រើនដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការពន្លឿនការតភ្ជាប់ផ្នែកដឹកជញ្ជូន ជាពិសេសផ្លូវដែក។ គួរឲ្យបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋាភិបាលវៀតណាមបានអនុម័តគម្រោងសាងសង់ផ្លូវរថភ្លើង Lao Cai-Hanoi-Hai Phong តម្លៃជាង ៨ ពាន់លានដុល្លារ ដែលជាគម្រោងដ៏សំខាន់មួយសម្រាប់តភ្ជាប់ក្នុងតំបន់ចំនួន ៦ ខេត្ត និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភាគខាងជើងវៀតណាម ជាពិសេសជាប់ព្រំប្រទល់ខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ដែលគម្រោងនេះត្រូវបានចាប់ផ្តើមសាងសាង់កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៥៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *