វិទ្យាស្ថាន ERIA អះអាងថា កម្ពុជាមានសក្ដានុពលខ្ពស់ និងអាចក្លាយជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ភ្នំពេញ ៖ កម្ពុជា មានសក្ដានុពលខ្ពស់ និងឱកាស ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស មានលទ្ធភាពក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី។ ការណ៍នេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និងសកលទៀតផង។ នេះបើតាមការលើកឡើងរបស់ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA)បានជម្រាបជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»ផងដែរ។

 លោកសាស្ត្រាចារ្យ បានបន្តជម្រាប​ជូន​សម្តេច​ធិបតី​ថា ៖

« បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location)​នៅក្នុងតំបន់ ហើយបាន និងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត»។

ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេស និងឧស្សាហកម្មជាក់លាក់។ ​ក្នុងន័យនេះ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកសាស្ត្រាចារ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជន ទាំងនៅជប៉ុន និង​កម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែលសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោង Green Sez គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលដៅជំរុញឱ្យកម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែស្រវ៉ាក់ផ្គត់ផ្គង់បៃតងនៃទីផ្សារសកល ដើម្បីអាចទាក់ទាញវិនិយោគិនធំៗពីបរទេស និងគាំទ្រទៅដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងគិតគូរផ្នែកបរិស្ថានចក្រា ចំពោះវិស័យសំខាន់ៗ រួមមានគ្រឿងអេឡិចត្រូនិក និងវាយនភណ្ឌសំលៀកបំពាក់៕



មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *