ឆ្នាំ២០២៥ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគ​ដោយផ្ទាល់​ពីប្រទេស​ចិន​ចំនួន ៣.៧៦ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា​ទទួលបានលំហូរ​វិនិយោគផ្ទាល់​ពីបរទេស​ក្នុងទំហំទឹកប្រាក់ ៥,១ពាន់​​លានដុល្លារអាមេរិក​ មានកំណើន​ប្រមាណ ១៦ភាគរយ​ ធៀបនឹងឆ្នាំ២០២៥កន្លងទៅ ខណៈលំហូរ​វិនិយោគផ្ទាល់​ពីប្រទេស​ចិន​មានទំហំ ៣,៧៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៧៣,៧ភាគរយ​ ។ នេះបើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ។

បើតាមរបាយការណ៍​បានបង្ហាញផងដែរថា វិស័យ​កម្មន្ត​សាល បានស្រូបទាញ​ទុនវិនិយោគ​ផ្ទាល់ពីបរទេស​ច្រើនជាង​គេ ដែលមានរហូតដល់​៦៨,១ភាគរយ បន្ទាប់គឺ វិស័យ​ហិរញ្ញវត្ថុ មាន​១១​,៩ភាគរយ វិស័យ​សំណង់ ៦,១ភាគរយ និងថាមពល​ ៣,៥ភាគរយ ។ ក្រៅពីនេះ​មាន​វិស័យអចលនទ្រព្យ កសិកម្ម សណ្ឋាគារ និងការ​កម្សាន្ត​ជាដើម ។

សម្រាប់ការ​វិនិយោគ​របស់ចិន​នៅកម្ពុជា ត្រូវ​បានកត់សម្គាល់ឃើញថា​មានរោងចក្រ​ដំឡើង​រថយន្ត រោងចក្រ​ផលិត​សំបក​កង់រថយន្ត​ តំបន់សេដ្ឋកិច្ច វិស័យថាមពល​ ក្នុងនោះក៏មានគម្រោង​វិនិយោគជា​ប្រវត្តិ​សាស្តរ​លើ​ថាមពល​អគ្គិសនី ដើរ​ដោយកម្លាំង​ខ្យល់​នៅខេត្ត​មណ្ឌលគិរី ​។

អ្នកជំនាញ​អលចនទ្រព្យ​បាន​មើលឃើញថាការ​វិនិយោគរបស់​វិនិយោគិនចិន​នៅតែមានសារសំខាន់​ក្នុងសេដ្ឋកិច្ច​របស់កម្ពុជា ដោយការ​វិនិយោគ និងលំហូរទុនវិនិយោគមកពីប្រទេស​ចិន​បានផ្ដល់​ឱកាសការ​ងារ​​ដល់ពលរដ្ឋ​ និងធ្វើឱ្យ​ការនាំចេញរបស់កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​មាន​កំណើន​ឡើង​មួយ​កម្រិត ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ផាន់ ផល្លា រដ្ឋលេខាធិកា​រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍​លើកឡើង​កាលពីពេលថ្មីៗនេះថា ថ្វីត្បិតតែឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​បានជួបប្រទះនឹង​បញ្ហា​មួយចំនួន ទាំង​កត្តា​ខាង​ក្នុង​និងក្រៅ ប៉ុន្តែកម្ពុជា​បាន​សម្រេច​នូ​វកំណើន​សេដ្ឋកិច្ច​៥,២ភាគរយ  ។ អ្វីដែល​ពិសេស​នោះ ក្នុងឆ្នាំ២០២៥​ កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគរហូតដល់ ៦៣០​គម្រោង​ជាមួយនឹងទុនវិនិយោគ រហូតដល់​១០ពាន់​លានដុល្លារអាមេរិក ។​

ឯកឧត្តម​បណ្ឌិត​បន្តថា​ លំហូរ​វិនិយោគផ្ទាល់​ពីបរទេស​ក្នុងឆ្នាំ ២០២៥​ក៏មានកំណើន​ខ្ពស់​ ហើយ​វិនិយោគិន​បរទេសដែល​កំពុង​បណ្ដាក់ទុនវិនិយោគ​ស្រាប់នៅកម្ពុជា​ក៏បានពង្រីកការ​វិនិយោគរបស់ខ្លួន​បន្ថែម​ ធ្វើឱ្យសកម្មភាពវិនិយោគ​នៅតែមានភាពទាក់ទាញ ។

ជា​កត់សម្គាល់ថា ថ្វីត្បិតតែ​ចិនបានឈរ​លំដាប់កំពូលទាំង​ការ​វិនិយោគ និងទេសចរ​ក៏​ដោយ​ កម្ពុជា​នៅតែបន្ត​ទាក់ទាញ​វិនិយោគិន និងទេសចរចិន​ចូលមក​បណ្ដាក់ទុន​និ​ង​ទស្សនា​នៅកម្ពុជា ដោយរាជរដ្ឋាភិបាលប្រកាស​លើកលែងទិដ្ឋាការ​សម្រាប់ជនជាតិ​ចិន សាក​ល្បងរយៈពេល​៤ខែ ចាប់ពី មិថុនា ដល់​ខែ​តុលា ឆ្នាំ ២០២៦ ។ តាមរយៈការ​លើកលែង​ទិដ្ឋាការ​ដល់ជនជាតិ​ចិន​នេះ រំពឹងថា​នឹង​ធ្វើឱ្យទេសចរ​និង​វិនិយោគិន​ចិន​ចូលមកកម្ពុជា​កាន់តែច្រើន​ឡើង​បន្ថែម ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ចិន​ ក៏បាន​ជួយជំរុញ​វិនិយោគិន​របស់ខ្លួនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​បន្ថែម​ផងដែរ ជាក់ស្ដែង​អភិបាលខេត្តជាំងស៊ូដែលបានមកទស្សនកិច្ច​នៅកម្ពុជា​កន្លងមក បានប្រាប់ថា នឹង​ជំរុញឱ្យវិនិយោគិនមកពីជាំងស៊ូ​មក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា​បន្ថែមទៀត ពីព្រោះនៅកម្ពុជា​មានតំបន់​សេដ្ឋកិច្ចពិសេស​របស់ចិន ដែល​ងាយស្រួល​សម្រាប់​ការ​វិនិយោគ​របស់វិនិយោគិន​ចិន​ ជាពិសេស​ការ​បណ្ដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *