ស្វែងយល់ពីសេវាលក់​ផ្ដាច់ និងអំណោយផ្ដាច់ ចេញដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសេវាជាច្រើន​ដែលត្រូវបានដាក់ឱ្យប្រើ​ប្រាស់តាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋទូទៅ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងវិស័យ។ ថ្ងៃនេះ ពីសារព័ត៌មាន​ AMS Economy នឹង​លើកយក​ពីសេវាលក់ផ្ដាច់ និងអំណោយផ្ដាច់​មកចែកជូន​សាធារណៈជន​សម្រាប់ជា​ចំណេះដឹង​មូលដ្ឋាន​នៅក្នុងវិស័យដែនដី នគរូបនីយកម្ម​ ជាពិសេស​ សុរិយោដី ។​

សេវាលក់ផ្ដាច់ ៖ គឺសំដៅដល់​សេវា​ផ្ទេរ​បន្ត​ ឬផ្ទេរ​កម្មសិទ្ធិពីម្ចាស់​អចលនវត្ថុមួយ​ទៅម្ចាស់អចលនវត្ថុ​មួយទៀត ឧទាហរណ៍ថា​ ភាគី​ «ក» បានលក់​ផ្ទះ ឬលក់ដី ទៅឱ្យភាគី​ «ខ» តាមកិច្ចព្រមព្រៀងរបស់ពួកគេដោយធ្វើលិខិត​លក់​ផ្ដាច់ ។

សេវាអំណោយ​ផ្ដាច់​ ៖ សេវានេះសំដៅទៅលើ​កិច្ចសន្យាដែល​ត្រូវមានអានុភាពពីភាគីម្ខាង​បង្ហាញឆន្ទៈឱ្យទៅភាគីម្ខាងទៀត​នូវទ្រព្យសម្បត្តិដែលមិនយកថ្លៃ ហើយ​ភាគីម្ខាងទៀតយល់ព្រមទទួល ។ ឧទាហរណ៍ ​បុគ្គល​ម្នាក់​បានធ្វើប្រទាន​កម្មដី ឬផ្ទះ ទៅឱ្យភាគីម្ខាងទៀត ក្នុ​ងរង្វង់​សាច់ញាតិ​តាមការ​សម្រេច​ចិត្តរបស់ម្ចាស់អំណោយ ដូចជា ​ឪពុកម្ដា​យផ្ដល់អំណោយទៅដល់កូន យាយតាផ្ដល់​អំណោយទៅចៅជាដើម ។ ដោយឡែក សម្រាប់ឯកសារដែល​ត្រូវភ្ជាប់​រួមមានដូចជា សម្រាប់អ្នកលក់​ ឬអ្នកធ្វើអំណោយ​ ត្រូវ​មាន​បណ្ណកម្មសិទ្ធិច្បាប់ដើម​ និងអត្តសញ្ញណបណ្ណ ។ សម្រាប់អ្នកទទួល ឬអ្នកទិញ​ ត្រូវ​មាន​អត្តសញ្ញាណ​បណ្ណ សៀវភៅ​ស្នាក់​នៅ និង​សេចក្ដីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ក្នុង​ករណីរៀបការ​រួច ។​

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការងាររបស់ប្រជាពលរដ្ឋ បច្ចុប្បន្ន​នេះ សេវាលក់​ផ្ដាច់ និង​សេវាអំណោយ​ផ្ដាច់ ត្រូវបានក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ដាក់ចូលទៅ​ក្នុងប្រព័ន្ធអនឡាញ​ ដែល​អាចប្រើប្រាស់សេវាទាំងនេះបានតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅក្នុង​គេហទំព័ររបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយចុចលើ​សេវាលក់​ផ្ដាច់ និ​ងអំណោយផ្ដាច់ បន្ទាប់មកត្រូវ​បំពេញ​តាមលក្ខខណ្ឌដែលបានតម្រូវជាការ​ស្រេច ។

គួររម្លឹកថា ដើម្បីអាច​ប្រើប្រាស់សេវា​អនឡាញរបស់ក្រសួង​រៀបចំដែនដី​​ នគរូបនីយកម្ម​ និងសំណង់​ បាន លោកអ្នក​ត្រូវ​បង្កើតគណនីមួយជាមុនសិន​ ហើយការ​បង្កើត​គណនីដើម្បីអាច​ប្រើប្រាស់​សេវារបស់​ក្រសួងដែនដីបាន គ្រាន់តែបំពែញ​នាម​ត្រកូល នាមខ្លួន លេខ​ទូរសព្ទ លេខអត្តសញ្ញាណប័ណ្ណ អ៊ីម៉េល​ បង្កើត​ពាក្យសម្ងាត់​ ។ នៅពេល​បង្កើត​គណនី​បានហើយ លោកអ្នក​អាចចូលទៅប្រើប្រាស់សេវាអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់បានហើយ ដែល​ក្នុងនោះមានសេវាព័ត៌មាន​សុរិយោដីតាម​ប្រព័ន្ធអេឡិច​ត្រូនិក សេវា​ហ៊ីប៉ូតែក និង​បញ្ចាំ សេវាសំណង់​តាមប្រព័ន្ធអេឡិចត្រូនិក សេវាលក់ និងអំណោយផ្ដាច់ និងសេវាផ្សេងៗជាច្រើន​ទៀត ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន និងអាល្លឺម៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

រដ្ឋាភិបាលចិន និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាជំរុញកិច្ចអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ផលិតផលខ្មែរចម្រុះ កំពុងដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៩ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

ផលិតផលខ្មែរចម្រុះច្រើនជាង១០០មុខ រួមទាំងបន្លែសុវត្ថិភាពផងដែរនោះ ត្រូវបានដាក់តាំងបង្ហាញ​ និងលក់នៅតាមស្តង់ចំនួន ១១០ស្តង់ ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផលិត​ផលខ្មែរ លើកទី១៩

រដ្ឋមន្ត្រីក្រសួងការងារ ៖ អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសបានកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥

ចិន វ៉ាដាច់ សហរដ្ឋអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី ១ របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

នៅក្នុងឆ្នាំ​២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងអាល្លឺម៉ង់ និងចិន មានតម្លៃប្រមាណ ២៩៦,៦ ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំ២០២៤ ឈរនៅលំដាប់កំពូល ខណៈដែលអាម៉េរិកមានតម្លៃត្រឹមតែ ២៨៣,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% ពីឆ្នាំ ២០២៤ ដោយសារសម្ពាធពន្ធគយពីប្រធានាធិបតីលោក Donald Trump

វិស័យឯកជនចង់ឲ្យរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធកសិកម្មកែច្នៃ ដើម្បីទាក់ទាញការវិនិយោគបន្ថែម

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

វិស័យឯកជនតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា ដែលជាប្រតិបត្តិករយ៉ាងសកម្ម បានស្នើដល់រាជរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធផ្នែកកសិកម្មកែច្នៃ

មូលនិធិរូបិយវត្ថុអន្តរជាតិជំរុញអាម៉េរិកឱ្យធ្វើការជាមួយដៃគូឡើងវិញ ដើម្បីដោះស្រាយសម្ពាធពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យសហរដ្ឋអាម៉េរិកធ្វើការជាមួយដៃគូពាណិជ្ជកម្មដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយសម្ពាធទៅវិញទៅមក ជៀសវាងទទួលរងនូវផលប៉ះពាល់លើសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ

រដ្ឋមន្ត្រីក្រសួងការងារ បេសកកម្មស្នូលរបស់ ប.ស.ស. ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/02/2026

របបសន្តិសុខសង្គម នៅតែជាបេសកកម្មស្នូលស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២៤-២០៣៥ និងយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ឥណ្ឌា និង ប្រេស៊ីល ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ២០ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/02/2026

ឥណ្ឌា និងប្រេស៊ីល បានប្ដេជ្ញារួមគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ តាមរយៈកិច្ចចុះហត្ថលេខាលើកតិកាសញ្ញាមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ

និន្នាការផឹកគ្រឿងស្រវឹងរបស់យុវជន Gen Z ធ្លាក់ចុះ អ្នកផលិតស្រាខាតលុយរាប់រយពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/02/2026

យុវជនវ័យក្មេង Gen Z នាពេលបច្ចុប្បន្ន មាននិន្នាការទទួលទានគ្រឿងស្រវឹងតិចជាងមនុស្សជំនាន់ ដោយសាគិតគូរទៅលើសុខភាព និងគ្រប់គ្រងការចំណាយ

ឆ្នាំ២០២៥ ទូទាំង​ប្រទេ​សកម្ពុជា មានរោងចក្រ​ធុន​ធំកើ​តថ្មីចំនួន ៧០០ រោងចក្រ​ និង ៤២ រោងចក្រ​បានបិទទ្វារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/02/2026

ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រធុនធំចំនួន៧០០រោងចក្រ បានបើក​ដំណើរការ និង​ចំនួន ​៤២រោងចក្រ​បាន​បិទទ្វារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *