កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

​រដ្ឋធានី​ប៉េកាំង​៖​ ​ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ប៉េកាំង ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ ​និង​រដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ​ចិន ​(​GACC​)​។

ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ ​និង​ពាណិជ្ជកម្ម​កសិកម្ម​ រវាង​កម្ពុជា​ ​និង​ចិន ​​ឯកឧត្តម​ ឌិត ​ទីណា ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​និង​លោកជំទាវ​ ​Sun​ ​Meijun​ ​រដ្ឋមន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​ ​កាលពី​ថ្ងៃទី​១៥​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​ពីរ ​រួមមាន​៖​ ​១. ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ចត្តាឡី​ស័ក​ដំណាំ​ និង​បសុសត្វ​ និង​ការ​នាំចេញ​-​នាំចូល​ចំណីអាហារ​ដែល​មាន​សុវត្ថិភាព​។ ​២. ​ពិធីសារ ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​ សម្រាប់​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ។

​ឯកសារ​សំខាន់​ៗ​ទាំង​ពីរ​នេះ​ ​គឺជា​ជំហាន​គន្លឹះ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​បើក​ផ្លូវ​ និង​ពង្រីក​សក្ដានុពល​ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ​ដើម្បី​ឆ្លើយតប​ និង​ទាញយក​ប្រយោជន៍​ឱ្យ​បានជា​អតិបរមា​ពី​សមិទ្ធផល​នេះ​។

​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ ​ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំប្រឹងប្រែង​យ៉ាង​សកម្ម ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ចរចា​បើក​ទីផ្សារ​អន្តរជាតិ​ ​និង​កសាង​ទំនុកចិត្ត​លើ​គុណភាព​កសិផល​ខ្មែរ​។ ​ពិធីសារ​ភូត​គាម​អនាម័យ​ (​SPS​) ​នេះ​ ​បាន​កំណត់​យ៉ាង​ច្បាស់​នូវ​លក្ខខណ្ឌ​បច្ចេកទេស ​ចាប់តាំងពី​ដំណាក់កាល​ថែទាំ​ ​ប្រមូល​ផល​ សម្អាត​ ​កែច្នៃ​ ​វេចខ្ចប់​ រហូតដល់​ការ​ដឹកជញ្ជូន​។ ​គោលដៅ​ចម្បង​ ​គឺ​ដើម្បី​ធានា​ថា​គ្រប់​កសិផល​ដែល​នាំចេញ​ ​គ្មាន​ផ្ទុក​មេរោគ ​សារធាតុ​គីមី ​សត្វ​ល្អិត​ចង្រៃ​ ​ឬ​ជំងឺ​ឆ្លង​ ​ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ សត្វ​ ​និង​ដំណាំ​ឡើយ​។

​យោង​តាម​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​ការ​នាំចេញ​ខ្នុរ​ទៅ​ទីផ្សារ​ចិន​នេះ​ ​ចម្ការ​ និង​រោងចក្រ​វេចខ្ចប់​ត្រូវតែ​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ ​GACC​ ​ហើយ​ត្រូវ​អនុវត្ត​តាម​ស្ដង់ដារ​ ​GAP​ ​និង​ ​IPM​ ​ដើម្បី​ធានា​សុវត្ថិភាព​ពី​សត្វ​ល្អិត​ ​និង​សារធាតុ​គីមី​។ ​ដំណាក់កាល​ប្រមូល​ផល​ សម្អាត​ ​និង​កែច្នៃ​ ត្រូវ​មាន​អនាម័យ​ខ្ពស់​។ ​ផ្លែ​ខ្នុរ​នឹង​ត្រូវ​ដឹកជញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ហុង​ស៊ីង​ក្នុង​ប្រទេស​ចិន ​ដោយ​ប្រើប្រាស់​ផ្លូវ​ដឹកជញ្ជូន​ឆ្លងកាត់​ឡាវ ​ដែល​ចំណាយ​ពេល​ត្រឹម​មួយ​សប្តាហ៍​។

​ក្រសួង​កសិកម្ម​ ​ក៏​បាន​អំពាវនាវ ​ដល់​អ្នកផលិត​ ​និង​អ្នកនាំចេញ​ទាំងអស់​ ​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ រៀបចំ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ និង​អនុវត្ត​តាម​ស្តង់ដារ​អនាម័យ​ ព្រមទាំង​តម្រូវការ​ភូត​គាម​អនាម័យ​របស់​ប្រទេស​ចិន​ ​ឱ្យ​បាន​ម៉ឺងម៉ាត់​ជា​ទីបំផុត​។​ក្រសួង​ ​ក៏​បាន​ជំរុញ​ឱ្យ​កសិករ​រៀបចំ​ខ្លួន​ឱ្យ​ស្រប​តាម​លក្ខខណ្ឌ​ខាងលើ ​ដើម្បី​ចាប់​យក​ឱកាស​ទីផ្សារ​នេះ​ ​ដើម្បី​ធានា​បាន​នូវ​ការ​នាំចេញ​ដោយ​ជោគជ័យ​ និង​រក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​កសិផល​កម្ពុជា​ ​។

​អ្នក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​នេះ​ជា​ការ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ទៅកាន់​ប្រទេស​ចិន ​ជា​ជំហាន​ដ៏​មាន​សារៈសំខាន់​មួយ​ សម្រាប់​ប្រជាកសិករ​ និង​វិស័យ​ឯកជន​កម្ពុជា​ទាំងអស់​ ​ហើយ​បើ​មាន​ទីផ្សារ​ កសិករ​ ​ឬ​អ្នក​ចម្ការ ​ចាប់ផ្ដើម​ដាំ​កាន់តែ​ច្រើន​ ​ដែល​ពី​ដើម​មក​យើង​មាន​ចម្ការ​ខ្នុរ​ ត្រឹមតែ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ ​។

​អ្នក​ឧកញ៉ា​ ​បន្ត​ថា​ កន្លងមក​តាមរយៈ​ការ​តភ្ជាប់​កម្ពុជា​ ​ទៅ​ឡាវ ​និង​ការ​ដឹក​តាម​រថភ្លើង​ទៅ​ប្រទេស​ចិន ​បាន​ធ្វើជា​បន្តបន្ទាប់ ​ដោយ​កន្លងមក​បាន​នាំចេញ​ផ្លែ​ទុរេន ​។ ​ឥឡូវនេះ​មាន​ខ្នុរ ​ដែល​បរិមាណ​ផ្លែ​ខ្នុរ ​ក៏​មាន​ច្រើន​ដែរ​ និង​ជា​ផ្លែ​ឈើក​សិផល​របស់​កសិករ​ខ្មែរ​ ​ដែល​ត្រូវបាន​ចិន​អនុញ្ញាតឱ្យ​ចូល​ទីផ្សារ​ចិន​បាន​ តាមរយៈ​ការ​ត្រួតពិនិត្យ​ភូត​គាម​អនាម័យ​។

​អ្នក​ឧកញ៉ា​ ​មានប្រសាសន៍​ថា​៖​ ​

“​និយាយ​ឱ្យ​ចំ​ទៅ​ ​ការ​បង្កើត​ទីផ្សារ​ថ្មី​ ​ការ​នាំចេញ​ខ្នុរ​ជា​រឿង​ល្អ​ ​។ ​ការ​នាំចេញ​ ​នឹង​ជំរុញ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​ ​មាន​ការ​រីកចម្រើន​ កសិករ​យើង​អាច​មាន​ឱកាស​ដាំ​ខ្នុរ ​ហើយ​ការ​មាន​ទីផ្សារ​ខ្នុរ ​នាំចេញ​ទៅ​ចិន​នេះ​ ​ចម្ការ​ខ្នុរ​នឹង​ចាប់ផ្ដើម​ពង្រីក​ខ្លួន​៕​”​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

Leave a Reply

Your email address will not be published.Required fields are marked *