ម្សិលមិញនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ។
កាសែតប៊ុលហ្គារី Novinata បានធ្វើការរាយការណ៍នេះចេញពីសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ដោយបញ្ជាក់ថា អ៊ីរ៉ង់បានបើកការវាយប្រហារទៅលើគោលដៅទ័ពអាម៉េរិក ដែលស្ថិតនៅក្នុងប្រទេសជាច្រើន ដូចជា ហ្ស៊កដានី គុយវ៉ែត បារ៉ែន និងកាតា ក្នុងអំឡុងពេលប្រតិបត្តិការលើកនេះ។
សេចក្តីថ្លែងការណ៍បានបង្ហាញទៀតថា មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ប្រព័ន្ធការពារអាកាស និងមីស៊ីល រ៉ាដា ប្រព័ន្ធទំនាក់ទំនងផ្កាយរណប កន្លែងដឹកជញ្ជូន ប្រេងឥន្ធនៈ គ្រាប់រំសេវ និងកន្លែងផ្ទុកមីស៊ីល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រអាកាសចរណ៍ នៅតាមទីតាំងទាំងនោះត្រូវបានរងផលប៉ះពាល់។
អ៊ីរ៉ង់ក៏បានអះអាងទៀតថា បានបាញ់ទម្លាក់យន្តហោះចម្បាំង និងដ្រូនសត្រូវជាច្រើនគ្រឿង បូករួមទាំងបញ្ឈរបាញ់មីស៊ីល HIMARS ព្រមទាំងមជ្ឈមណ្ឌលទិន្នន័យឆ្លាតវៃ និងរោងចក្រពាក់ព័ន្ធនឹងក្រុមហ៊ុន Amazon នៅក្នុងតំបន់ផងដែរ។
យោងតាមទិន្នន័យជាតួលេខជាក់ស្ដែងដោយអ៊ីរ៉ង់ ក្នុងនោះ IRGC បានបំផ្លាញចាប់រាប់ពីយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន ១១ គ្រឿង យន្តហោះឈ្លបយកការណ៍ និងប្រយុទ្ធចំនួន ១៧ គ្រឿង យន្តហោះចម្បាំង F-15 មួយគ្រឿង យន្តហោះល្បាត P-8 មួយគ្រឿង យន្តហោះដឹកជញ្ជូន C-17 មួយគ្រឿង យន្តហោះចាក់សាំងលើអាកាសចំនួន ៨ និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង៕
គួរឱ្យដឹងដែរថា កិច្ចខិតខំប្រឹងប្រែងដោយប៉ាគីស្ថាន ដើម្បីសម្របសម្រួលរវាងអ៊ីរ៉ង់ និងអាម៉េរិកបានបរាជ័យ កាលពីដើមខែកន្លងមក ហើយការវាយប្រហារគ្នារវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានផ្ទុះឡើងសាជាថ្មី និងឈានទៅដល់ការបិទច្រកសមុទ្រ Hormuz សាជាថ្មីម្តងទៀតផង មកដល់បច្ចុប្បន្ននេះ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content