ភាពរឹតត្បិតលើការធ្វើដំណើរទាំងនៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោកដែលបណ្តាលមកពីការផ្ទុះឡើងនូវវីរុសកូវីដ-19បំប្លែងថ្មី បាន ក្លាយក្ដីកង្វល់សាជាថ្មី និងកំពុងគំរាមកំហែងដល់គម្រោងស្តារឲ្យប្រសើរឡើងវិញនូវឧស្សាហកម្មអាកាសចរណ៍អន្តរជាតិឲ្យនៅតែបន្តស្ថិតក្នុងឱនភាពដដែល។
មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា ធ្លាប់បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោមឥទ្ធិពលនៃកូវីដ-19 វិស័យអាកាសចរណ៍របស់កម្ពុជា ក្នុងឆ្នាំ2020 មានការធ្លាក់ចុះខ្លាំងរហូតដល់ជាង90ភាគរយ។
លោកបានបន្តឲ្យដឹងទៀតថា៖
“នៅក្នុងរបាយការណ៍ពិភពលោកក៏បានបង្ហាញដែរថាក្នុងឆ្នាំ2021 ភាពមិនប្រាកដប្រជាជាច្រើននៅតែបន្តមាន ជាក់ស្ដែងបើពិនិត្យមើលតាមកំណើននៃការឆ្លងជំងឺកូវីដ-19 គឺនៅតែមានកំណើនច្រើន។ ជាការពិត វ៉ាក់សាំងការពារជំងឺកូវីដ-19 មានពិតមែន ប៉ុន្ដែនៅមិនទាន់បានចាក់គ្រប់គ្នានោះឡើយ ចំណែកប្រសិទ្ធភាពនៃវ៉ាក់សាំងក៏មិនទាន់មានការវាយតម្លៃជាក់លាក់នៅឡើយទេ។ ដូច្នេះ កម្ពុជាក៏កំពុងស្ថិតក្នុងស្ថានភាពមួយដែលបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាល”
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា កម្ពុជាអាចព្យាករណ៍អំពីកំណើននៃអ្នកដំណើរតាមអាកាសចរណ៍បានលុះត្រាណាតែដឹងច្បាស់លាស់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះជាមុនសិន។
អគ្គនាយករងនៃសមាគមក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (AAPA) លោក Subhas Menon បានមានប្រសាសន៍ថា តម្រូវការធ្វើដំណើរតាមជើងហោះហើរគឺពិតជាមានសារសំខាន់ដែលចាំបាច់ត្រូវតែមានការសម្របសម្រួលក្រោមការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរួមមានទាំងរដ្ឋាភិបាល និងវិស័យឯកជន។
លោកបានបន្តថា ជាដំណោះស្រាយដ៏ឆ្លាតវៃ និងកាន់តែមានសារៈសំខាន់ក្នុងការគាំទ្រដល់ឧស្សាហកម្មអាកាសចរណ៍ គឺការធានាបាននូវសុខមាលភាព សុវត្ថិភាពយ៉ាងប្រាកដក្នុងពេលធ្វើដំណើរ។ ជាមួយគ្នានេះ នីតិវិធីនៃការធ្វើតេស្ត និងវិញ្ញាបនប័ត្របញ្ជាក់ពីការចាក់វ៉ាក់សាំងចាំបាច់ត្រូវតែមាន បន្ថែមពីលើកិច្ចសម្របសម្រួលដល់ការធ្វើដំណើរតាមរយៈទំរង់លិខិតឆ្លងដែនបែបឌីជីថល។
លោក Menon បានមានប្រសាសន៍ថា៖
“ល្បឿននៃការចាក់ថ្នាំបង្ការនៅអាស៊ីប៉ាស៊ីហ្វិកគឺមិនស្មើគ្នានោះទេ។ តំបន់នេះអាចរំពឹងថានឹងទទួលបាននូវអភ័យឯកសិទ្ធិនៅឆ្នាំ2023 លើកលែងតែការចាក់វ៉ាក់សាំងត្រូវបានពន្លឿន ខណៈដែលទ្វីបអាស៊ីក៏ជាតំបន់ដែលបានឆ្លងវីរុសប្រភេទខាងលើនេះ”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content