បរទេស៖ ការដ្ឋានសាងសង់ព្រែកជីកមួយដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារត្រូវបានប្រកាសជាផ្លូវការហើយដោយអាចនឹងចាប់ផ្តើមបើកការដ្ឋាននៅត្រឹមចុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនតភ្ជាប់ពីសមុទ្រខ្មៅ(Black Sean) និងសមុទ្រម៉ាម៉ារ៉ា (Marmara)នៃប្រទេសតួគី ដែលមានប្រវែងប្រមាណ៤៥គីឡូម៉ែត្រ។
ប្រធានាធិបតីនៃប្រទេស តួកគី លោក Recep Tayyip Erdogan កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបញ្ជាក់ថា ក្រោយការសាងសង់ព្រែកជីកដ៏ធំមួយនេះ វានឹងអាចក្លាយទៅជាច្រកធ្វើដំណើរតាមផ្លូវទឹកជំនួសឲ្យច្រកសមុទ្រ Bosporus ដែលកំពុងត្រូវបានប្រើប្រាស់នៅពេលបច្ចុប្បន្ន ហើយព្រែកជីកនេះនឹងត្រូវប្រសិទ្ធិនាមថា ព្រែកជីក Canal Istanbul ។
តាមរយៈព្រែកជីកមួយនេះ ក្រៅតែពីអាចជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសតួកគីដែលកំពុងដុនដាបដោយសារបញ្ហាវិបត្តិកូវីដហើយនោះ វាក៏អាចក្លាយទៅជាច្រកធ្វើដំណើរយ៉ាងសំខាន់សម្រាប់ប្រទេសតួកគីក្នុងការដឹកទំនិញចេញចូលប្រទេសកាត់បន្ថយចរាចរនៃនាវាផ្ទុកទំនិញ និងភាពប្រថុយប្រថានក្នុងការធ្វើដំណើរតាមច្រក Bosporus ដែលមានចំងាយឆ្ងាយនោះផងដែរ។
គួរបញ្ជាក់ដែរថា អំឡុងពេលដឹកនាំប្រទេសអស់រយៈពេល ១៨ ឆ្នាំកន្លងមកនេះ ក្នុងនាទីជាប្រធានាធិបតី លោក Erdogan បានចំណាយលុយរាប់សិបពាន់លានដុល្លារមកហើយនៅក្នុងកិច្ចការងារកែលំអ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជាច្រើនបូករួមទាំងអាកាសយានដ្ឋានថ្មីនៅក្នុងទីក្រុង Istanbul ស្ពានថ្មីឆ្លងកាត់ច្រកសមុទ្រ Bosporus ព្រមទាំងមន្ទីរពេទ្យខ្នាតយក្សនៅតាមទីក្រុងជាច្រើនផងដែរ។
ដោយឡែក គម្រោងសាងសង់ព្រែកជីក Canal Istanbul នេះ ក៏មានភ្ជាប់មកជាមួយនឹងគម្រោងបង្កើតទីក្រុងថ្មីមួយដែលអាចទទួលពលរដ្ឋស្នាក់នៅប្រមាណជាកន្លះលាននាក់ ព្រមជាមួយនឹងគម្រោងសាងសង់ស្ពានជាច្រើនទៀតតភ្ជាប់ផ្នែកសងខាងនៃព្រែកជីក ដោយក្នុងនោះក្រុមហ៊ុនរដ្ឋរបស់តួកគី Emlak Konut និងក្រុមហ៊ុនឯកជនផលិតស៊ីម៉ង់ Akcansa Cimento គឺជាអ្នកទទួលរ៉ាប់រងក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងទីក្រុងថ្មីនេះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content