ឥណ្ឌា៖ ទន្លេគង្គាដែលជាទីគោរពបូជាដ៏ល្បីល្បាញរបស់ឥណ្ឌាមួយរយៈចុងក្រោយនេះត្រូវបានពិភពលោកមើលឃើញថា ក្លាយជាបញ្ហាដ៏ឈឺក្បាលបំផុតសម្រាប់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជាពិសេសក្រោយការផ្ទុះឡើងសាជាថ្មីនៃវីរុសកូវីដ ដែលកំពុងរីករាលដាលទៅដល់មនុស្សរាប់លាននាក់ ខណៈដែលក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺប្រមាណជាង3ម៉ឺននាក់។
បញ្ហាមួយទៀតដែលទើបតែត្រូវបានគេចាប់អារម្មណ៍ផងដែរនោះ ទន្លេគង្គា បានក្លាយជាទីកន្លែងប្រមូលផ្តុំនូវកាកសំណល់រាប់លានតោន បង្កឡើងពីផ្កាដែលគេសែនព្រេនគោរពសាសនាហិណ្ឌូ។ អ្វីដែលជាហេតុផលសំខាន់ធ្វើឲ្យមានកំណើននៃចំនួនផ្កាអណ្តែតទឹកដល់ទៅជាង 1,000 តោនជារៀងរាល់ថ្ងៃនេះ គឺកើតចេញពីជំនឿដែលគេជឿថា វាជាផ្កាស័ក្តសិទ្ធិ មិនអាចបោះបង់ចោលក្នុងធុងសំរាមបាន ខណៈដែលអ្នកស្រាវជ្រាវបានរកឃើញថា សំណល់ផ្កាដែលអណ្តែតក្នុងទឹកដ៏លើសលប់នេះបានផ្តល់នូវផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សប្រមាណ 400 លាននាក់ ដែលកំពុងប្រើប្រាស់ទឹកទន្លេគង្គាប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយ ភាពភ្ញាក់ផ្អើលថ្មីមួយទៀតដែលកំពុងក្លាយជាចំណាប់អារម្មណ៍របស់ពិភពលោកផងដែរនោះ គឺគំនិតច្នៃប្រឌិតរបស់បុរសម្នាក់ដែលមានឈ្មោះថា Ankit Agarwal បានប្រែក្លាយសំណល់ផ្កាទាំងនោះទៅជាសរសៃធូបក្រអូបសម្រាប់ប្រើប្រាស់ដ៏មានប្រជាប្រិយភាព និងមានការគាំទ្រពីសំណាក់ក្រុមហ៊ុនវិនិយោគដ៏ធំប្រចាំប្រទេសឥណ្ឌា Tata Business Group រហូតបង្កើតជារោងចក្រផលិតធូបមានឈ្មោះថា Phool ហើយបានផ្តល់ឱកាសការងារដល់ប្រជាជនប្រមាណ100នាក់ ដែលភាគច្រើនជាស្ត្រីមានជីវភាពទីទល់ក្រ ខ្សត់ខ្សោយ និងធ្លាប់មានមុខរបរជាអ្នករើសសំរាម។

បច្ចុប្បន្ននេះ ជាមួយនឹងដំណើរការលើផលិតកម្មផលិតធូប ដែលច្នៃពីសំណល់ផ្កាអណ្តែតទឹករាប់លានតោនទាំងនោះត្រូវបានគេបែងចែកកម្លាំងដើរប្រមូល និងស្រង់យកផ្កាចេញពីទឹកមុនពេលវារលួយធ្វើឲ្យទឹកកង្វក់មួយផ្នែក ហើយមួយផ្នែកទៀតជាក្រុមអ្នករៀបចំបែងចែកផ្កាធម្មជាតិ និងផ្កាជ័រ ដើម្បីយកទៅហាលសម្ងួត សម្រាប់ត្រៀមកិនជាម្សៅផលិតចេញជាធូប។

ក្រុមការងារដែលជាអ្នកប្រមូល និងស្រង់ផ្កា ត្រូវធ្វើការនៅតាមទីកន្លែងផ្សេងគ្នាចំនួន 19 ទីតាំងក្នុងមួយថ្ងៃ ដែលស្ថិតទីក្រុង Kanpur ហើយបន្តយកវាទៅចាក់នៅរោងចក្ររបស់ Phool ។ ក្រោយពេលនាំយកទៅដល់រោងចក្រ បុគ្គលិកផ្សេងទៀតចាប់ផ្តើមធ្វើការបែងចែកផ្កាទៅតាមពណ៌ បន្ទាប់មកសន្លឹកផ្កាទាំងនោះ ទៅហាលឲ្យស្ងួតមុនពេលយកទៅកិនក្លាយជាម្សៅ ដោយលាយជាមួយនឹងទឹក ព្រមទាំងប្រេងម្សៅម្យ៉ាងរហូតដល់វាស្ងួតដែលអាចយកទៅរុំធ្វើជាធូបបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content