ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន កើនដល់ ១,៧ពាន់លានដុល្លារត្រឹមត្រីមាសទី៣

ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបាន ១ ៧៥៤ ពាន់លានដុល្លារក្នុងរយៈ៣ត្រីមាស កើនឡើង ៤,៤ ភាគរយ ​ដែលបង្ហាញថាបានកើន​ឡើង​វិញបន្តិចបន្ទាប់​ពី​ការ​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នា។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

គិតចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រជាជាតិអាស៊ីបូព៌ា មានតម្លៃ ១ ៣១៦ ពាន់លានដុល្លារ កើនឡើង ៨.៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងពីការពិតនៃតម្រូវការទំនិញដែលផលិតក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ទីផ្សារជប៉ុនកំពុងកើនឡើង ។

កម្ពុជា​បាន​ចំណាយ​ប្រាក់​ចំនួន ៤៣៨ លាន​ដុល្លារ​អាមេរិក​ ក្នុងការនាំ​ចូល​ផលិតផល​ពី​ប្រទេស​ជប៉ុន​ក្នុង​អំឡុង​ពេល​ដូច​គ្នា​ដែល​កើនឡើង ២៩,១ ភាគរយ​ធៀប​នឹង​ឆ្នាំ២០២០។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​អតិរេក​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ជប៉ុន​កើន​ដល់ ​៨៧៨​លាន​ដុល្លារ ។ ការនាំចេញសំខាន់ៗពីកម្ពុជាទៅកាន់ប្រទេសជប៉ុន រួមមានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស និងសម្ភារៈការិយាល័យ និងស្បែក ។ ចំណែកកម្ពុជាបាននាំចូលគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិកពីប្រទេសជប៉ុន។

ជាមួយគ្នានេះ កម្ពុជាក៏កំពុងសម្លឹងមើលប្រទេសជប៉ុនក្នុងនាមជាដៃគូពាណិជ្ជកម្មអាទិភាពសម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលនឹងត្រូវបង្កើតឡើងក្នុងពេលខាងមុខ ដោយកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុននេះគ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួន២រួចទៅហើយ ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ការនាំចេញទៅកាន់បរទេស រួមទាំងប្រទេសជប៉ុន បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងនៅតែមានភាពរឹងមាំ។

លោកឧកញ៉ា លឹម ហេង ​បាន​មានប្រសាសន៍​ថា ​៖

«​វា​ជា​សញ្ញា​ល្អ​ចំពោះ​ការ​មាន​ការ​កើនឡើង​ពាណិជ្ជកម្ម ព្រោះក្នុងអំឡុងពេលកូវីដ-១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានការថយចុះ ដូច្នេះកំណើនការនាំចេញពាណិជ្ជកម្មនេះនឹងបង្ហាញពីការភ្ជាប់ការហោះហើរឡើងវិញ ហើយក៏ជាឱកាសសម្រាប់អ្នកវិនិយោគជប៉ុន ដែលគាត់កំពុងតែចង់មកកាន់កម្ពុជាស្រាប់​»​

លោកឧកញ៉ាបានបញ្ជាក់ដែរថា នៅខែមករាដើមឆ្នាំ២០២២ ខាងមុខនេះ យើងនឹងអនុវត្តកិច្ចព្រមព្រៀងតំបន់ RCEP ដែលនឹងមានភាគីជប៉ុនចូលរួមដែរ។ ស្របគ្នានេះកិច្ចការដ៏សំខាន់មួយទៀត ដែលទាក់ទងនឹងភាគីជប៉ុន គឺការបើកការិយាល័យសភាពាណិជ្ជកម្មកម្ពុជា Cambodia Cha​mber of Commerce CCC ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ ដោយរង់ចាំភ្លើងខៀវពីក្រសួងពាណិជ្ជកម្ម។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖

«ក្នុងនាមសភាពាណិជ្ជកម្មយើងព្យាយាមអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយសភាពណិជ្ជកម្មជប៉ុន-កម្ពុជាឱ្យមានប្រសិទ្ធភាព ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសយើងផងដែរ»

លោកឧកញ៉ាបានបញ្ជាក់ថា គម្រោងនេះនឹងមិនអូសបន្លាយពេលយូរទេ ហើយការដែល CCC គ្រោងនឹងបង្កើតការិយាល័យនៅប្រទេសជប៉ុន គឺដើម្បីជំរុញការវិនិយោគពីបរទេស ព្រោះថាជប៉ុនគឺជាប្រទេសមួយខ្លាំង ដែលមានសក្តានុពលផ្នែកវិនិយោគនៅក្រៅប្រទេស។

សូមបញ្ជាក់ថាក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ២០៩៩ ពាន់លានដុល្លារ ធ្លាក់ចុះ៨ ភាគរយបើធៀបនឹងឆ្នាំ២០១៩។ ជប៉ុន​ជា​ទីផ្សារ​ធំ​បំផុត​មួយ​របស់​កម្ពុជា បន្ទាប់​ពី​អាមេរិក និង​សហភាព​អឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់