ម៉ានីល ៖ ក្រោយការប្រកាសដាក់ឲ្យដំណើរប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីដើមខែធ្នូកន្លងទៅនៅប្រទេសវៀតណាមមិនទាន់បានមួយខែផង ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) របស់ឥណ្ឌាដែលមានឈ្មោះថា Zoomcar វិនិយោគលើទីផ្សារនៃកម្មវិធីជួលរថយន្តបានប្រកាសពីផែនការដំណើរការវាយឡុកនៅក្នុងទីផ្សារប្រទេសហ្វីលីពីន ។

Zoomcar ជាកម្មវិធីជួលរថយន្តដ៏ល្បីមួយរបស់ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួននឹងវិនិយោគបន្ថែមប្រមាណជា ២៥លានដុល្លារនៅក្នុងដំណាក់កាលបន្ទាប់ពេលឈានជើងចូលទីផ្សារហ្វីលីពីនក្នុងរយៈពេល១២ខែខាងមុខនេះ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាវិនិយោគសរុបប្រមាណជា ១០០លានដុល្លារនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូលក្នុងរយៈពេល២-៣ឆ្នាំ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសតែងតែលោក Gene Angelo Ferre ដែលជាអតីតប្រធានគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន MrSpeedy ជាប្រធានប្រតិបត្តិការថ្មីប្រចាំក្នុងប្រទេស។ ក្នុងនោះគេក៏បានដឹងដែរ ថា Zoomcar នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនចេញពីរដ្ឋធានីទីក្រុងម៉ានីល ហើយនឹងបន្តបន្ទាប់ទៅកាន់ទីក្រុងសេប៊ូ (Cebu) និងទីក្រុងដាវ៉ៅ (Davao) នៅឆ្នាំក្រោយនិងប្រតិបត្តិការឲ្យបាន២០ទីក្រុងនៅត្រឹមឆ្នាំ២០២៣។

គួរបញ្ជាក់ថា គិតត្រឹមខែមករាខាងមុខនេះ Zoomcar រំពឹងទុកថានឹងមានរថយន្តសម្រាប់បម្រើសេវាកម្មជួលសរុប ១ ០០០គ្រឿង ហើយបន្តបង្កើនចំនួនរហូតទៅដល់ ២០ ០០០ គ្រឿងនៅត្រឹមដំណាច់ឆ្នាំ២០២២ តាមរយៈយុទ្ធសាស្ត្រសហការជាមួយនឹងម្ចាស់រថយន្តឯកជនព្រមទាំងក្រុមហ៊ុនជួលរថយន្តខ្នាតតូច និងមធ្យមទាំងឡាយនៅក្នុងប្រទេស។ Zoomcar នេះត្រូវបានកកើតឡើងដោយស្ថាបនិកលោក Greg Moran និងលោក David Back កាលពីឆ្នាំ២០១៣ ហើយក្រៅតែពីទីផ្សារអាស៊ីអាគ្នេយ៍នោះក្រុមហ៊ុនក៏កំពុងដំណើរការនៅក្នុងទីផ្សារប្រទេសអេហ្ស៊ីបផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/06/2026
កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content