អ្នកជំនាញ ៖ AI នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពិភពលោក និងសេដ្ឋកិច្ច

បច្ចេកវិទ្យា AI បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសនៃបដិវត្តរបស់មនុស្សលោកនាសម័យកាលខាងមុខដោយសារតែមនុស្សមួយចំនួនមានក្ដីបារម្ភថា បច្ចេកវិទ្យាដ៏ឆ្លាតវ៉ៃមួយនេះនឹងអាចគ្រប់គ្រងទៅលើកិច្ចការងារជាច្រើនរបស់មនុស្ស ឬអាចគ្រប់គ្រងភពផែនដី ទាំងមូលផង ខណៈដែលមានមនុស្សជាច្រើនផ្សេងទៀតបែរជាមានការគិតផ្ទុយក្នុងអត្ថន័យវិជ្ជមានទៅវិញ។

អ្នកជំនាញ AI បានព្យាករណ៍ថា បច្ចេកវិទ្យាទាំងនេះនឹងអាចប្រតិបត្តិការទៅលើការងារស្ទើរគ្រប់ប្រភេទទាំងអស់ដែលមនុស្សធ្វើបាននៅពេលនេះនារយៈពេល៤៥ឆ្នាំខាងមុខប៉ុណ្ណោះ ប៉ុន្តែជឿជាក់ថាវានឹងអាចធ្វើការកែប្រែកម្លាំងសេដ្ឋកិច្ច និងកម្លាំងការងារកាន់តែរឹងមាំជាងពេលបច្ចុប្បន្ននេះ បើទោះបីជានៅមិនទាន់មានអ្នកណាហ៊ានចេញមុខមកអះអាង និងកំណត់នៅឡើយថា AI នឹងមានអនុភាពកម្រិតណាក៏ដោយ។

នៅក្នុងកិច្ចខិតខំមួយដើម្បីអាចជំរុញឲ្យមនុស្សជាតិមានការជឿជាក់បានទៅលើភាពរីកចម្រើននៃបច្ចេកវិទ្យា AI ចំពោះពិភពលោកនោះ មានការសិក្សាស្រាវជ្រាវមួយធ្លាប់ត្រូវបានធ្វើឡើងដោយ JAIR នៃមជ្ឈមណ្ឌស្រាវជ្រាវបច្ចេកវិទ្យា AI ជាមួយនឹងក្រុមអ្នកជំនាញដែលមានទាំងអ្នកកាសែតអំពីវិទ្យាសាស្ត្រពិត អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញ AI ប្រមាណ ១៥០នាក់ បានរកឃើញនូវលទ្ធផលមួយចំនួនធំអំពីផលវិជ្ជមានរបស់ AI និងត្រូវបានយកមកចេញផ្សាយដោយ WEFORUM។

ទស្សនៈវិស័យដ៏វែងឆ្ងាយដែលត្រូវបានចែករំលែកដោយក្រុមអ្នកជំនាញ និងបែកចែកទៅជាទស្សនៈវិស័យធំៗចំនួន៦ដែលសុទ្ធតែមានភាពវិជ្ជមានចំពោះ AI ទៅលើអនាគតនៃការងាររបស់មនុស្សជាតិ៖

១- វិបុលភាពនៃសេដ្ឋកិច្ចជាសកល ៖ ដំណើរការច្របាច់បច្ចេកវិទ្យាចូលទៅក្នុងកិច្ចការងារគឺមិនអាចបញ្ឈប់បាននោះទេ ហើយជឿជាក់ថាដោយសារតែវាអាចជួយដល់ផលិតផលការងារបានច្រើនលើសលប់ នោះសេដ្ឋកិច្ចសកលនឹងអាចកើនឡើងរហូតទៅដល់ ១០ នាពេលខាងអនាគត។

២- រៀបចំក្រុមហ៊ុនទាំងឡាយឲ្យកាន់តែប្រសើរឡើងវិញ ៖ បច្ចុប្បន្នមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះដែលកំពុងព្យាយាមដំណើរការបច្ចេកវិទ្យា AI នៅក្នុងអាជីវកម្មរបស់ខ្លួន ប៉ុន្តែវានឹងមានសកម្មភាពកាន់តែច្រើនឡើងជាមួយនឹងក្រុមហ៊ុនតូច និងមធ្យមផងដែរ។

៣- ភាពបត់បែននៃទីផ្សារការងារ ៖ ទោះបីជា AI អាចនឹងទាញយកការងារមួយចំនួនធំរបស់មនុស្សលោកក្តី ប៉ុន្តែប្រាកដណាស់ AI ក៏នឹងអាចបង្កើតការងារ និងតួនាទីថ្មីផ្សេងៗទៀតសម្រាប់មនុស្សផងដែរ។

៤- កិច្ចការងាររួមគ្នាតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សលោក ៖ ភាគច្រើនមានតែសង្គមមនុស្សធម្មតាទេដែលប្រឆាំងទៅនឹងវិស័យស្វ័យប្រវត្តិ ខណៈដែលមេដឹកនាំអាជីវកម្មក្រុមអ្នកជំនាញកំពុងតែខិតខំបង្កើន និងបង្កើតមុខងារកានតែប្រសិទ្ធភាពដោយ AI ដែលវាទាមទារការគ្រប់គ្រង និងត្រួតពិនិត្យកាន់តែខ្លាំងពីសំណាក់មនុស្ស ហើយកិច្ចការងារទាំងនេះមិនមែនជារ៉ូបូតឡើយដែលអាចធ្វើទៅរួច។

៥- បំពេញបានគ្រប់គ្រាន់ទៅលើគ្រប់ប្រភេទការងារ ៖ AI កាន់តែកើនឡើង គោលនយោបាយការងារនឹងកាន់តែច្បាស់លាស់ឡើង ដែលមានន័យថារ៉ូបូតនឹងអាចធ្វើតែការងារណាដែលជាការងារគួរឲ្យធុញទ្រាន់ការងារដែលមិនសុវត្ថិភាពប៉ុណ្ណោះ ហើយវានឹងអនុញ្ញាតឲ្យមនុស្សលោកអាចងាកទៅធ្វើការងារផ្សេង និងកាន់តែមានប្រសិទ្ធភាពឡើងវិញ។ ៦- ពង្រឹងអំណាច និងការរីកចម្រើនរបស់មនុស្សលោក ៖ តម្រូវការប្រចាំថ្ងៃបានធ្វើឲ្យមនុស្សរាប់រយលាននាក់ធ្វើការងារជាមួយនឹងអ្វីដែលពួកគេមិនសប្បាយចិត្តដូចនេះពេលដែលវត្តមាន AI មកដល់មនុស្សកាន់តែច្រើនមានសិទ្ធិ និងអំណាចក្នុងការជ្រើសរើសការងារដែលខ្លួនស្រឡាញ់ ហើយដោយមិនប៉ះពាល់ដល់ប្រាក់កម្រៃ និងតម្រូវការរបស់ពួកគេឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង