ចំណេះដឹង ៖ ការផាត់ទាត់ គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP) ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង netting ឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។

Central Counter- party (CCP) ៖ សំដៅលើអង្គភាពដែលទទួលយកកាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់ និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP ។ ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផមក)មានតួនាទីជា CCP នៅក្នុងផ្សារមូលបត្រកម្ពុជា។
ការបន្សុទ្ធ ឬការកាត់កង (Netting) ៖ គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ ផមក គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធកាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន ឬឥណពន្ធតែមួយ។
ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖
(ក) ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
(ខ) ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ៕ (ប្រភព ៖ CSX)

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content