ខ្លែងឯកខ្មែរ កំពុងតែមានប្រជាប្រិយភាពឡើងវិញ និងចាប់អារម្មណ៍ច្រើនពីមនុស្សជំនាន់ក្រោយ

ភ្នំពេញ ៖ ការបង្ហោះខ្លែងឯក ជាល្បែងប្រពៃណីមួយប្រភេទដែលមានដើមកំណើតយូរលុងណាស់មកហើយ ដែលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទតែងតែបង្ហោះលេងនៅរដូវធ្លាក់ខ្យល់ ហើយក្នុងនោះខ្លែងឯកខ្មែរ ដែលជាខ្លែងមួយប្រភេទមានរូបរាងធំ និងមានឯកជាឧបករណ៍បង្ករ សំឡេងយ៉ាងលន្លង់លន្លោចនៅពេលបង្ហោះទៅលើអាកាសនោះចាប់ផ្ដើមល្បីល្បាញឡើងវិញក្រោយស្ងប់ស្ងាត់ជាច្រើនឆ្នាំ ហើយថែមទាំងមានកម្មវិធីប្រកួតគ្នាយកពាន់រង្វាន់ថែមទៀតផង។

ដោយសារពាក្យចចាអារាមមួយចំនួនដែលបានបំភ្លើសថា កាលណាខ្លែងឯកធ្លាក់លើដំបូលផ្ទះអ្នកណានឹងនាំនូវភាពចង្រៃដល់ផ្ទះនោះ ដែលពំនោលនេះបានធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លែងឯកខ្មែរធ្លាក់ចុះជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ប្រជាប្រិយភាពខ្លែងឯកខ្មែរចាប់ផ្តើមមានប្រជាប្រិយភាពឡើងវិញជាបណ្តើរៗពីសំណាក់អ្នកជំនាន់ក្រោយបន្ទាប់ពីមានការពន្យល់របកស្រាយពីអត្ថន័យរបស់ខ្លែងឯកជាបន្តបន្ទាប់រហូតធ្វើឲ្យមានអ្នកចង់ចេះធ្វើខ្លែងឯកខ្មែរថែមទៀតផង។

លោក ឃីម យន ជាអ្នកជំនាញធ្វើខ្លែងឯកខ្មែរ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានៅភ្នំពេញបានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ខ្លែងឯកខ្មែរហាក់ដូចជាមានការពេញនិយមឡើងវិញ ដោយសារសម្បូរក្មេងៗក្នុងភូមិចង់ចេះធ្វើ ហើយមករៀនធ្វើជាបន្តបន្ទាប់ ចំណែកឯក្រសួងវិចិត្រសិល្បៈក៏ចាប់អារម្មណ៍គាំទ្រក្នុងការធ្វើយ៉ាងណាឲ្យមានប្រជាប្រិយភាពឡើងវិញច្រើនដែរ។

អ្នកជំនាញរូបនេះបានបន្តឲ្យថា គាត់តែងធ្វើខ្លែងឯកខ្មែរនេះនៅពេលទំនេរពីការងារ ដើម្បីបង្ហោះលេងកម្សាន្តប៉ុណ្នោះ ពុំមានជាអាជីវកម្មធំដុំឡើយ ប៉ុន្តែនៅពេលមានអ្នកស្គាល់មកសុំទិញ គាត់ក៏ធ្វើឱ្យគេ និងយកឈ្នួល ៦០ដុល្លារសម្រាប់ខ្លែងឯកមួយដែលមានទំហំ ៥តឹក និងតម្លៃ ១០០ដុល្លារ ចំពោះខ្លែងឯកទំហំ ៧តឹក។

លោកបន្ថែមថា សព្វថ្ងៃនេះលោកផលិតខ្លែងឯកមិនទាន់សម្រាប់តម្រូវការអតិថិជននោះទេ ដោយសារការធ្វើខ្លែងឯកត្រូវការភាពស្ងប់ស្ងាត់ ចំណាយពេលច្រើន និងផ្ដោតអារម្មណ៍ខ្លាំងទើបអាចផលិតបានល្អ ជាពិសេសត្រូវស្វែងរកស្លាបឯកណាដែលស័ក្ដិសមនឹងទំហំតួខ្លែង ហើយត្រូវនឹងជំនោរខ្យល់ផងដែរ។ ក្រៅពីនេះ គេក៏ត្រូវការវត្ថុធាតុដើមច្រើនក្នុងការផលិត ដូចជា តួខ្លែងគេត្រូវការ ឫស្សីដែលមានខ្លឹមល្អអាចទប់ទល់នឹងខ្យល់បាន ក្រដាសប្លាស្ទិច និងក្រណាត់ ចំណែកឯផ្នែកឯក គេត្រូវការផ្ដៅអំបោះទើបឮសំឡេងពីរោះល្អ។ ដោយឡែកសម្រាប់ការផលិតខ្លែងឯកខ្មែរនេះ គេត្រូវការរយៈពេលប្រមាណពីរថ្ងៃក្នុងករណីមានសម្ភារស្រាប់ ឬអាចយូរជាងនេះបើគេមិនទាន់មានសម្ភារគ្រប់គ្រាន់សម្រាប់ផលិត។

អ្នកជំនាញផលិតខ្លែងឯកខ្មែរដែលមានវ័យ ៥២ឆ្នាំរូបនេះបានបន្ថែមថា កាលពីជំនាន់មុន ការបង្ហោះខ្លែងគេច្រើនលេងនៅពេលរសៀល ឬពេលព្រលប់ព្រោះមានលំហូរខ្យល់ខ្លាំង ប៉ុន្តែបច្ចុប្បន្នភាគច្រើនគេលេងនៅពេលព្រឹក ព្រោះក្រៅពីមានលំហូរខ្យល់សមល្មមអាចបង្ហោះឡើងបានល្អ គឺអាចមើលឃើញផ្ទាល់ភ្នែកច្បាស់។ ជាងនេះទៅទៀត ការបង្ហោះខ្លែងឯក គេក៏ត្រូវផ្សារភ្ជាប់ទៅនឹងប្រស្នា ៣ខ គឺ ទី១.តំណាងឱ្យការរីកចម្រើន, ទី២.ជួយឱ្យក្រុមគ្រួសាររកស៊ីឡើងដូចខ្លែង ទី៣. ជួយឱ្យញាតិមិត្តសុខសប្បាយ និងឡើងខ្ពស់ដូចខ្លែង។

គួរបញ្ជាក់ដែរថា លោក ឃីម យន បាន និងកំពុងទទួលបង្រៀនអ្នកដែលមានចំណូលចិត្តចង់ចេះ ចង់ដឹងពីការធ្វើខ្លែងឯកខ្មែរនេះដោយមិនយកថវិកាអ្វីឡើយ ហើយក្រៅពីនេះលោកក៏បានបង្រៀនអក្សរសាស្ត្រដល់ក្មេងៗក្នុងភូមិផងដែរ។ សម្រាប់អនាគត លោកជឿថា ខ្លែងឯកខ្មែរនេះនឹងកាន់តែមានប្រជាប្រិយភាព ប្រសិនបើយុវជនជំនាន់ក្រោយចូលរួមថែរក្សា ផ្សព្វផ្សាយ និងរៀនពីបច្ចេកទេសធ្វើខ្លែងឯកខ្មែរនេះឱ្យត្រឹមត្រូវក្បួនខ្នាត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី