ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា វត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើនបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងកាន់តែមានច្រើនជាងនេះទៅទៀតដោយជ្រកក្រោមម្លប់នៃសន្តិភាព។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបង្ហាញនូវរូបភាពសំណង់អគារខ្ពស់ៗ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ រួមមានស្ពាន ស្ពានអាកាស ផ្លូវថ្នល់ខ្វាត់ខ្វែង ដែលជាសោភ័ណភាពនៃរាជធានីភ្នំពេញគឺជាទីទាក់ទាញ និងមោទនភាពបំផុត។

តាមរយៈបណ្តាញទំនាក់ទំនង់អេឡិចត្រូនិករបស់សម្ដេចបានបញ្ជាក់ថា ៖
“នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត”

តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឲ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុងនៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ៖
“ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស។ ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត”

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍ថា ភាពរីកចម្រើន និងគ្រប់រូបភាពនៃការអភិវឌ្ឍទាំងអស់សុទ្ធតែកើតចេញពីសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ាបានបន្តថា ៖
“ការអភិវឌ្ឍលេចចេញជារូបភាពនៃសំណង់អគារខ្ពស់ៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា រួមមានស្ពាន ស្ពានអាកាស និងផ្លូវថ្នល់ខ្វាត់ខ្វែងដូចដែលបានឃើញនេះគឺជាការអនុវត្តដែលកើតចេញពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាមានសន្តិភាព មានច្បាប់ទម្លាប់ល្អត្រឹមត្រូវដែលអាចការពារសុវត្តិភាពបណ្តាអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលសុទ្ធតែជាកត្តាសំខាន់ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពទាក់ទាញ”
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ក្រៅពីកត្តាសុខសន្តិភាព សុវត្ថិភាព កម្ពុជា ជាប្រទេសមួយដែលសម្បូរធនធានដែលអាចផ្តល់នូវផលប្រយោជន៍ដលបណ្តាធុរកិច្ច ជាពិសេស កម្ពុជាមានភូមិសាស្ត្រនយោបាយល្អ ជាស្ពានតភ្ជាប់រវាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានដែលកាន់តែផ្តល់ភាពងាយស្រួល និងផលប្រយោជន៍ដល់អ្នកវិនិយោគទាំងអស់។ ជាមួយគ្នានេះ ក្នុងនាមជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកវិនិយោគមួយរូបនៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍដ៏រលូនមួយនេះ លោកឧកញ៉ា នួន រិទ្ធី បានប្ដេជ្ញាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងបន្តការអភិវឌ្ឍយ៉ាងសកម្មទៅថ្ងៃអនាគត ដែលវាជាកាលានុវត្តភាពពិតៗ និងជាការអភិវឌ្ឍចំគោលដៅ ដើម្បីជាសម្បត្តិជាតិកម្ពុជាផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល
SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content