ភ្នំពេញ ៖ ក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួន៥ រួមមាន ក្រុមហ៊ុន សូគីមិច តូតាល់ តេលា កាល់តិច និងក្រុមហ៊ុន ភីធីធី ត្រូវបានទទួលសិទ្ធិក្នុងការចូលរួមគម្រោងដំឡើងឧបករណ៍ សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station)។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្នក្រសួងបានជំរុញការប្រើប្រាស់យានយន្ត EVs និងគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។

ឯកឧត្តមបន្តថា ៖
“គម្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចំនួនពីរកន្លែង និងនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧”
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារ ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា ៖
“ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ យើងមានគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិនិយោគិនដែលមានសក្ដានុពល”
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០ភាគរយ និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០ភាគរយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/06/2026
ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content