មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ រដ្ឋមិនអាចបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈបានច្រើនទេ ព្រោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចរួម

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» ថា រាជរដ្ឋាភិបាលនឹងមិនអាចបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈបានច្រើននោះទេ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូល និងថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលក៏បានចំណាយទៅលើការទប់តម្លៃប្រេងក្នុងប្រទេសមួយចំនួនរួចទៅហើយ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា រាជរដ្ឋាភិបាលមិនអាចកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈ ដើម្បីទម្លាក់តម្លៃប្រេងសាំងនៅកាលៈទេសៈនេះបានទេ ព្រោះត្រូវការចំណូលយកទៅឧបត្ថម្ភពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវចំណាយក្នុង១ខែៗ ជាង៣០លានដុល្លារអាមេរិក។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖

“យើងយល់ហើយការលំបាករបស់អ្នករកស៊ី អ្នកក្រីក្រ តែយើងមិនមែនខ្វះចំណូលតែអ្នករកស៊ីពាក់ព័ន្ធនឹងប្រេងទេ យើងខ្វះចំណូលទៅចំណាយទ្រទ្រង់អ្នកក្ររាប់លាននាក់ ដែលយើងកំពុងឧបត្ថម្ភ។ ឥឡូវនេះយើងកំពុងជួយអ្នកក្រមួយខែៗ ប្រមាណជាង៣០លានដុល្លារ នេះជាជំរើសគោលនយោបាយមួយដ៏ពិបាក ហើយជឿថាសភាពការណ៍បច្ចុប្បន្ននេះ ការបន្ថយពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អ ជាងការឧបត្ថម្ភអ្នកដែលលំបាក និងអ្នកដែលងាយរងគ្រោះនោះទេ”

ឯកឧត្តមបានអះអាងថា បើមានការបញ្ចុះតម្លៃពន្ធលើប្រេងសាំងនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិក្នុងទំហំធំមួយ ការបន្ធូរបន្ថយពន្ធនាំចូលប្រេងឥន្ធនៈ គឺត្រូវបាត់បង់ចំណូលយ៉ាងច្រើន អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ខណៈដែលចំណូលពន្ធបានពីប្រេងនេះ បានរួមចំណែកជួយដល់ជនក្រីក្រជាច្រើន ដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ-១៩។

ទោះយ៉ាងណាក៏ដោយ ឯកឧត្តមបានយល់ និងលើកឡើងពីផលលំបាកចំពោះអ្នករកស៊ីក្រៅប្រព័ន្ធ ដូចជាផ្នែកដឹកជញ្ជូនដែលប្រើសាំងជាមូលដ្ឋាន។ ប៉ុន្តែ ថ្ងៃណាមួយ អ្នកទាំងនោះនឹងអាចដំឡើងថ្លៃលើសេវាដឹកជញ្ជូនរបស់ខ្លួនបាន។  លើសពីនេះទៀត ពលរដ្ឋអាចបោះបង់អាជីពនេះទៅធ្វើអ្វីផ្សេង ដែលអាចរកបានចំណូលច្រើន។ សព្វថ្ងៃនេះ អ្នកស្នើសុំប្រាក់ឧបត្ថម្ភពីរដ្ឋ មានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ទនៈនេះគឺជានិន្នាការរួមដែលប៉ះពាល់ទាំងអស់គ្នា។ ជាមួយគ្នានេះ រដ្ឋបានជួយសម្រួលមួយចំនួនហើយ ដូចជាការកំណត់អត្រាពន្ធមួយថេរ បើទោះបីជាតម្លៃប្រេងនាំចូលពីទីផ្សារអន្តរជាតិឡើង ឬថយចុះក៏ដោយ តែក្រសួងពាណិជ្ជកម្ម បានតាមដានការលក់រាយរៀងរាល់ខែ ដើម្បីកំណត់ថ្លៃប្រេងឥន្ធនៈលក់នៅតាមស្ថានីយនីមួយកុំឱ្យមានកេងបន្លំផ្សេងៗផងដែរ។

សូមបញ្ជាក់ថានៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធពីការនាំចូលផលិតផលតេលសិលា (ប្រេងឥន្ធនៈ) មានចំនួន ២,១៥៧.១ប៊ីលានរៀល ស្មើនឹងប្រមាណជិង ២៥០លានដុល្លារ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ