ចំណូលពីការនាំចេញអង្ករកម្ពុជាគិតជាមធ្យមប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិគិតជាមធ្យមក្នុងមួយខែបានប្រមាណជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រា​ប់​ឆ្នាំ២០​២​២ បានបង្ហាញនូវរបាយការណ៍ស្តីអំពីវឌ្ឍនភាព ដែលសហព័ន្ធសម្រេចបានក្នុងឆ្នាំ​២០២១ បើទោះក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវី-១៩ យ៉ាងណាក៏ដោយ ក៏កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦១៧ ០៦៩ តោន គិតជាទឹកប្រាក់មានចំនួន ៤១៨.១៥ លានដុល្លា​រ​សហរដ្ឋ​អាមេរិក និងបានធ្វើការនាំស្រូវចេញបានចំនួន ៣ ៥២៧ ៤១៨ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៨៤៥.៩៥​ លាន​ដុល្លា​រ។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា ៖

“តួលេខរួមបានបង្ហាញថា ការនាំចេញសរុបទាំងស្រូវនិងអង្ករបានចំនួនជាង​ ១ ២០០ លានដុល្លារ ឬ ​ចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លាររក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា”

អគ្គនា​យ​ក​នៃធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកឡើងអំពីកិច្ចការផ្តល់ឥណទា​នដល់វិស័យស្រូវអង្ករក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់សាងសង់ឃ្លាំង ស្តុក និងឡសម្ងួតស្រូវ ក្រោ​ម​រូបភាពជាដៃគូរដ្ឋ និងវិស័យឯកជនតាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់” ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិក នៅតាមតំបន់ចំនួន ៤ រួមមាន​​ ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងខេត្តតាកែវ ។

ឯកឧត្តមបានលើកឡើងថា បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់នូវមូលនិធិជាទុនបង្វិលបន្ថែមចំនួន ៨៣ លានដុល្លារ ដែលក្នុងនោះចាប់ពីឆ្នាំ​២០១៦ ដល់ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ៧៣ លានដុល្លា និង ១០លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា៖

“សម្រាប់ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករក្នុងគោលដៅជំរុញដល់ការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវនារដូវប្រមូលផលនីមួយៗ និងគាំទ្រដល់គោលនយោបាយនាំចេញរបស់រាជរដ្ឋាភិបាល”

ការនាំចេញ និងវឌ្ឍនភាពផ្នែកផលិតកម្មដំណាំស្រូវ ក្នុងឆ្នាំ២០២១ កន្លងមកនេះ ដែលអនុត្តន៍បានចំនួន ៣.៥លានហិកតា ឬស្មើនឹង ១១៦% នៃផែនការដែលក្នុងនោះ ៦៥ ម៉ឺនហិកតាជាផ្ទៃដីស្រូវប្រាំងដែលទទួលបានទិន្នផលសរុបចំនួន ១២.២១លានតោនដែលក្នុងនោះស្រូវប្រាំងមានចំនួន ២.៩៣ លានតោន។ នេះបើតាមឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានកំណត់គោលដៅសម្រាប់ការនាំចេញក្នុងឆ្នាំ​២០២២ លើបរិមាណអង្ករ ៧៥ម៉ឺនតោន ដែលការងារសំខាន់ គឺធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយគ្រប់ស្ថាប័ន អង្គការអន្តរជាតិ នានា  និងទទួលនូវអនុសាសន៍៦ចំណុចពីឯកឧត្តមរដ្ឋមន្ត្រី ផងដែរ ដែលអនុសាសន៍ទាំងនោះ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែល្អសើរឡើងថែមទៀត និងឈានទៅដល់ការបង្កើតសហព័ន្ធស្រូវអង្ករអាស៊ានមួយ ដែលអាចងាយស្រួលធ្វើការទំនាក់ទំនង និងការស្វែងរកទីផ្សារជាមួយគ្នាផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី