យល់ដឹងពីការអភិវឌ្ឍ និងសាងសង់សំណង់នៅលើដីកោះក្រោមការវិនិយោគពីវិស័យរដ្ឋ និងឯកជន

ភ្នំពេញ៖ ដែនដីកោះនៅទូទាំងប្រទេសកម្ពុជាគឺជាសម្បត្តិរបស់រដ្ឋ ដែលអាចធ្វើការអភិវឌ្ឍក្រោមការវិនិយោគដោយផ្ទាល់ពីវិស័យរដ្ឋ ឬសហការជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឲ្យមានភាពល្អប្រសើរឡើង និងទទួលយកបានទាំងរដ្ឋាភិបាលទាំងវិស័យឯកជន ជាពិសេសផ្តល់ផលប្រយោជន៍ដល់ប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជាអាចធ្វើការអភិវឌ្ឍកោះដោយផ្ទាល់ ឬសហការជាមួយវិស័យឯកជន ឬផ្តល់សិទ្ធិឲ្យឯកជនធ្វើការអភិវឌ្ឍស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

បន្ទាប់ពីមានការសម្រេចពីរាជរដ្ឋាភិបាល បុគ្គលដែលទទួលបានសិទ្ធិត្រូវរៀបចំផែនការអភិវឌ្ឍកោះ ជាលក្ខណៈរូបវន្តឲ្យបានសមស្រប និងដាក់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យភាពសមស្របតាមគោលនយោបាយ និងបច្ចេកទេសរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការអភិវឌ្ឍនេះ ត្រូវគោរពតាមគោលការណ៏ដូចខាងក្រោម៖

ត្រូវមានសន្ទស្សន៍ទាប ឬមធ្យម ត្រូវការពារធនធានធម្មជាតិ និងរក្សាព្រៃឈើដែលមានស្រាប់ឲ្យបានយ៉ាងតិច៦០%(ហុកសិបភាគរយ) ត្រូវសាងសង់សំណង់ដែលមានលក្ខណៈជាខ្មែរ។

ត្រូវរៀបចំប្លង់អភិវឌ្ឍន៍រូបវន្ត ដែលបង្ហាញពីការប្រើប្រាស់ដីតំបន់សាធារណៈ សួនច្បារ សួនឧទ្យាន បណ្តាញបៃតង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវសាធារណៈ ផ្លូវថ្មើរជើង ប្រព័ន្ធលូបង្ហូរ ប្រព័ន្ធចគ្រោះ ទឹកកខ្វក់ ជាដើម ឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសនិងស្ថានភាពភូមិសាស្ត ត្រូវរៀបចំឲ្យមានកំពង់ផែនាវាចម្លងខ្នាតតូច ឬកំពង់ផែទេសចរណ៍ ដែលអាចឲ្យអ្នកទេសចរនិង សាធារណជនទូទៅចេញចូលបានតាមស្ថានភាពជាក់ស្តែងនិងមានទីតាំងសមស្រប។

ត្រូវរៀបចំឲ្យមានការគ្រប់គ្រងកាកសំណល់រឹងនិងរាវ តាមបទដ្ឋានបច្ចេកទេស ដើម្បីចៀសវាងការបោះ សំរាម និងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ មុនពេលធ្វើប្រព្រឹត្តកម្ម  និងត្រូវធ្វើការថែរក្សា ការពារ កែច្នៃ និងប្រើប្រាស់ធនធានសមុទ្រ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ដូចជាផ្កាថ្ម ត្រី និងរុក្ខជាតិសមុទ្រ ដែលមាននៅជុំវិញកោះ ដើម្បីគោលដៅទេសចរណ៍។ ចំពោះកោះដែលមិនមានភាពអំណោយផលដល់ការប្រើប្រាស់ និងមិនអាចធ្វើការអភិវឌ្ឍផ្សេងៗបានត្រូវរក្សាទុកក្នុងសភាពដើមសម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ទេសភាពសមុទ្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល