ពានរង្វាន់ចំនួន ២ របស់កម្ពុជាក្លាយជាឧបករណ៍ជំរុញវិស័យទេសចរណ៍ឡើងវិញឲ្យបានមុនគេក្នុងតំបន់

ខណៈដែលបណ្តាប្រទេសមួយចំនួនក្នុងតំបន់នៅបន្តបិទទ្វារប្រទេសនៅឡើយនោះ សម្រាប់តែកម្ពុជាឯនេះវិញបានប្រកាសបើកទ្វារប្រទេសដោយមិនរារែកឡើយព្រមទាំងបានលុបចោលនូវលក្ខខណ្ឌចាំបាច់មួយចំនួនទៀតសម្រាប់អ្នកធ្វើដំណើរពីបរទេសដូចជាមិនមានការធ្វើតេស្ត PCR លុបចោលការធ្វើតេស្តរហ័ស និងសេវាកម្មផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ទៀតផង។

កាន់តែពិសេសសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ផងនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកម្ពុជាបានទទួលបានពានរង្វាន់ធំៗដល់ទៅ២ដែលជឿជាក់ថានឹងអាចជំរុញលើកទឹកចិត្តអ្នកទេសចរបរទេសកាន់តែច្រើនក្នុងការរៀបចំផែនការធ្វើដំណើរមកកាន់ទឹកដីដ៏អស្ចារ្យមួយនេះ។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានទទួលឱកាសមាសក្នុងការទទួលបានពានរង្វាន់ដំបូងគេជាប្រទេសដែលមានសុវត្ថិភាពទី១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយវេបសាយទីភ្នាក់ងារទេសចរណ៍អន្តរជាតិ WIT-Web In Travel ហើយមិនបាន២ថ្ងៃផងពានរង្វាន់ដ៏ធំមួយទៀតដែលអង្គរវត្តរបស់យើងបានទទួលចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកជាកន្លែងដ៏ល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះនិងព្រះអាទិត្យលិចដែលជាការធ្វើចំណាត់ថ្នាក់ដោយវេបសាយដ៏ល្បីរបស់អង់គ្លេស The Mirror ។

តាមរយៈពានរង្វាន់ដ៏ធំទាំងពីរនេះកម្ពុជាមានជំនឿចិត្តយ៉ាងមុតម៉ាំថាសកម្មភាពទេសចរនឹងអាចចាប់ផ្តើមវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញមុនគេ ហើយថែមទាំងអាចផ្តល់ឱកាសការងារជូនពលរដ្ឋរបស់យើងកាន់តែច្រើនឡើងវិញជាមិនខាន។

គួរឲ្យដឹងដែរថា វេបសាយ  Web In Travel គឺជាវេបសាយសម្រាប់ផ្សព្វផ្សាយអំពីបច្ចេកវិទ្យានៃការធ្វើដំណើរ ព្រមទាំងការចែករំលែកយុទ្ធសាស្ត្រនៃការធ្វើដំណើរដ៏ល្បីរបស់អាស៊ីដែលបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៥ ហើយបច្ចុប្បន្នក៏ស្ថិតនៅតែជាក្រុមហ៊ុនមួយក្នុងចង្កោមក្រុមហ៊ុនទេសចរណ៍ដទៃទៀតរបស់ Northstar Travel Group ដ៏ល្បីរបស់អាមេរិកដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩នោះផងដែរ។ ដោយឡែក The Mirror Uk ជាវេបសាយព័ត៌មានដ៏ទូលាយបំផុតរបស់ប្រទេសអង់គ្លេសដោយមានអ្នកតាមដានលើបណ្តាញសង្គមហ្វេសប៊ុកជាង៣លាននាក់ និងនៅលើបណ្តាញសង្គមជាច្រើនទៀតដូចជា Twitter, Pinterest, Instagram និង YouTube ហើយមិនត្រឹមតែនៅអង់គ្លេសនោះទេ វាក៏ជាវេបសាយដែលត្រូវបានទទួលស្គាល់ពាសពេញពិភពលោកផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)