រយៈពេល​៦​ខែ ឆ្នាំ​២០២២​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលពន្ធអាករប្រមាណ ១២៩៣លានដុល្លារ

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​រយៈពេល​៦​ខែឆ្នាំ​២០២២នេះ បាន​ប្រមូល​ចំណូល​​ពន្ធ និង​អាករ​សរុប​បានចំនួន ៥ ២៤៩.១ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ចំនួន ១ ២៩២.៩​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ៥០.០៨​ភាគរយ នៃ​ផែនការ​ច្បាប់​ថវិកាជាតិ​។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា ការប្រមូលចំណូលពន្ធនេះ គឺស្មើនឹង៥០.០៨ភាគរយ នៃផែនការឆ្លុះបញ្ចាំងពីសកម្មភាពនាំចូល និងនាំចេញទំនិញស្របពេលដែលកម្ពុជាបានបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ធ្វើ​ឱ្យ​ការលក់ដូរ​អាជីវកម្ម និង​កម្មវិធី​ផ្សេងៗ​ក៏​រស់​រវើក​ឡើងវិញធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ក៏មាន​ការកើនឡើង​ដូចគ្នា ដែល​ធ្វើ​ឱ្យ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​បាន​គ្រប់​ផែនការ​។

ឯកឧត្តម​បណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា៖

“ចំណូលពន្ធអាករក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ស្មើនឹងពាក់កណ្តាលនៃផែនការកៀរគរចំណូលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលនៅឆ្នាំ២០២២នេះ សង្ឃឹមថានឹងកើនឡើង ខណៈអគ្គនាយកដ្ឋានគយនឹងបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច រិះរកប្រភពចំណូល”

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ប្រភពចំណូលសំខាន់ គឺបានមកពីចំណូលពន្ធអាករលើយានយន្តប្រមាណ៤៣ភាគរយនៃចំណូលសរុប និង ចំណូលពន្ធអាករលើរថយន្តតំណាងប្រមាណជិត៤០ ភាគរយ នៃចំណូលពន្ធអាករសរុប។

ឯកឧត្តម​បណ្ឌិត គុណ ញឹម បាន​មានប្រសាសន៍ថា សម្រាប់​ចំណូល​ពី​ការនាំ​ចូល​ពី​ពាណិជ្ជកម្ម​អន្តរជាតិ គឺមាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ នៅពេលដែល​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ដោយសារ​កត្តា​គន្លឹះ​សំខាន់​មួយ​ជាងគេ គឺ​គោលនយោបាយ ឬ​យុទ្ធនាការ​របស់រាជរដ្ឋាភិបាល ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពល​រដ្ឋ ដែល​ធ្វើឱ្យ​មាន​ភាពស៊ាំ​ក្នុង​សហគមន៍ ដែល​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​សង្គមកិច្ច​ឡើងវិញ​។

​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ រថយន្តចង្កូតស្តាំ និងរថយន្តនាំចូលខុសច្បាប់ចំនួនជាង ៩ ០០០គ្រឿង បានចុះបញ្ជី និងបង់ពន្ធនាំចូល និងពន្ធអាករ ដោយប្រមូលពន្ធអាករ ។ រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​សម្រេច​ឱ្យ​មានការ​ប្រមូល​ពន្ធអាក​រលើ​រថយន្ត​គ្មាន​ពន្ធជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ និង​តម្រូវ​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ​កែ​ទៅ​ឆ្វេង គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ រហូត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២(១០​ខែ​)   ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានចំនួន​សរុប ៧៦,៣៣​លាន​ដុល្លារ​អាមេរិក  ពីម្ចាស់រថយន្តគ្មានពន្ធនាំចូលទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ និងរថយន្តនាំចូលខុសច្បាប់ចំនួន ៩ ៧៥៣គ្រឿង។ ​

ឯកឧត្តម​បណ្ឌិត គុណ ញឹម បានថ្លែងបញ្ជាក់ថា យុទ្ធនាការ​ប្រមូល​ពន្ធអាករ ជិត១០ខែនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករ បានជាង ៧៦លានដុល្លារ មាន​ម្ចាស់រថយន្ត​គ្មានពន្ធ​ដែលជ្រកក្រោម​ផ្លាកលេខផ្សេងៗ​ចំនួន ៩ ៧៥៣គ្រឿង បានមកបំពេញកាតព្វកិច្ចបង់ពន្ធ​អាករ​នៅអគ្គនាយកដ្ឋាន​គយ ដែល​ក្នុងចំណោមចំណូលទាំងនេះមានប្រមាណ ១៤លានដុល្លារ មានទម្រង់ជាប្រាក់កក់នៅឡើយ។

ឯកឧត្តម​បណ្ឌិត បានគូសបញ្ជាក់ថាក្នុងចំណោមរថយន្តទាំងនេះ គឺមានរថយន្តចង្កូតឆ្វេង ២ ៧១៣គ្រឿង ត្រូវបានបង់ពន្ធចូលជាតិរួចហើយ ​ដែលមានទំហំជិត ៣៥លានដុល្លារ។ ចំណែក រថយន្ត ៧ ០​៤០គ្រឿងទៀត ដែលត្រូវកែរថយន្តពីចង្កូតស្តាំមកឆ្វេងវិញ មានតម្លៃជាង ៤១លានដុល្លារ។​ ចំណូលពីរថយន្តទាំងនេះ ពុំទាន់ក្លាយជាប្រាក់ពន្ធសម្រាប់រដ្ឋឡើយ ព្រោះស្ថិតនៅក្នុងដំណាក់កាលជាប្រាក់កក់ ​របស់ម្ចាស់រថយន្តនៅឡើយ។ កាលពីឆ្នាំ២០២១  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានទឹកប្រាក់ ជិត ២ ៣០០ លានដុល្លារ។ ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង