ជ្រូកគូលេន ជាអត្តសញ្ញាណ និងជាប្រភពចំណូលសំខាន់សម្រាប់ប្រជាសហគមន៍នៅលើភ្នំគូលេន

សៀមរាប ៖ ជ្រូកគូលេន ដែលប្រជាជនភាគច្រើនស្គាល់ថាជាជ្រូកកណ្ដុរ ត្រូវបានប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលេន ខេត្តសៀមរាប ចិញ្ចឹមតាមបែបធម្មជាតិនៅទីនោះ និងឱ្យឈ្មោះទៅតាមតំបន់របស់ពួកគេតែម្ដង  ហើយក៏ជាប្រភពចំណូលសំខាន់មួយផ្នែកសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរ។

ភ្នំគូលេន គឺជាតំបន់ទេសចរណ៍វប្បធម៌ ​និងធម្មជាតិ ដែលប្រជាពលរដ្ឋអាចពឹងអាស្រ័យលើការរកចំណូលបានតាមរយៈការលក់ចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ជូនដល់បណ្តាទេសចរជាតិ-អន្តរជាតិ។ បន្ថែមពីនេះ ប្រជាជនដែលកំពុងរស់នៅតំបន់នេះ បាននាំគ្នាប្រកបមុខរបរបន្ថែមដោយការចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកគូលេន សម្រាប់ចម្អិនជាអាហារស្រាប់ជូនដល់ទេសចរ ក៏ដូចជាលក់ឱ្យអាជីវករផ្សេងទៀតដែលទទួលបានចំណូលច្រើនគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញ រសជាតិរបស់ជ្រូកគូលេន បានទាក់ចិត្តអ្នកទេសចរឱ្យកាន់តែជាប់ចិត្តជាមួយតំបន់នេះ រហូតប្រសិទ្ធនាម និងកំណត់ជាអត្តសញ្ញាណតំបន់ថា «ជ្រូកគូលេន» ។

បើតាមការបញ្ជាក់ពីប្រជាសហគមន៍បានឱ្យដឹងថា ជ្រូកគូលេន បច្ចុប្បន្ននេះ កំពុងមានតម្រូវការទីផ្សារខ្ពស់បំផុត ពោលគឺប្រសិនបើចង់ហូបគឺត្រូវកុម្មង់ ឬបញ្ជារទិញទុកមុនទើបអាចផ្គត់ផ្គង់ទៅដល់ភ្ញៀវបាន ព្រោះថាសាច់វាឥតមានខ្លាញ់ និងមានឱជារសឆ្ងាញ់ សាច់វារសជាតិបែបធម្មជាតិ ទើបប្រជាពលរដ្ឋឥឡូវនិយមចូលចិត្តទិញជ្រូកភ្នំគូលេនខ្វៃទៅបរិភោគជាងជ្រូកធម្មតា។ ជ្រូកនេះត្រូវបានចិញ្ចឹមដោយមិនប្រើប្រាស់ថ្នាំនោះទេ ពោលគឺអ្នកភូមិព្រលែងឱ្យវារស់នៅតាមធម្មជាតិរបស់វាតែម្ដង។

ដោយឡែកសម្រាប់ការចិញ្ចឹមជ្រូកនេះទៀតសោត គឺងាយស្រួល និងមិនស្មុគស្មាញឡើយ ទាំងចំណី ការចិញ្ចឹម និងការមើលថែ។ ចំណីសម្រាប់ប្រភេទជ្រូកភ្នំគូលេនេះ មានដូចជា បបរ បាយ ផង់អង្ករ ដំឡូងមី និងដើមចេកជាដើម។ បន្ទាប់ពីផ្ដល់ចំណីហើយ ជ្រូកទាំងនោះត្រូវបានកសិករលែងឱ្យដើរស៊ីដើមរុក្ខជាតិផ្សេងៗ ដោយក្រោយពេលចិញ្ចឹមបានប្រមាណ ២ខែកន្លះ ទៅ ៣ខែ និងមានទម្ងន់ចន្លោះពី ៨-១៣គីឡូក្រាម កសិករអាចចាប់លក់បានតំលៃចាប់ពី ៤០ ទៅ ៦០ម៉ឺនរៀលក្នុងមួយក្បាល។

មានការលើកឡើងពីប្រភពនៃការកើតមានពូជជ្រូកនេះថា ដំបូងឡើយ នៅពេលដែលមេជ្រូកស្រុករកឈ្មោលវាដើរចូលព្រៃបានបង្កាត់ជាមួយបាជ្រូកព្រៃ ហើយបង្កើតពូជបានជាប្រភេទជ្រូកកណ្តុរ ឬជ្រូកគូលេនដែលមានលក្ខណៈជាក់លាក់មួយ ហើយកន្លងមក ក្រសួងបរិស្ថានក៏ធ្លាប់បានជំរុញឱ្យកសិករចិញ្ចឹមជ្រូកប្រភេទនេះឱ្យបានច្រើននៅតាមតំបន់សហគមន៍ធម្មជាតិ និងបានចែកពូជឱ្យកសិករចិញ្ចឹមផងដែរ ដើម្បីជាស្បៀងសម្រាប់ហូបចុកក្នុងក្រុមគ្រួសារ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយកសិករអាចរកប្រាក់ចំណូលបន្ថែមបាន មិនត្រូវពឹងផ្អែកតែការធ្វើស្រែចម្ការមួយមុខឡើយ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបាន និងកំពុងធ្វើឱ្យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” នេះ ក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ ការចិញ្ចឹមសត្វ ដំណាំកសិកម្មជាដើម។ ជាក់ស្តែង ក្រសួងក៏បានបង្កើតជាស្ថានីយបន្សុទ្ធពូជជ្រូកកណ្តុរសម្រាប់ចែកជូនដល់សហគមន៍ផ្សេងៗ ដើម្បីឱ្យប្រជាជនមានចំណូលបន្ថែមទៀត ក្រៅពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដូចជា សំរ៉ង ទំពាំង ផ្សិត ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ