នៅត្រឹមឆ្នាំ២០៣០ កម្លាំងយោធាជើងទឹកចិនអាចមានកម្រិតប្រហាក់ប្រហែលអាមេរិក

តាមរយៈគោលនយោបាយវិនិយោគ និងចំណាយដ៏ត្រឹមត្រូវដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងអនុវត្តនៅពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញមើលឃើញថា កងកម្លាំងយោធាជើងទឹករបស់ចិនអាចមានការកើនឡើងខ្លាំងគួរឲ្យភ្ញាក់ផ្អើលដល់ទៅ២ដង លើសពីអ្វីដែលកំពុងប្រតិបត្តិការនៅពេលបច្ចុប្បន្ននេះ។

យោងតាមការស្រាវជ្រាវមួយដោយមជ្ឈមណ្ឌលអ្នកជំនាញវាយតម្លៃយុទ្ធសាស្ត្រ និងកញ្ចប់ថវិកា The Center for Strategic and Budgetary Assesment (CSBA) ដែលមានមូលដ្ឋានទីក្រុងវ៉ាស៊ិនតោនសហរដ្ឋអាមេរិកបានរៀបរាប់ថា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងអាចធ្វើការចំណាយបានត្រឹមត្រូវ និងស្របតាមគោលការណ៍អាទិភាពរបស់ខ្លួននោះលទ្ធផលដែលទទួលបានគឺចិននឹងអាចបង្កើនចំនួននាវាផ្ទុកយន្តហោះចម្បាំងខ្នាតយក្សយ៉ាងហោចណាស២គ្រឿងបន្ថែមទៀត នាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីបចំនួន៤គ្រឿង ព្រមទាំងសព្វាវុធប្រើប្រាស់សម្រាប់យោធាជើងទឹកជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ មានអ្នកជំនាញផ្សេងទៀត ព្រមទាំង CSBA ក៏បានគូសបញ្ជាក់ដែរថា ការចំណាយទៅលើកងកម្លាំងយោធាចិន បម្រើឲ្យវិស័យការពារជាតិតាមផ្លូវទឹកនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែសុខភាពសេដ្ឋកិច្ចប្រទេសដ៏មានភាពរឹងមាំ ដោយសារការបង្កើនការចំណាយយោធាជាទៀងទាត់ ។

CSBA បានព្យាករណ៍ថា នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កងកម្លាំងយោធាចិននឹងអាចមានចំនួននាវាផ្ទុកយន្តហោះចម្បាំងសរុប៥គ្រឿង ចំនួននាវាចម្បាំងប្រភេទ crusier និង destroyer ពី៣៦គ្រឿងទៅដល់៦០គ្រឿង និងការកើនឡើងនៃចំនួននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Type-094 submarine ចំនួនពី៦គ្រឿងនាពេលបច្ចុប្បន្នកើនទៅដល់១០គ្រឿងផងដែរ។

បើប្រៀបធៀបជាមួយនឹងកងកម្លាំងជើងទឹកអាមេរិកនៅពេលបច្ចុប្បន្ននេះចំនួននៃនាវាផ្ទុកយន្តហោះចម្បាំងសរុបមានប្រមាណជា៦គ្រឿងខណៈដែលនាវាចម្បាំងទាំង cruisiers និង destroyers មានសរុប៥០គ្រឿងហើយជាពិសេសនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមានចំនួន៨គ្រឿងព្រមទាំងនាវាជាច្រើនទៀតដែលកំពុងបម្រើប្រតិបត្តិការនៅតាមសមុទ្រអាត្លង់ទិកដែលមានទំហំគិតជាតោនសរុបដល់ទៅ៤,៥លានតោន។ ប្រធានប្រតិបត្តិក្រុមហ៊ុន, អ្នកជំនាញប្រឹក្សាសម្រាប់ក្រុមហ៊ុន ដែលមានការពាក់ព័ន្ធទៅនឹងវិស័យយោធាជើងទឹក និងយុទ្ធសាស្ត្រ​ THEMISTOCLES ADVISORY GROUP លោក  Craig Hooper បានលើកឡើងថា វាគឺជាភាពចាំបាច់ដែលគួរតែយកចិនធ្វើជាទស្សនៈវិស័យមួយសម្រាប់ធ្វើការតាមដាន ពីព្រោះថាប្រសិនបើនាវាផ្ទុកយន្តហោះចម្បាំងទាំង៥របស់ចិនត្រូវបានផលិតរួចរាល់មែននោះវាមិនត្រឹមតែអាចប្រកួតប្រជែងទៅនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែជប៉ុន, កូរ៉េខាងត្បូង បារាំង និងអង់គ្លេសក៏នឹងអាចមានសមត្ថភាពកម្រិតប្រហាក់ប្រហែលគ្នានេះផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)