ភ្នំពេញ ៖ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបាន និងកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈសហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីសប្តាហ៍មុន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) ដែលធ្វើឡើងក្រោមប្រធានបទ «ការចាប់យកឌីជីថលូបនីយកម្មសម្រាប់ការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់សហគ្រាសធុនតូចនិងមធ្យម»។

វេទិកាលំដាប់អន្តរជាតិនេះបានធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីភ្ញៀវអន្តរជាតិជាង ៣០០ នាក់មកពី ៦៥ ប្រទេស ដែលតំណាងឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស តំណាងធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ។
ឯកឧត្តម ទេសាភិបាល បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការលើកយកប្រធានបទនេះមកពិភាក្សា ដោយឯកឧត្តមបានបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែកន្លងមក ទន្ទឹមនឹងសារៈសំខាន់នេះ សហគ្រាសធុនតូចនិងមធ្យមតែងជួបបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាប្រឈមចម្បងជាងគេគឺការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។
ឯកឧត្តមទេសាភិបាល បានលើកឡើងថា ៖
“និន្នាការសកលទាក់ទងនឹងការវិវត្តនូវបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម”
ឯកឧត្តមទេសាភិបាល បានថ្លែងបន្តថា ជាក់ស្តែង ការអភិវឌ្ឍយ៉ាងជោគជ័យនៃប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា បានសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ និងចំណាយទាប ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមជាច្រើននៅកម្ពុជា បន្តសកម្មភាពអាជីវកម្មជាប្រក្រតី ទោះបីអំឡុងពេលមានការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។
ឯកឧត្តម ទេសាភិបាល បានលើកឡើងជាក្តីរំពឹងថា វេទិកាដែលប្រមូលផ្តុំដោយវាគ្មិនជំនាញជាច្រើននេះ នឹងទទួលបានលទ្ធផលជាដំណោះស្រាយកាន់តែប្រសើរក្នុងការជំរុញការអភិវឌ្ឍ និងការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នដល់សហគ្រាសធុនតូចនិងមធ្យម។ គួររំលេចថា វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) គឺជាកិច្ចសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងជាវេទិកាជួបជុំផ្ទាល់ជាលើកដំបូងគិតចាប់ពីឆ្នាំ២០២០ មក។ វេទិកា Global SME Finance Forum តែងធ្វើឡើងជារៀងរាល់ឆ្នាំដោយប្តូរទីតាំងទៅប្រទេសមានសក្តានុពលនានា តែត្រូវបានខកខានការរៀបចំប្រជុំដោយផ្ទាល់រយៈពេលពីរឆ្នាំគឺឆ្នាំ២០២០ និង២០២១ ដោយមានតែការរៀបចំតាមអនឡាញប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២ ផ្នែកខ្លឹមសារ
ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/04/2026
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម
កម្ពុជា នឹងប្រើបច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត ជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2026
សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត គឺជាមធ្យោបាយដែលផ្តល់សារៈសំខាន់ និងផលប្រយោជន៍ជាច្រើន ជាពិសេស ភាពងាយស្រួលក្នុងកិច្ចដំណើរប្រតិបត្តិការនៅលើលំហរសមុទ្រ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content