កម្ពុជាត្រូវ​បានអញ្ជើញ​ឱ្យ​ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្មវិនិយោគ និងឧស្សាហកម្មរបស់ក្រុមប្រទេស G20

ភ្នំពេញ៖ កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ​និងឧស្សាហកម្ម​របស់ក្រុមប្រទេស​G20 ដែលប្រទេស​ឥណ្ឌូ​នេស៊ីធ្វើជា​ម្ចាស់ផ្ទះ ដែលកិច្ច​ប្រជុំនេះធ្វើឡើ​ងកាលពី​ចុង​សប្ដាហ៍កន្លងទៅនេះ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណង​ផ្លាស់ប្ដូរទស្សនាទានល្អៗលើនិន្នាការសេដ្ឋកិច្ចតំបន់ និងសាកល ជាពិសេសនៅក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី​បណ្ដារដ្ឋមន្រ្តី ដែលមកពីក្រុមបណ្ដាប្រទេសជាសមាជិករបស់G20 និងប្រទេសមិនមែនសមាជិកផ្សេងទៀត ដែលត្រូវបានអញ្ជើញចូលរួម ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធនានា ប្រមាណជិត ៣០ ប្រទេស និងស្ថាប័ន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានចូលរួមផ្លាស់ប្ដូរទស្សនាទានល្អៗ ក៏ដូចជាអនុសាសន៍មួយចំនួន ទៅលើការងារសំខាន់ៗ ដូចជា កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក តួនាទីរបស់ប្រព័ន្ធពហុភាគីនិយមនៅក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបរបស់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ នៅក្នុងការវិបត្តិកូវីដ-១៩ និងការរៀបចំប្រព័ន្ធសុខាភិបាលសាកល ពាណិជ្ជកម្មឌីជីថល និងច្រវាក់តម្លៃសាកល ការវិនិយោគប្រកបដោយចីរភាពនៅក្នុងការស្ដារសេដ្ឋកិច្ចសាកល ឧស្សាហតូបនីយកម្មប្រកបដោយបរិយាប័ន្ន និងចីរភាពតាមរយៈបដិវត្តឧស្សាហកម្ម ៤.០។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលជាព្រឹត្តិការណ៍អមមួយនៅក្នុងកិច្ចប្រជុំG20 ដែលត្រូវបានរៀបចំឡើងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានឆ្លៀតឱកាសអនុញ្ញាតទទួលជួបទ្វេភាគីជាមួយប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស អេមីរ៉ាត់អារ៉ាប់រួម លោកជំទាវនាយកប្រតិបត្តិ របស់អង្គការ UNESCAP ប្រចាំទីក្រុងបាងកក ជាដើម ដើម្បីពិភាក្សាពង្រឹងពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម របស់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង