រយៈ​ពេល​ ១៨ឆ្នាំចុងក្រោយ ​សំណង់ថ្មីៗកើតឡើង​នៅតំបន់​អង្គរ​មានជិត​ ៥ម៉ឺនគ្រួសារ​

ភ្នំពេញ ៖ ក្នុងរយៈពេល​១៨ឆ្នាំចុងក្រោយនេះ​គេសង្កេត​ថា​ ប្រជាពលរដ្ឋ​ទៅតាំង​ទីលំនៅឋាននៅតំបន់​រមណីដ្ឋា​នអង្គរ​ដែលជា​តំបន់អភិរក្ស ​និង​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក​មានរហូតដល ៤៨ ០០​០គ្រួសារ​ ហើយក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃកន្លងមកនេះដែរ រដ្ឋាភិបាលក៏បាន​ និងកំពុង​រៀបចំ​ទីតាំង​ថ្មីមួយ​ ដើម្បី​សុំឱ្យ​ពលរដ្ឋ​ដែលតាំង​ទីលំនៅក្នុង​តំបន់អភិរក្ស​ទៅរស់​នៅតំបន់ថ្មីដែលរដ្ឋាភិបាលរៀបចំ ។

ក្នុងពិធីសំណេះសំណាល​ជាមួយពលរដ្ឋ​ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប នៅព្រឹកថ្ងៃចុងសប្ដាហ៍កន្លងទៅ​នេះ ឯកឧត្តម​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​នគរូបនីយកម្ម ​និង​សំណង់​បានមានប្រសាសន៍ថា​ ​ក្នុ​ងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ មាន​សំ​ណ​ង់​ក​កើ​​តថ្មីជាច្រើនប្រមាណ ៤៨ ០០០គ្រួសារ រីឯសំណង់កើតថ្មីនៅឃុំព្រះដាក់ មាន ២ ៨៥៩គ្រួសារ គឺមាន​កា​រ​កើន​​ឡើ​ង​តាមរយៈកំណើនគ្រួសារ និងអ្នកចំណូលថ្មី ។

ដូច្នេះហើយទើប​អំ​ពាវ​នា​​វឱ្យ​​មានកា​រ​ជួ​ប​ជុំ​នា​ពេ​ល​នេះ​ជា​មួ​យ​ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិទាំង ៦ក្នុងឃុំព្រះដាក់ ដោយឯកឧ​ត្ត​ម​បាន​អ​នុ​វត្ត​តា​ម​បទ​ប​ញ្ជា​រប​ស់​រា​ជរដ្ឋាភិបាលដោយចាត់ទុកថាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺជាគោលដែលត្រូវដោះស្រាយ ទាំងប្រជាព​លរដ្ឋក្នុងឃុំព្រះដាក់ និងឃុំទាំង ១៧ក្នុងស្រុកបន្ទាយស្រី និងឃុំនានា​នៅទូទាំ​ង​ខេ​ត្តសៀ​​មរា​ប​គឺប្រជាពលរដ្ឋត្រូវទទួលបានភាពកក់ក្តៅពីរាជរដ្ឋាភិបាលដោយទទួលបានការណែនាំឱ្យ​ប្រជា​ព​ល​រ​ដ្ឋ​​បា​នយ​ល់​ដឹងច្បាស់លាស់ជៀសវាងមានការភាន់ច្រឡំ ឬការលើកឡើងដោយគ្មានការពិត។

ឯកឧត្តម​បន្តថា ៖

“​ក្នុងនាម​ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុម​ការងា​រ​តម្រ​ង់​ទិ​សដែលមានភារកិច្ចរៀបចំរាជធានី បណ្ដាខេត្ត ទីប្រជុំជន ខណ្ឌ ស្រុក ឃុំ និងភូមិ​រ​ប​ស់​ប្រជាពល​រ​ដ្ឋ​ដើ​ម្បី​ឱ្យ​​​​ស្របទៅតាមផែនការនគររូបនីយកម្ម មានន័យថារាល់ការសាងសង់​ត្រូវធានាបាន​នូវគុណភាព សោភ័​​​​ណភា​ព និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធសមស្រប រួមនិងការ​​​កាន់កាប់ដី​ធ្លី​រប​ស់​​ប្រ​ជាពល​រដ្ឋទូ​ទាំ​ង​​ប្រទេ​​​ស​ត្រូ​វ​បាន​ចុះ​ប​ញ្ជី​ទ​ទួ​លស្គា​ល់​ថា​​ប្រ​ជា​ព​ល​រ​ដ្ឋ​ជា​ម្ចា​ស់​ក​ម្ម​សិ​ទ្ធិ​ដី​ធ្លី​ដើ​ម្បី​ធា​នា​បា​ន​នូ​វ​សុ​វ​ត្ថិភា​ព​មិ​​ន​ឱ្យ​មា​ន​ការ​រំ​​លោភ​បំ​ពា​ន។ ​ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះ អាចទុកជាមរតកស​ម្រា​ប់​កូ​ន​​ចៅ​ជំ​នា​ន់​ក្រោ​យ​​ឬ​អាច​យកទៅដាក់​ប​ញ្ចាំ​ដើ​ម្បី​បា​ន​ទុ​នយកមកអភិវឌ្ឍន៍សេ​ដ្ឋកិ​ច្ច​គ្រួ​សា​រ​លើ​ក​ក​ម្ព​ស់​ជី​វ​ភា​ព​រ​ស់​នៅឱ្យ​កា​ន់​តែ​ប្រ​សើ​រឡើងផងដែរ ដូច្នេះបណ្ណកម្មសិទ្ធិនេះគឺជាទុនដែល​រាជរ​ដ្ឋា​ភិ​បា​ល​បា​ន​ផ្ដ​ល់​ជូ​ន​ប្រ​ជាព​ល​រ​ដ្ឋ​តាំ​ង​ពី​ក្រោ​យ​ថ្ងៃ​រំដោះ ៧ មករាឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះគឺមានរយៈពេល ៤៣ ឆ្នាំមកហើយ”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ៖

“ការតម្រង់ទិសនេះគឺមានលក្ខណៈសំខាន់ត្រង់ថា ខេត្ត​សៀម​រា​ប​គឺ​ជា​ខេ​ត្ត​មួយ​ដែ​ល​ជា​ប​ណ្ដុំ​នៃ​ប​ណ្ដា​ប្រា​ង្គ​ប្រា​សា​ទជាច្រើ​នដោ​យ​បា​ន​ប​ង្ហា​ញ​អំ​ពី​​ភា​ពរុ​​ង​រឿ​ងដ៏អស្ចារ្យនៃអាណាចក្រខ្មែរតាំងពីបុរាណកាលមក។ ​បុព្វបុរស​ដូ​ន​តា​ខ្មែរបានបន្សល់​​ទុក​នៅ​ប្រា​ង្គ​ប្រាសា​ទ​ជា​​កេរ​​មរតកសម្រាប់មនុស្សជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃនេះ ហើយ​ភា​ព​ល្បី​ល្បា​ញ​ដ៏​អ​ស្ចា​រ្យ​នេះ​​គឺយើ​ង​ទាំងអស់គ្នាមានមោទនភាពថា​យើងបានកើតមកជាកូន​ខ្មែរ ដូនតាខ្មែរមានបញ្ញាញាណចេះកែច្នៃ ថ្វី​ត្បិ​ត​តែ​វ​ប្ប​ធ​ម៌អរិយធម៌មា​នភា​ព​ស្រ​​ដៀង​គ្នា​ខ្លះ​​ទៅនឹ​ង​ប្រ​ទេ​ស​ជិ​ត​ខា​ង ​ប៉ុ​ន្តែ​ប្រា​ង្គ​ប្រា​សា​ទ​ដែ​ល​មា​ន​នៅ​លើ​ទឹកដី​ខ្មែ​រគឺ​មាន​ច​រឹ​ក​ល​ក្ខណៈពិសេសដោយឡែកមិនមានការចម្លងពីប្រទេសណានោះឡើយ គឺកើត​ចេញ​ពី​ភា​ពឈ្លា​សវៃនិងប៉ិនប្រសប់ក្នុងការកសាងនូវប្រាង្គប្រាសាទដែល​បន្សល់​ទុករហូតដល់សព្វថ្ងៃនេះ ហើយ​ចំ​ណូ​ល​រ​ដ្ឋ​តាមរយៈទេសចរណ៍មានប្រមាណជិត ១០០​លាន​ដុ​ល្លា​រ​ក្នុ​ង​មួ​យ​​ឆ្នាំនៅ​មុ​ន​ពេ​ល​មា​ន​កា​រ​ឆ្ល​ង​រា​ត​ត្បា​ត​ពី​វី​រុសកូវីដ១៩”

 គួរបញ្ជាក់​ថា កាលពីឆ្នាំ១៩៩២ កម្ពុជាបាន​ចុះ​ក្នុ​ង​ប​ញ្ជី​ស​ម្ប​​ត្តិបេ​តិ​ក​​ភណ្ឌ​ពិ​ភ​ព​លោក​នូវប្រាសាទអង្គរវត្តកម្ពុជាជារដ្ឋសមាជិកដែលមានកិត្តិយស​​បានចុះក្នុ​ង​ប​​ញ្ជី​បេតិកភ​ណ្ឌ​ពិ​ភ​ព​លោ​ក​ដែល​​ត្រូវមានភារកិច្ចអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ហើយ​ការ​ដា​ក់​​ចូល​ក្នុ​ង​ប​ញ្ជី​បេ​តិ​ក​​ភណ្ឌ​ពិភ​ពលោ​ក​នេះ​មិ​ន​មែ​ន​មានតែប្រាសាទតែ​មួយមុខនោះទេគឺមានបារាយណ៍ បណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ​ប្រ​ជាព​​លរ​ដ្ឋ ព្រៃ​ឈើ កន្លែងស្តុកទឹកដែលចា​ត់ទុ​ក​ថា​គឺ​ជា​រ​ម​ណី​យ​ដ្ឋា​ន​មួយ​ដ៏​ល្អ​ឯ​ក​គ្មាន​ពី​រ​លើ​​ពិ​​ភ​ពលោកនេះ គឺរមណីយ​ដ្ឋា​ន​អង្គរដែលទាំងអស់គ្នាមានមោទនភាពថាជាកេរមរតកដែលបានបន្សល់ទុកពីដូនតាខ្មែរ ដូច្នេះយើងមានប្រាង្គប្រាសាទ មាន​បារាយណ៍សម្រាប់តម្កល់ទឹក មានផ្លូ​វចេ​ញ​ចូ​ល​ដែ​ល​ហៅ​ថា​ហេ​ដ្ឋា​រ​ច​នា​សម្ព័​​ន្ធ​ មានអ្វីៗគ្រប់យ៉ាងទាំងនេះជាសោភ័ណភាពដ៏ល្អឯក បង្ហាញ​អំ​ពី​អ​រិ​យ​ធម៌​ដ៏​ធំ​ធេ​ង​អង់​​អាច​គ្មា​ន​គូប្រៀ​ប​លើលោ​ក ហើយយើងទាំងអស់គ្នាគប្បីត្រូវឯកភាពគ្នាថាត្រូវថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)