នៅត្រឹមឆ្នាំ២០៥០ ខាងមុខនេះ ពលរដ្ឋទាំងអស់នៅទូទាំងពិភពលោកប្រមាណជា ៦៨ភាគរយនឹងត្រូវរស់នៅតាមទីក្រុង ឬទីប្រជុំជនដែលមានលក្ខណៈស្រស់ស្អាត ទំនើប មានសោភ័ណភាព ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលជាឧបករណ៍សម្រាប់សម្អាត និងថែរក្សាបរិស្ថាន អនាម័យ ប្រកបដោយផាសុកភាពខ្ពស់ទាំងអស់។ នេះបើយោងតាមការស្រាវជ្រាវដោយអង្គការសហប្រជាជាតិ។

ទីក្រុងឆ្លាតវៃ ឬ Smart City នឹងក្លាយទៅជាទីស្ថានរស់នៅរបស់មនុស្សទាំងអស់ក្នុងពិភពលោកនាពេលឆាប់ៗខាងមុខនេះ ដើម្បីអាចធ្វើឲ្យជីវិតរស់នៅកាន់តែងាយស្រួលយ៉ាងសម្បូរបែប និងប្រកបដោយនិរន្តភាព ប៉ុន្តែវាត្រូវទាមទារចាំបាច់នូវការកែប្រែ និងសម្របសម្រួលខ្លួនតាមរយៈការទទួលយកបច្ចេកវិទ្យាច្នៃប្រឌិត (Adaptive City) និងការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលគ្រប់រូបភាពផងជាមុនសិន។

ការក្លាយខ្លួនទៅជា Smart City ត្រូវបានគេមើលឃើញថា ចាំបាច់ត្រូវតែទាមទារនូវកិច្ចខិតខំជាច្រើនក្នុងដំណាក់កាលដំបូង (Adaptive City) ដែលពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូររបស់ទីក្រុងក្នុងដំណើរឆ្ពោះទៅមុខ និងក្លាយខ្លួនជា Smart City យ៉ាងពេញលេញ។
ក្រុមអ្នកជំនាញ Smart City បានខិតខំស្រាវជ្រាវ និងសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់បដិវដ្តនៃការរស់នៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ហើយក៏បានដាក់ចេញជាជំហ៊ានចំនួន៣ផងដែរ ដើម្បីជាទស្សនទានសម្រាប់ទីក្រុងទាំងអស់ក្នុងការរៀបចំខ្លួនឲ្យបានល្អ មុនការប្រែខ្លួនទៅជាទីកន្លែងរស់នៅក្នុងទំនោរថ្មីបំផុតមួយទៀត ដែលមនុស្សត្រូវការសម្របខ្លួនជាមួយនឹងការទទួលយកនូវចំណេះដឹងផ្នែកបច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃជាចាំបាច់ ឬហៅថាជា Adaptive City៖

១.បង្កើតចក្ខុវិស័យដើម្បីត្រៀមខ្លួន និងសម្របខ្លួនជាទីក្រុងឆ្លាតវៃ
២.គូសប្លង់កិច្ចការងារសម្រាប់ការត្រៀមខ្លួន និងសម្របខ្លួន
៣.ចាប់ផ្តើមកសាងឲ្យបានឆាប់រហ័ស
ហេតុអ្វីដំណើរការសម្របខ្លួន ឬ Adaptive City មានសារៈសំខាន់?
យោងតាម WEFORUM បានសរសេរថា ទីក្រុងឆ្លាតវៃ Smart City គឺជាអនាគតរបស់ពិភពលោក ប៉ុន្តែមុនពេលឈានទៅដល់ចំណុចនោះ ចាំបាច់ត្រូវតែឆ្លងកាត់ដំណាក់កាលដ៏ជាច្រើន ជាពិសេសត្រូវក្លាយខ្លួនទៅជាទីក្រុងដែលមានលក្ខខណៈត្រៀមខ្លួនរួចជាស្រេច ឬហៅថា Adaptive City ជាមុនសិន ដើម្បីអាចមានសមត្ថភាពឆ្លើយតបបានរហ័ស និងបន្តការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព និងស៊ូទ្រាំទៅនឹងឧបសគ្គទាំងឡាយក្នុងអំឡុងពេលក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ Smart City ពេញលេញបាន១០០ភាគរយ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានឧបសគ្គ និងបញ្ហាជាច្រើន ស្ទើរគ្រប់ទម្រង់ទាំងអស់នៃបដិវត្តពិភពលោកទៅជាការរស់នៅក្នុងទីក្រុងឆ្លាតវៃ។ ការរំខានជាបន្តបន្ទាប់នាពេលនេះ កើតឡើងក្នុងទម្រង់ផ្សេងគ្នា ដូចជា បច្ចេកវិទ្យា 3D, បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), បច្ចេកវិទ្យាម៉ាស៊ីនស្វ័យប្រវត្តិ (ML) ព្រមទាំងបច្ចេកវិទ្យាជាច្រើនទៀត ហើយក្នុងនោះរួមទាំងការរារាំងទៅលើការប្រកបអាជីវកម្ម និងព្រឹត្តិការណ៍នៃការបម្រែបម្រួលអាកាសធាតុជាដើម បូករួមទាំងកាលៈទេសៈដែលមិនបានមើលឃើញ និងទាយទុកជាមុន ជាពិសេស សូម្បីតែគោលនយោបាយរដ្ឋាភិបាលដែលអាចមានការប្រែប្រួលនៅតាមតំបន់ផងដែរ។ និយាយជារួម Adaptive City ជាពេលវេលាដែលបណ្តាទីក្រុងទាំងនោះអាចបត់បែនផង ធ្វើការថែរក្សាតុល្យភាពផង និងរក្សាលំនឹងផង រវាងការរស់នៅទៅនឹងការផ្លាស់ប្ដូរទម្លាប់ ទាំងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាព ទាំងការកែប្រែគោលនយោបាយ ការកែប្រែសកម្មភាពសេដ្ឋកិច្ច-សង្គម បច្ចេកវិទ្យា រហូតទៅដល់ការកែប្រែច្បាប់នៃការរស់នៅ ជាពិសេស មជ្ឈដ្ឋានរស់នៅជុំវិញខ្លួន មុនពេលដែលមនុស្សអាចមានទម្លាប់រស់នៅថ្មីជាមួយនឹងទីក្រុងឆ្លាតវៃ Smart City ទាំងស្រុង ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content