ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំមួយស្តីពីការប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមកន្លងមក តាមរយៈសេចក្តីណែនាំលេខ ១០៣៦២ អពដ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដោយអនុលោមតាមមាត្រា ៧៧ មាត្រា ៧៨ និងមាត្រា ៧៩ នៃច្បាប់ស្តីពីសារពើពន្ធ។

សេចក្តីប្រកាសបានបញ្ជាក់ថា បន្ទាប់ពីបានប្រជុំពិភាក្សាកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ជាមួយធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយក រូបមន្តអត្រាប្ដូរប្រាក់មួយ ដែលឆ្លុះបញ្ចាំងពីទីផ្សារពិតប្រាកដ ហើយបច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជា ក៏បានផ្លាស់នូវវិធីសាស្ត្រថ្មីនៃការកំណត់អត្រាប្ដូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារអនុវត្តនៅក្នុងប្រព័ន្ធជួញដូររបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform “NBCP”) និងបានឆ្លុះបញ្ចាំងពីអត្រាប្ដូរប្រាក់ទីផ្សារជាក់ស្តែងផងដែរ។

តាមរយៈសេចក្តីប្រកាសនេះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព ជាពិសេសផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់អត្រាប្ដូរប្រាក់ ដែលសមស្របនឹងអត្រាប្តូរប្រាក់ទីផ្សារ អគ្គនាយកដ្ឋានពន្ធដារសម្រេចឱ្យអ្នកជាប់ពន្ធទាំងអស់ប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយប្រចាំថ្ងៃជំនួសវិញ។ ដូច្នេះ ដើម្បីធានាដល់ការអនុវត្តអត្រាប្ដូរប្រាក់ផ្លូវការសម្រាប់ការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដូចខាងក្រោម៖
១- អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬអត្រាប្ដូរប្រាក់ ទីផ្សារ ប៉ុន្តែមិនត្រូវទាបជាងអត្រាប្ដូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់រំលេចប្រាក់រៀលលើតម្លៃ សរុបក្នុងវិក្កយបត្រ។ ក្នុងករណីការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬមុនម៉ោងដែលធនាគារជាតិនៃកម្ពុជា មិនទាន់បានចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។
ចំពោះអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ មិនតម្រូវឲ្យរំលេចប្រាក់រៀល លើតម្លៃសរុបក្នុងវិក្កយបត្រឡើយ។ ដោយឡែក សម្រាប់គោលដៅរៀបចំលិខិតប្រកាសពន្ធជាប្រាក់រៀល និងគណនា អាករលើតម្លៃបន្ថែមត្រូវបង់ អ្នកជាប់ពន្ធអនិវាសនជនត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការប្រចាំខែ ដូចមានចែងក្នុង ចំណុចទី៣ នៃសេចក្ដីណែនាំនេះ។
២- អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា រៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីថ្ងៃទី១៥ នៃខែនីមួយៗចំថ្ងៃឈប់សម្រាក ដែលធនាគារជាតិ នៃកម្ពុជាមិនបានចេញផ្សាយអត្រាប្ដូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។
៣-អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ ៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយនៃខែទីមួយ។ សម្រាប់គណនាពន្ធត្រូវបង់ប្រចាំខែចំពោះការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជី អាករលើតម្លៃបន្ថែមសាមញ្ញ ឬប្រតិបត្តិការទាំងឡាយណាដែលមិនមានលេចប្រាក់រៀលលើវិក្កយបត្រដូចជា ប្រតិបត្តិការ ដែលទទួលការផ្គត់ផ្គង់ពីបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស ឬពីអនិវាសនជន ជាដើម។
៤- អត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយ នៃខែធ្នូ នៃឆ្នាំនីមួយៗ សម្រាប់រៀបចំលិខិតប្រកាសពន្ធប្រចាំឆ្នាំ និងគណនាពន្ធត្រូវបង់ប្រចាំឆ្នាំ។
អគ្គនាយកដ្ឋានពន្ធដារ បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ដោយឡែកសេចក្ដីណែនាំលេខ ១០៣៦២ អពដ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវទុកជានិរាករណ៍។
តាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង ១០៤%នៃច្បាប់ថវិកាជាតិ និងរំពឹងថា រហូតដល់ដំណាច់ឆ្នាំនេះ ការប្រមូលពន្ធដារ នឹងលើសផែនការពី១៥% ទៅ២៥%៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/03/2026
កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/03/2026
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ
កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/03/2026
ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 10/03/2026
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content