ប្រតិបត្តិករ ៖ ក្នុង​ស្ថានភាព​បច្ចុប្បន្ន ទីផ្សារដីធ្លីនៅតែបន្តទទួលបានការដោះដូរ​

ភ្នំពេញ ៖ រហូតមកដល់ចុងត្រីមានទី៤ ឆ្នាំ២០២២នេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាពទិញលក់ដោះដូរ ដែលភាគច្រើនត្រូវបានផ្តើមចេញពីអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ ក៏ដូចជាអតិថិជនក្នុងស្រុក ដោយនៅមិនទាន់មានអ្នកវិនិយោគមកពីក្រៅប្រទេសនោះឡើយ លើកលែងតែទីផ្សារខុនដូដែលមានសភាពស្ងប់ស្ងាត់ជាងផ្នែកដទៃ។

ខុសពីទីផ្សារលំនៅដ្ឋានកម្រិតខ្ពស់ និងគម្រោងខុនដូភាគច្រើនដែលត្រូវបានជួបភាពស្ងប់ស្ងាត់នោះ សម្រាប់តែទីផ្សារដីធ្លីនៅតែមានសកម្មភាពទិញលក់ដោះដូរ ខ្លាំង​ជាងគេ​ក្នុង​ចំណោម​ប្រភេទអចល​ន​ទ្រ​ព្យ​ទាំងអស់ ។

លោក ជា សុផល នាយកប្រតិបត្តិ​ក្រុមហ៊ុន Asia Real Estate បានមានប្រសាសន៍ឱ្យដឹងថា​ នាពេលបច្ចុប្បន្ន​នេះ ថ្វីត្បិតតែវិបត្តិនៅមិនទាន់បានបាត់បង់ទាំងស្រុង​ ប៉ុន្តែប្រភេទ​អចលនទ្រព្យមួយចំនួននៅតែមានសកម្មភាពទិញ​លក់ ដោយក្នុងនោះដែរ​ទីផ្សារដីធ្លី​គឺជា​ប្រភេទអចលនទ្រព្យ​ដែលមានការ​ទិញលក់​ច្រើនជាង​គេ ។

លោកបន្តថា ៖

“នៅក្នុងវិបត្តិ​បែបនេះ​អចលនទ្រព្យមួយ​ចំនួនពិបាក​លក់ចេញ​ ប៉ុន្តែដីធ្លី​បើសិនជាទីតាំង​ល្អ​ ទីតាំង​មាន​អំណោយ​ផល​នៅតែ​អាច​លក់ចេញបានស្រួល​​ដោយដីខ្លះមានតម្លៃរាប់លាន​ដុល្លារក៏អាច​លក់​ចេញបានដែរ​ក្នុងវិបត្តិ​បែបនេះ”

លោកបន្តថា ៖ ​

“ម្ចាស់ដី​ខ្លះមានបញ្ហា​ហិរញ្ញវត្ថុ និងត្រូវការ​ថវិកា​សម្រាប់​ដោះ​ស្រា​យ ​ដូច្នេះពួកគាត់​បានប្រកាស​លក់ដីភ្លាមៗ​ក្នុងតម្លៃមួយសមរម្យ​ ហើយបើសិនជាទីតាំង​នោះ​ជា​ទីតាំង​ដែល​មាន​​​សក្ដានុពល​ ការលក់​រឹតតែមិនពិបាកនោះទេ​ ។ ដីធ្លីមួយប្រភេទទៀត​រឹតតែមានតម្រូវការ​ទោះក្នុងកាលៈទេសៈបែបណា​ក្ដី គឺជា​ប្រភេទ​ដី​ដែល​ស្ថិតនៅក្នុង ​ឬជិត​គម្រោងអភិវឌ្ឍន៍របស់រដ្ឋ​ ដូចជា​តំបន់ភាគ​ខាង​លិច​ភ្នំពេញ​ និង​នៅតំបន់​បឹងកប់​ស្រូវ​​​ជាដើម  ព្រោះដីប្រភេទ​នេះ អ្នក​មានលុយ​មានទុនគ្រប់គ្រាន់​អាចក្ដាប់​យកឱកាស​ដ៏ល្អ​សម្រាប់ទុក​ចំណេញ​នៅ​ពេល​ស្ថានភាពប្រសើរ”

លោក​ ឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​ឡាក់គី រៀលធី ​បានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងដំណាក់​កាល​បែប​ណា​ ក៏​អ្នក​វិនិយោគអាចរកឱកាស ​និងភាពចន្លោះប្រហោង​នៃទីផ្សារ​ដើម្បី​ក្ដោប​យកឱកាស​ក្នុងការ​បណ្ដា​ក់​ទុន​​វិនិយោគ​ស្វែងរកប្រាក់ចំណេញនៅពេលអនាគត ។

លោកបន្តថា ៖

“តាមពិតទៅ​រាល់​បញ្ហា​រាល់វិបត្តិ​សុទ្ធតែជា​ឱកាស​សម្រាប់អ្នកខ្លាំង​អ្នកពូកែ ហើយក្នុងដំណាក់​​កាល​​នៃវិបត្តិ​​នេះ ពួកយើង​បានឆ្លងកាត់​នូវ​បញ្ហា​និងឧបសគ្គ​ជា​ច្រើន ​និង​បាន​ឆ្លងកាត់មកដល់បច្ចុប្បន្ន​នេះ ដូច្នេះ តទៅមុខទៀត​ យើងក៏ត្រូវ​សហការ​ចាប់ដៃគ្នា​ដើម្បី​ដើរទៅមុខ​បន្ថែម​ទៀត​សម្រាប់​វិស័យ​អចលនទ្រព្យ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល