បរទេស ៖ ជប៉ុនបានចាប់ផ្តើមមានទំនាក់ទំនងជាផ្លូវការជាមួយសមាគមប្រជាជាតិអាស៊ានតាំងពីឆ្នាំ១៩៧៧ និងជាដៃគូមួយក្នុងចំណោមដៃគូដំបូងគេបង្អស់របស់អាស៊ាន។

យោងទៅតាមទិន្នន័យរបស់អាស៊ានបានបង្ហាញថា ជំនួញពាណិជ្ជកម្មរវាងជប៉ុន-អាស៊ាន បានកើនឡើងដល់ទឹកប្រាក់ទំហំ ២២៥,៩ ពាន់លានដុល្លារនៅឆ្នាំ២០១៩ ឬស្មើរនឹង ៨ ភាគរយនៃពាណិជ្ជកម្មទំនិញសរុបរបស់អាស៊ាន។ លំហូរទំនិញសរុប (FDI) ពីជប៉ុនមានទំហំទឹកប្រាក់ ២០,៤ ពាន់លានដុល្លារ ឬស្មើរនឹង ១២,៧ ភាគរយនៃលំហូរទំនិញសរុបមកកាន់អាស៊ាន។ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់អាស៊ាន និងជាប្រភពបរទេសធំទីពីរនៃលំហូរទំនិញសរុប (FDI) ក្នុងចំណោមដៃគូទាំងអស់របស់អាស៊ានក្នុងឆ្នាំ២០១៩ កន្លងទៅនេះ។

លក្ខខណ្ឌសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងអស់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៣ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន។
AJCEP គឺជាកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងជប៉ុន និងសមាជិកទាំងអស់របស់អាស៊ានត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០០៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងត្រូវបានចុះហត្ថលេខាជាផ្ឡវការនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៨។ បន្ទាប់មកកិច្ចព្រមព្រៀងនេះត្រូវបានដាក់ចូលជាធរមានដោយអាស្រ័យលើភាគីទាំងអស់ចន្លោះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៨ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១០។
AJCEP បង្កើតឡើងក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យអាជីវកម្មមកពីអាស៊ាន និងជប៉ុនអាចចូលទៅកាន់ទីផ្សារនៃតំបន់ធំៗក្រោមសក្តានុពលដែលមានប្រជាជនសរុបរាប់រយលាននាក់ និងទទួលបានអត្ថប្រយោជន៍ពីសម្បទានពន្ធគយ និងច្បាប់ដើមផ្សេងៗ។ ទាំងអស់នេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសបានកាន់តែច្រើននៃផលិតផលជាមួយនឹងតម្លៃប្រកួតប្រជែង។
កាលពីឆ្នាំ២០១៧ កន្លងទៅនេះផងដែរ ភាគីទាំងអស់បានយល់ព្រមបំពេញបន្ថែមលើកិច្ចព្រមព្រៀងជាមួយនឹងការបញ្ចប់ជំពូកស្តីពីពាណិជ្ជកម្ម សេវាកម្ម ចលនា និងការវិនិយោគ។ ក្នុងការដាក់បញ្ចូលជំពូកទាំងនេះជាផ្លូវការភាគីទាំងអស់បានចុះហត្ថលេខាលើពិធីសារទីមួយដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្នុងចន្លោះថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៩ ។ ពិធីសារទីមួយននេះ ត្រូវបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០ ក្នុងចំណោមប្រទេសជប៉ុន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម និងសម្រាប់ប្រទេសប្រ៊ុយណេនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០។
នៅឆ្នាំ២០២៣ ខាងមុខនេះដែរ គឺជាឆ្នាំរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៧៣។ ប្រទេសជប៉ុនបានខិតខំប្រឹងប្រែងក្នុងកសាងទំនាក់ទំនងមួយនេះ “ពីបេះដូងទៅបេះដូង” ដោយទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយសមាជិកអាស៊ានទាំងអស់ ហើយបានប្តេជ្ញាខ្លួនជាដៃគូស្មើភាពក្នុងការកសាងសន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងនេះ អាស៊ាន និង ជប៉ុនបានព្រមព្រៀងគ្នាកំណត់ឆ្នាំ ២០២៣ ជាឆ្នាំទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន ហើយសមាជិកអាស៊ានទាំងអស់បានលើកទឹកចិត្តប្រជាជនរបស់ពួកគេក្នុងការរៀបចំព្រឹត្តិការណ៍រំលឹកទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន និង ការផ្លាស់ប្តូរទំនាក់ទំនង ឬ កម្មវិធីផ្លាស់ប្តូរផ្សេងៗនៅទូទាំងអាស៊ាន និងជប៉ុន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ
ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២ ផ្នែកខ្លឹមសារ
ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/04/2026
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content