ភ្នំពេញ ៖ ការទទួលយកសមាជិកថ្មីរបស់អាស៊ានត្រូវបានគោរពទៅតាមនីតិវិធីនៃការដាក់ពាក្យ និងការទទួលចូលជាសមាជិកដែលត្រូវបានបញ្ញត្តិដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ហើយការទទួលយកនេះទៀតសោតក៏ត្រូវផ្អែកទៅលើលក្ខណៈវិនិច្ឆ័យមួយចំនួនផងដែរ។
យោងតាមធម្មនុញ្ញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) បានបញ្ជាក់ថា រដ្ឋដែលអាចស្នើសុំជាសមាជិកអាស៊ានបានលុះត្រាតែជារដ្ឋដែលមានទីតាំងភូមិសាស្ត្រដែលត្រូវបានទទួលស្គាល់ថាស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការទទួលស្គាល់ពីបណ្ដារដ្ឋសមាជិកអាស៊ានទាំងអស់ រួមទាំងឯកភាពគោរព និងប្រតិបត្តិតាមធម្មនុញ្ញអាស៊ាន។ បន្ថែមពីលើនេះរដ្ឋដែលសុំចូលជាសមាជិកថ្មីត្រូវតែមានលទ្ធភាព និងឆន្ទៈអនុវត្តនូវកាតព្វកិច្ចទាំងអស់នៃសមាជិកភាព។
សម្រាប់ការទទួលយកជាសមាជិកថ្មីត្រូវសម្រេចដោយកុងសង់ស៊ីសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបន្ទាប់ពីបានទទួលអនុសាសន៍ពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។ រដ្ឋ ឬប្រទេសដែលស្នើសុំនឹងទទួលបានសមាជិកភាព បន្ទាប់ពីការចុះហត្ថលេខាលើលិខិតតូបករណ៍នៃការយល់ព្រមចំពោះធម្មនុញ្ញអាស៊ាន។
ស្ថិតក្រោមធម្មនុញ្ញអាស៊ាន រដ្ឋសមាជិកទាំងអស់មានសិទ្ធិ និងកាតព្វកិច្ចស្មើៗគ្នា ដែលត្រូវចាត់វិធានការចាំបាច់ រួមទាំងការអនុម័តច្បាប់ក្នុងស្រុករបស់ខ្លួនឱ្យមានលក្ខណៈសមស្រប ដើម្បីអនុវត្តដោយមានប្រសិទ្ធភាពនូវបទប្បញ្ញត្តិនៃធម្មនុញ្ញនេះ និងឱ្យបានសមស្របគ្រប់កាតព្វកិច្ចនៃសមាជិកភាព។ ដោយឡែក ក្នុងករណីមានការរំលោភធ្ងន់ធ្ងរ ឬមិនគោរពតាមធម្មនុញ្ញនេះ នឹងត្រូវអនុវត្តទៅតាមមាត្រា២០ដែលបានចែង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន រដ្ឋសមាជិកអាស៊ានរួមានមាន ប្រទេសប្រ៊ុយណេ ដារូសាលាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសឹង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋសង្គមនិយមវៀតពណាម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content