ប្រទេសចិននៅតែបន្តរក្សាជំហររបស់ខ្លួនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះដោយក្នុងនោះទំហំពាណិជ្ជកម្មអាស៊ាន-ចិនបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១០ពីទំហំប្រមាណជា២៣៥,៥ ពាន់លានដុល្លារទៅដល់៥០៧,៩ពាន់លាន ដុល្លារនៅក្នុងឆ្នាំ២០១៩ ឬប្រហែលជា១៨ភាគរយនៃចំណែកសរុបរបស់ពាណិជ្ជកម្មទូទាំងតំបន់អាស៊ាន។

សកម្មភាពពាណិជ្ជកម្មរវាងភាគីទាំងពីរនៅតែបន្តកើនឡើងដោយកាលពីឆ្នាំ២០២១ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានមានប្រមាណជា ៨៧៨,២ពាន់លានដុល្លារ ឬស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ២៨,១ភាគរយខណៈដែលការនាំចេញរបស់ចិនទៅអាស៊ានមាន៤៨៣,៦៩ពាន់លានដុល្លារ ឬអត្រាកំណើន២៦,១ភាគរយ និងការនាំចូលពីអាស៊ានវិញមានប្រមាណជា៣៩៤,៥១ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំនើន៣០,៨ភាគរយ។
ក្នុងចំណោមដៃគូជាច្រើនដូចជាអាស៊ាន-អាមេរិក, អាមេរិក-អឺរ៉ុប និងអាស៊ាន-អូស្ត្រាលីជាដើម ប្រទេសចិនក៏នៅតែមានឈ្មោះជាដៃគូពាណិជ្ជកម្ម ធំបំផុតជាប់គ្នារយៈពេល២ឆ្នាំចុងក្រោយនេះដដែលដែលក្នុងនោះវៀតណាម, ម៉ាឡេស៊ី និងថៃ ជាអ្នកមានសកម្មភាពមមាញឹកខ្លាំងជាងគេ។
ដោយឡែកសកម្មភាពវិនិយោគដោយផ្ទាល់វិញតួលេខកាលពីឆ្នាំ២០២១បានបង្ហាញដែរថា ទំហំវិនិយោគសរុបរបស់ចិនទៅកាន់តំបន់អាស៊ានមានរហូតទៅដល់ ១៤,៣៥ពាន់លានដុល្លារ និងមានប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាគោលដៅធំជាងបំផុត។
ក្នុងពេលវេលាដូចគ្នានេះការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសចិនដោយបណ្តាសមាជិកអាស៊ានមានសរុប ១០,៥៨ពាន់លានដុល្លារដែលមានប្រទេសសិង្ហបុរី, ប្រទេសថៃ និង ប្រទេសម៉ាឡេស៊ី ជាប្រតិបត្តិករដែលវិនិយោគច្រើនជាងគេបំផុត។
ក្រៅពីនោះផងដែរនៅក្នុងឆ្នាំ២០២១នេះតម្លៃនៃកុងត្រាគម្រោងថ្មីៗដែលត្រូវបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនសហគ្រាសចិនមានចំនួនដល់ទៅ៦០,៦៤ពាន់លានដុល្លារជាមួយនឹងប្រាក់
ចំណូលសរុបទៅវិញប្រមាណជា៣២,៦៩ពាន់លានដុល្លារដែលប្រទេសឥណ្ឌូនេស៊ីប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ីគឺជាគោលដៅគម្រោងច្រើនជាងគេពីប្រទេសចិន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content