ភ្នំពេញ ៖ បរិមាណនៃការនាំចេញអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២២នេះ មានចំនួន ៥០៩ ២៤៩តោន កើនឡើងចំនួន ៤៩ ០៨០តោន (ស្មើនឹង១០,៦៧%) បើធៀបនឹងបរិមាណនាំចេញរយៈពេល១០ខែ ឆ្នាំ២០២១ ដែលមានចំនួន ៤៦០ ១៦៩តោន។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្មដែលចេញផ្សាយលើគេហទំព័រផ្លូវការនាថ្ងៃទី ១៧ ខែវិច្ឆិកា។

បើគិតត្រឹមតែក្នុងខែតុលា ឆ្នាំ២០២២ មានការនាំចេញអង្ករចំនួន ៥៩ ៨៨៨តោន កើនឡើងចំនួន ១០៤១៧តោន (ស្មើនឹង២១,០៦%) បើធៀបនឹងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១តោន។ នៅក្នុងការកើនឡើងជាង ១០% នេះមាននូវអង្ករក្រអូបគ្រប់ប្រភេទចំនួន ៣៤៨ ៥០១តោន ស្មើនឹង ៦៨,៤៤% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៨ ៩៣៣តោន ស្មើនឹង ២៩,២៤% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១១ ៨១៥តោន ស្មើនឹង ២,៣២%។

ទិសដៅនៃការនាំចេញអង្ករទាំងនេះរួមមាន ៖ សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណសរុបចំនួន១៦៥ ៦៣០តោន (កើនឡើងចំនួន ៥០ ១៥៤តោន ស្មើនឹង ៤៣,៤៣%)។ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៣១ ៨៧៣តោន (កើនឡើងចំនួន ២ ៦៩៦តោន ស្មើនឹង ១,១៨%)។ ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណសរុបចំនួន ៤៨ ២៥៣តោន (កើនឡើងចំនួន ៤ ៤៦៣តោន ស្មើនឹង ១០,១៩%) ព្រមទាំងទិសដៅដទៃទៀតចំនួន ២៦ប្រទេស មានបរិមាណសរុប ៦៣ ៤៩៣តោន (ថយចុះចំនួន ៨ ២៣៣តោន ស្មើនឹង -១១,៤៨%)។
យ៉ាងណាមិញ ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួនសរុប ៥៥ក្រុមហ៊ុន ក្នុងនោះបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៤៣ ៩៤៩តោន (ស្មើនឹង៦៧,៥៤%) ចំណែកឯក្រុមហ៊ុន ៤៥ ដទៃទៀតបាននាំចេញចំនួន ១៦៥ ៣០០តោន (៣២,៤៦%)។
គួររំលឹកថា ឆ្នាំ២០២១កន្លងទៅ បរិមាណនាំអង្ករចេញរបស់កម្ពុជាមានចំនួន ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន (ស្មើនឹង -១០,៦៨ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content