កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ  COP27 នៅអេហ្ស៊ីប សម្រេចបានចំណុចសំខាន់ចំនួន៤

យោងទៅតាមប្រភពពី Weforum បានរាយការណ៍ពីព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុមួយចំនួនដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP27 ដែលបានប្រព្រឹត្តទៅជាងពីរសប្តាហ៍ចាប់តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា នៅប្រទេសអេហ្ស៊ីប។

ទី១ កិច្ចប្រជុំ COP27 សម្រេចបាននូវគម្រោងសម្រាប់មូលនិធិអាកាសធាតុក្នុងការចំណាយទៅលើការកាត់បន្ថយការបំភាយឧស្ម័ន។ បណ្តាប្រទេសនានាបានបិទកិច្ចប្រជុំជាមួយនឹងកិច្ចព្រមព្រៀងដ៏ស្មុគស្មាញ ដើម្បីបង្កើតមូលនិធិដើម្បីជួយប្រទេសក្រីក្រដែលកំពុងរងគ្រោះពីគ្រោះមហន្តរាយនៃអាកាសធាតុ។ កិច្ចព្រមព្រៀងអាកាសធាតុ ត្រូវបានសម្រេចក្នុងការឆ្លើយតបទៅនឹងការរងឥទ្ធិពលពីការឡើងកម្តៅផែនដី​ដែលកំពុងកើតឡើងលើប្រទេសងាយរងគ្រោះ។

ទី២ គឺការបង្ហាញពីព័ត៌មានសង្ខេប និងរឿងរ៉ាវពីបញ្ហាបម្រែបម្រួលលអាកាសធាតុ។ ប្រទេសប៉ាគីស្ងាន ហ្កាណា និងបង់ក្លាដេស គឺជាប្រទេសដែលអាចនឹងទទួលបានមូលនិធិ “Global Shield” ដែលជាគម្រោងរបស់ក្រុម G7 ដើម្បីជួយប្រទេសដែលងាយរងគ្រោះពីគ្រោះមហន្តរាយអាកាសធាតុ។

លោកប្រធានាធិបតីប្រេស៊ីល  President Luiz Inácio Lula da Silva បានប្តេជ្ញាចិត្តថានឹងតាមដាន ដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ព្រមទាំងស្នើឱ្យអង្គការសហប្រជាជាតិមានការរៀបចំកិច្ចពិភាក្សាស្តីពីបញ្ហាអាកាសធាតុបន្ថែមទៀតនាពេលអនាគត។

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានព្រមព្រៀងគ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។ ឥណ្ឌានឹងផ្លាស់ប្តូរប្រព័ន្ធដំណើរការឥន្ធនៈឱ្យស្អាតជាងមុន និងកាត់បន្ថយការប្រើប្រាស់ក្នុងគ្រួសារ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៧០ ។

សហភាពអឺរ៉ុបគ្រោងនឹងធ្វើពង្រឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងការធ្វើឱ្យប្រសើរឡើងដែលរំពឹងទុកសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយ។ សហរដ្ឋអាមេរិកមានបំណងលក់ និងផលិតតែរថយន្តធុនមធ្យម ធុនធ្ងន់ដូចជារថយន្តក្រុង និងត្រាក់ទ័រ ត្រឹមឆ្នាំ២០៤០ ក្រោមអនុស្សរណៈនៃការយោគយល់គ្នាដែលកំណត់គោលដៅឱ្យមានការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៤០។ ប្រទេសដែលមានព្រៃទឹកភ្លៀងដ៏ធំបំផុតទាំងបីរបស់ពិភពលោក ប្រេស៊ីល កុងហ្គោ និងឥណ្ឌូណេស៊ី បានចាប់ផ្តើមភាពជាដៃគូផ្លូវការដើម្បីកិច្ចសហប្រតិបត្តិការលើការអភិរក្សព្រៃឈើ។

ទី៣ ទីផ្សារកាបូនអន្តរជាតិសម្រាប់ប្រទេសនានា ដើម្បីទូទាត់ការបំភាយឧស្ម័នជាមួយនឹងឥណទានរបស់ពួកគេ ដោយផ្អែកលើគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅរយៈពេលច្រើនឆ្នាំទៀត។ ឯកសារព្រាងមួយចំនួនបានបង្ហាញពីរបៀបដែលការជួញដូរកាបូនអន្តរជាតិអាចដំណើរការបាន ប៉ុន្តែវាមានផ្នែកជាច្រើនទៀតត្រូវពិភាក្សា និងធ្វើការការសម្រេចចិត្តនាពេលអនាគត។ ទី៤ ការបញ្ជេញមតិពីក្មេងៗមកលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលភាគច្រើនមកពីប្រទេសដែលងាយរងគ្រោះពីគ្រោះមហន្តរាយអាកាសធាតុ ដោយសារពួកគេពិបាកធ្វើដំណើរទៅសាលាររៀន ផ្លូវរងការខូចខាត និងកង្វះអគ្គិសនីក្នុងភូមិ ។ កុមារត្រូវបានចាត់ទុកថា ជាតួអង្គសំខាន់មួយក្នុងការបញ្ជេញមតិ និងនិយាយពីផលវិបាកដែលពួកគេជួបប្រទះបណ្តាលមកពីបញ្ហាអាកាសធាតុ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី